ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ចំណុច​អ្នក​ត្រូវធ្វើ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ​ជោគជ័យ

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ហាញ​ដល់​ពិភពលោក​ពី​សារៈសំខាន់​នៃ​ការ​ទំនាក់ទំនង និង​ទិញ​ដូរ​តាម​អ៊ី​ន​ធើ​ណេ​ត ។ ហើយ​បច្ចុប្បន្ន​នេះ មាន​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​ដែល​អាច​ត្រូវ​បាន​ដោះ​ដូរ​អន​ឡាញ​បាន​ព្រោះតែ​ការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​បច្ចេកវិទ្យា ។ ឧទាហរណ៍​ដូច​ជា​គ្រូ​ហាត់​កីឡា​អាច​បង្កើត​ថ្នាក់រៀន​អន​ឡាញ​មួយ…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ហាញ​ដល់​ពិភពលោក​ពី​សារៈសំខាន់​នៃ​ការ​ទំនាក់ទំនង និង​ទិញ​ដូរ​តាម​អ៊ី​ន​ធើ​ណេ​ត ។ ហើយ​បច្ចុប្បន្ន​នេះ មាន​ផលិតផល និង​សេវាកម្ម​ជា​ច្រើន​ដែល​អាច​ត្រូវ​បាន​ដោះ​ដូរ​អន​ឡាញ​បាន​ព្រោះតែ​ការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​បច្ចេកវិទ្យា ។ ឧទាហរណ៍​ដូច​ជា​គ្រូ​ហាត់​កីឡា​អាច​បង្កើត​ថ្នាក់រៀន​អន​ឡាញ​មួយ និង​ថត​ខ្លួនឯង​ធ្វើ​លំ​ហាត់ប្រាណ​តាម​ការ Live ជាដើម ។

ប៉ុន្តែ​យោង​តាម​អ្នកស្រី អេ​មី ផត​ធើ​ហ្វៀ​ល (Amy Porterfield) ដែល​ជា​អ្នកជំនាញ​ផ្នែក​អាជីវកម្ម​អន​ឡាញ​ម្នាក់​បាន​និយាយ​ថា ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ផ្នែក​នេះ អ្នក​ត្រូវ​៖
១. គិត​ពី​អ្វី​ដែល​អ្នក​ពូកែ​ជាងគេ ១០%
ពេល​ដែល​ពិចារណា​ចាប់ផ្តើម​អាជីវកម្ម​មួយ អ្នក​ត្រូវ​គិត​ពី​អ្វី​ដែល​អ្នក​ពូកែ​ជាង​អ្នក​ដទៃ​បាន​យ៉ាងតិច ១០% ។ តើ​អ្នកមាន​អ្វី​ដែល​អ្នក​ដទៃ​ចាប់អារម្មណ៍​ទេ? តើ​ពួក​គេ​អាច​នឹង​ចំណាយ​ថវិកា​លើ​វា​ទេ? អ្នក​មិន​ចាំបាច់​ពូកែ​ជាងគេ​ទាំងស្រុង​ទេ តែ​អ្នក​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​បង្រៀន​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​លទ្ធផល​ដូច​អ្នក​ដែរ ។ លទ្ធផល​គឺ​សំខាន់​ជាងគេ ហើយ​មនុស្ស​ចំណាយ​លុយ​លើ​លទ្ធផល ។

២. គិត​ពី​ទ្រង់ទ្រាយ
ពេល​ដែល​ចាប់ផ្តើម​អាជីវកម្ម អ្នក​ត្រូវ​ពិចារណា​លើ​វិធី​ក្នុង​ការ​ទាញ​អត្ថប្រយោជន៍​ពី​អ្វី​ដែល​អ្នកមាន​ឲ្យ​បាន​ច្រើន ។ ឧទាហរណ៍​ដូច​ជា អ្នកជា​គ្រូបង្រៀន​អន​ឡាញ ដូច្នេះ​តើ​សិស្ស​ប៉ុន្មាន​អ្នក​អាច​ចូលរួម​ក្នុង​ថ្នាក់រៀន​របស់​អ្នក? តើ​អ្នក​អាច​ធ្វើការ​ថត​ឯកសារ​ទុក​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​របស់​អ្នក​ប្រើ​វា​ក្នុង​រយៈពេល​វែង​ទេ? អ្នកជំនាញ​ខាងលើ​បាន​និយាយ​ថា គោលដៅ គឺ​បង្កើត​អាជីវកម្ម​មួយ​ដែល​លើស​ពី​ការ​ប្តូរ​ពេលវេលា​យក​លុយ​មក​វិញ ។

៣. ផ្តោត​ស្មារតី​លើ​ប្រព័ន្ធ​សង្គម​តែ​មួយ​បាន​ហើយ
អ្នកស្រី​បាន​បន្ថែម​ទៀត​ថា អ្នក​មិន​ចាំបាច់​ត្រូវ​មាន​វត្តមាន​លើ​គ្រប់​ប្រព័ន្ធ​សង្គម​ទេ ។ គ្រាន់តែ​ប្រើ​ប្រព័ន្ធ​សង្គម​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក និង​ជួយ​កសាង​ទំនាក់ទំនង​ជាមួយ​ពួក​គេ​គឺ​គ្រប់គ្រាន់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ