ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់របស់ក្រុមហ៊ុន Sun Wah Properties ប៉ះពាល់ដល់ផ្លូវក្រោមដីរបស់ ណាហ្គា NagaCity Walk

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មេធាវីតំណាងឲ្យក្រុមហ៊ុន តានស្រ៊ីឆិន អ៊ីន Tansrichen Inc (TSCJ) ដែលជាម្ចាស់ក្រុមហ៊ុន ណាហ្គាវើល…

រាជធានីភ្នំពេញ ៖ មេធាវីតំណាងឲ្យក្រុមហ៊ុន តានស្រ៊ីឆិន អ៊ីន Tansrichen Inc (TSCJ) ដែលជាម្ចាស់ក្រុមហ៊ុន ណាហ្គាវើល (Naga World) និងផ្លូវក្រោមដីរបស់ ណាហ្គា (NagaCity Walk) បានឲ្យដឹងថា កូនក្តីរបស់លោកស្រី នឹងចាប់ផ្តើមចាត់វិធានការតាមផ្លូវ ច្បាប់លើក្រុមហ៊ុន Sun Wah Properties (Cambodia) ដែលបង្កជាការខូចខាតដល់មជ្ឈ មណ្ឌលផ្សារក្រោមដីរបស់ខ្លួន ។

នៅក្នុងពាក្យបណ្តឹងមួយរបស់ក្រុមហ៊ុន TSCJ ដែលបានផ្ញើទៅកាន់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TSCJ លោក Chen Lip Keong បានឱ្យដឹងថានៅព្រឹកថ្ងៃទី ២៩ ខែឧសភានេះ ក្រុមហ៊ុន Sun Wah ដែលមានការិយាល័យស្ថិតនៅពីលើផ្លូវក្រោមដីរបស់ ណាហ្គា (NagaCity Walk) បានបញ្ជូនគ្រឿងចក្រ និងកម្មករទៅជីក និងបំផ្លាញរចនាសម្ព័ន្ធ និងប្រព័ន្ធការពារជម្រាប ទឹកដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពរបស់ផ្លូវក្រោមដីរបស់ ណាហ្គា ដើម្បីសាងសង់ ផ្លូវដែលតភ្ជាប់ពីការិយាល័យកណ្តាលរបស់ពួកគេទៅកាន់ផ្លូវធំ ។

ពាក្យបណ្តឹងដដែលនោះបានបន្តឲ្យដឹងថា៖ «បើទោះបីជាក្រុមសន្តិសុខ និងអ្នកបច្ចេក ទេសរបស់ ណាហ្គា បានព្យាយាមធ្វើការណែនាំពួកគេ ឱ្យបញ្ឈប់សកម្មភាពនេះ និង បញ្ជាក់ថាទីតាំងនេះ មានស្រទាប់ និងរចនាសម្ព័ន្ធនៃប្រព័ន្ធការពារជម្រាបទឹកនៅខាង ក្រោមដីក៏ដោយ ក៏ពួកគេមិនអើពើ ហើយនៅតែបន្តការងារឈូសឆាយ និងសាងសង់ ដដែល» ។

«នេះគឺជាករណីទី ២ ហើយដែលក្រុមហ៊ុន Sun Wah បានធ្វើសកម្មភាពដែលប៉ះពាល់ដល់ សោភណ្ឌភាពរបស់ផ្លូវក្រោមដីរបស់ ណាហ្គា ។ ការងារខុសច្បាប់នេះបង្កគ្រោះថ្នាក់យ៉ាង ធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធ និងស្រទាប់ការពារជម្រាបទឹករបស់មជ្ឈមណ្ឌលផ្សារក្រោមដីរបស់ ណាហ្គា ។ ការងារសាងសង់ខាងលើនេះរបស់ក្រុមហ៊ុន Sun Wah ក៏បង្កជាគ្រោះថ្នាក់ដល់ សុវត្ថិភាពរបស់កម្មកររាប់រយនាក់ក៏ដូចជាអ្នកមកទស្សនារាប់ពាន់នាក់ ក្នុងមួយថ្ងៃៗផង ដែរ» ។

លោកស្រី ម៉ៅ សោមវុទ្ធារី មេធាវីតំណាងក្រុមហ៊ុន TSCJ បានមានប្រសាសន៍ថា បន្ទាប់ ពីទទួលបានពាក្យបណ្តឹង លោក ឃួង ស្រេង បានបញ្ជាឱ្យមន្ត្រីនៅខណ្ឌចំការមនចុះមក បញ្ឈប់សកម្មភាពនេះ ប៉ុន្តែក្រុមហ៊ុន Sun Wah បានបដិសេធ ។ លោកស្រី បានឲ្យដឹងថា ក្រុមហ៊ុន Sun Wah បានអះអាងថា ខ្លួនមានលិខិតអនុញ្ញាតិពី សាលាក្រុង ប៉ុន្តែខ្លួនមិនបានយកមកង្ហាញនោះទេ ។

លោកស្រី ម៉ៅ សោមវុទ្ធារី បានថ្លែងថា កូនក្តីរបស់លោកស្រីនឹងចាត់វិធានការតាមផ្លូវ ច្បាប់លើក្រុមហ៊ុន Sun Wah Properties ចំពោះការខូចខាតដែលក្រុមហ៊ុនបានបង្កឡើង ហើយក៏បានដាក់ពាក្យបណ្តឹងជាបន្ទាន់ដើម្បីបញ្ឈប់ក្រុមហ៊ុន Sun Wah ក្នុងការបន្តការ ងាររបស់ខ្លួនផងដែរ ។

លោកស្រីបានបន្ថែមថា ៖ «ផ្លូវក្រោមដីរបស់ ណាហ្គា NagaCity Walk ត្រូវបានជួលឱ្យក្រុម ហ៊ុន TSCJ សម្រាប់រយៈពេល ៥០ឆ្នាំ ហើយក្នុងអំឡុងពេលនេះ កូនក្ដីរបស់ខ្ញុំមានសិទ្ធចំ ពោះការគ្រប់គ្រងទីតាំងនេះ» ។ «វាគឺជាការខុសច្បាប់សម្រាប់ក្រុមហ៊ុន Sun Wah ក្នុងការធ្វើសកម្មភាពសាងសងដោយ គ្មានការអនុញ្ញាតពីកូនក្តីរបស់ខ្ញុំ ដោយមិនលើកឡើងអំពីការខូចខាតដែលបណ្តាលឱ្យ ប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬគ្រោះថ្នាក់ដែលប៉ះពាល់ដល់មនុស្ស និងទ្រព្យសម្បត្តិ នៅ ខាងក្រោមនេះផង» ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា លោក មិនបានដឹងអំពីបញ្ហានេះទេ ។

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងក្រុមហ៊ុន Sun Wah Properties មិនអាចទាក់ទងសុំការអត្ថាធិប្បាយលើករណីនេះបានទេ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ