ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​កំពង់​រោទិ៍ត្អូញត្អែ​ររឿង​លក់​ដូរមិនសូវ​ដាច់ដូច​មុន​

3 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖​ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​កំពង់​រោ​ទិ៍ មានការ​ត្អូញត្អែ​អំពី​ផលរបរ​លក់ដូរ​របស់​ពួក​គាត់​មានការ​ថយ​ចុះ​អតិថិជន​លក់​មិនសូវ​ដាច់ ​ចាប់តាំងពី​មាន​ជំងឺកូ​វី​ដ​-១៩​ ។ ​ប្រជាពលរដ្ឋ​ ហាក់នៅ​តែ​មិន​ទាន់​មក​ផ្សារ​ទិញ​ទំនិញ​សំលៀក​បំពាក់ គ្រឿងសំអាងដូច​កាលពីមុននោះទេ ​​ប៉ុន្តែ​គ្រឿង​បរិភោគ​បន្លែ​…

ខេត្តស្វាយរៀង ​៖​ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​កំពង់​រោ​ទិ៍ មានការ​ត្អូញត្អែ​អំពី​ផលរបរ​លក់ដូរ​របស់​ពួក​គាត់​មានការ​ថយ​ចុះ​អតិថិជន​លក់​មិនសូវ​ដាច់ ​ចាប់តាំងពី​មាន​ជំងឺកូ​វី​ដ​-១៩​ ។ ​ប្រជាពលរដ្ឋ​ ហាក់នៅ​តែ​មិន​ទាន់​មក​ផ្សារ​ទិញ​ទំនិញ​សំលៀក​បំពាក់ គ្រឿងសំអាងដូច​កាលពីមុននោះទេ ​​ប៉ុន្តែ​គ្រឿង​បរិភោគ​បន្លែ​ ត្រី​ សាច់ ​ប្រហុក​ ផ្អក ​គឺ​លក់ដាច់​ធម្មតា​។

​ការ​ត្អូញត្អែ​នេះពីអាជីវករ គិតត្រឹម​​ព្រឹក​ថ្ងៃ​ទី​៣០​ ឧសភា ​នេះ ​នៅ​ផ្សារ​កំពង់​រោ​ទ​ិ៍ ​ស្ថិត​នៅ​ភូមិ​ស្វាយ​អា
ណា​ត​ ឃុំ​ញរ​ ស្រុក​កំពង់​រោ​ទិ៍ ​ខេត្តស្វាយរៀង​ ។ ​បើ​តាម​លោក​សឿ សន ​ប្រធាន​ផ្សារ​កំពង់​រោ​ទិ៍បាន​ឲ្យ​ដឹង​ថា ផ្សារ​កំពង់​រោ​ទិ៍មាន​តូប​លក់​គ្រឿងទេស លក់​សំលៀក​បំពាក់ ស្បែកជើង កាបូប គ្រឿងសំអាង និង​សម្ភារ​សិក្សា និង​សម្ភារ​ប្រើប្រាស់​សរុប​ចំនួន​៤៥​តូប​។

​តូប​លក់​សាច់​ជ្រូក​១​តូប តូប​លក់​សាច់​គោ​១​តូប តូប​លក់​មាន់​ទា​១​តូប តូប​លក់​ត្រី​១​តូប ក្រៅពី​នេះ ​គឺ​លក់​បន្លែ​ត្រី​សាច់​ជា​លក្ខណៈ​ច​ល​ត្រ័ (​កញ្ច្រែង កញ្ជើ ល្អី​)​ច្រើន​តិច​ទៅ​តាម​ប្រជាពលរដ្ឋ​រកបាន​យក​មក​លក់​។​ហើយ​ប្រជាពលរដ្ឋ​លក់ដូរ ម្ហូប បន្លែ​ត្រី​សាច់ តាម​កញ្ជើ​ល្អី​នេះ​គឺ​លក់​តែ​ពេល​ព្រឹក​ត្រឹម​ម៉ោង​១០​ព្រឹក​គឺ​ឈប់​លក់​ហើយ​អ្នកស្រុក​គេ​ហៅ​ថា ផ្សារ​ក្រមួន ថ្ងៃ​ក្តៅ​គឺ​បាត់​អស់ហើយ​។​ម្យា​ង​ផ្សារ​កំពង់​រោ​ទ៍​នេះ ​គឺ​តូច នៅ​ជិត​ព្រំដែន មាន​អ្នក​ដឹក​បន្លែ​ត្រី​សាច់​តាម​ម៉ូតូ លក់​តាម​ផ្ទះ ធ្វើ​ឲ្យ​ទីផ្សារ​មិនសូវ​មាន​អ្នក​មក​ចូល​ផ្សារ​ទិញ​។​

សូម​បញ្ជាក់​ផ្សារ​កំពង់​រោ​ទិ៍ ស្ថិត​នៅ​ទីប្រជំជន​នៃ​សាលា ស្រុក​កំពង់​រោ​ទិ៍ បាន​កសាង​ឡើង​នៅ​ឆ្នាំ​២០០៤ ក្រោម​គម្រោង​កែរ​លំអរ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ គាំទ្រ​ដោយ​ធនាគារ​អភិ​វឌ្ឍន៍អាស៊ី​(ADB) ពី​ដើម​ឡើយ​ផ្សារ​កំពង់​រោ​ទ៌​ស្ថិត​នៅ ជិត​មាត់​ព្រែក គៀក​ព្រំដែន​កម្ពុជា​-​វៀតណាម​ខាងកើត​ផ្សារ​បច្ចុប្បន្ន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ដោយ​ផ្សារ​កំពង់​រោ​ទិ៍​ចាស់​តូច​ចង្អៀត​ទើប​អាជ្ញាធរ​មក​កសាង​ផ្សារ​កំពង់​រោ​ទិ៍​ថ្មី​នេះ នៅ​ជាប់​ផ្លូវជាតិ​និង​ជាទី​ប្រជុំជន​សាលាស្រុក​កំពង់​រោ​ទ៌​ងាយស្រួល​ប្រជា​ពលរដ្ឋ​ចូល​មក​លក់ដូរ​ និង​ទិញ​ទំនិញ​។​

ទាក់ទិន​ករណី​នេះ​ដែរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​កំពង់​រោ​ទ៌​ក៏​ដូច​អ្នកលក់​តាម​កញ្ច្រែង កញ្ជើ ល្អី សំណូមពរ សុំ​ឲ្យ​អាជ្ញាធរ ស្រុក និង​ម្ចាស់​ផ្សារ​កំពង់​រោ​ទ៌ រៀបចំ​ដាក់​ប្រ​ព​ន្ធ័​លូ បណ្តោះ​ទឹក​ចេញ ដោយ​រដូវវស្សា មាន​ភ្លៀង​គឺ​មាន​ដក់​ទឹក​នៅ​ជំវិញ​បរវេ​ណ​ផ្សារ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ទីធ្លា ទាប​ជាង​ផ្សារ​និង​ផ្ទះ​អ្នកស្រុក​។

អត្ថបទសរសេរ ដោយ