ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិតស៊ីម៉ង់ត៍ឧបត្ថម្ភ​​គ្រួសារសព​​​​កម្ម​ករ​រង​គ្រោះក្នុង​ម្នាក់​​3.5000$

3 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត​ ៖ គិតមកទល់ថ្ងៃទី៣០ ឧសភា សាកសព​កម្មករ​​រង​គ្រោះ​ទាំង​ពីរ​នាក់ក្រោយ​​កាយ​រក​ឃើញ​នៅ​ក្រោម​គំនរ​ថ្ម ក៏ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មានការ​ឧបត្ថម្ភ​និងជ្រោមជ្រែង​ពី​សំណាក់​ក្រុមហ៊ុន​ថៃ​ប៊ុ​នរុង​…

​ខេត្តកំពត​ ៖ គិតមកទល់ថ្ងៃទី៣០ ឧសភា សាកសព​កម្មករ​​រង​គ្រោះ​ទាំង​ពីរ​នាក់ក្រោយ​​កាយ​រក​ឃើញ​នៅ​ក្រោម​គំនរ​ថ្ម ក៏ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មានការ​ឧបត្ថម្ភ​និងជ្រោមជ្រែង​ពី​សំណាក់​ក្រុមហ៊ុន​ថៃ​ប៊ុ​នរុង​ ​ដោយ​បាន​ផ្តល់​ថវិកា​ជូន​គ្រួសារ​សព​ក្នុង​ម្នាក់​ៗ៣៥.០០០​ដុល្លារ សម្រាប់​ចូលរួម​រំលែក​​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ ។

សូមរំលឹកថា តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មាន​កម្មករ​ពីរ​នាក់​​​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ផលិត​សុ​ី​ម៉​ង​ត៍​ភ្នំ​ល្អាង​ (​រោងចក្រ​ថៃ​ប៊ុ​ន​រុង​)​ រងគ្រោះថ្នាក់ដល់អាយុជីវិត ​ក្រោម​បំណែក​ថ្ម​យ៉ាង​អាណោច​អាធ័មបំផុត ខណៈ​​ពួកគេទាំង​ពីរ​​ឡើង​ទៅ​បំផ្ទុះ​យក​ថ្ម​លើ​ភ្នំ​ សម្រាប់​ផលិត​សុ​ី​ម៉​ង​ត៍​ក្នុង​រោងចក្រ​ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​នៅ​នៅ​វេលា​ម៉ោង​០៤ និង​៤០​នាទីរសៀលថ្ងៃ​ទី​២៩ ​ឧសភា ​ ត្រង់​ចំណុច​ភ្នំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​​ទាំង​ពីរ​នាក់​រួម​មាន​៖ ទី​១-​ឈ្មោះ គុណ រ៉ា​ល់ ហៅ​តា​ល់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ជា​តុ​ិ​ខ្មែរ ,​ទី​២-​ឈ្មោះ ញឹ​ប សា​រុន ភេទ​ប្រុស អាយុ​៣៣ ជនជាតិ​ខ្មែរ ទាំង​ពីរ​នាក់ រស់នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ជន​រង​គ្រោះ​ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​សុ​ី​ម៉​ង​ត៍ ថៃ​ប៊ុ​ន​រុង ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ