ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រុក​សេ​សាន​ធ្លាក់ភ្លៀង​១​មេ​​​​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​​​ខ្ទេច​ខ្ទីរ​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​ គ្រាន់ចាប់ផ្តើម​រដូវវស្សាដើមឆ្នាំ​ធ្លាក់​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ខ្យល់​ផ្ក​រ​រន្ទះ​​ បណ្តាលឱ្យ​​សត្វពា​ហ​នៈ ​ព្រមទាំង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាត់បង់​ផង​ដែរ​។ ​ហេតុការណ៍គ្រោះ​ធម្មជាតិ​​នេះ​ កើតឡើង​វេលា​ម៉ោង១​និង​២៥​នាទី​រសៀល​​ថ្ងៃ​ទី​២៩ ឧសភា ដោយមាន​ភ្លៀង​ធ្លាក់​មាន​ផ្គរ​រន្ទះបាញ់​ទូរទស្សន៍​បែក​មួយ​គ្រឿងផ្ទះ​របស់​ស្រី្ត​ឈ្មោះ ភ​ន​សន នៅ​ភូមិ​សាម​ឃួ​យ​ឃុំ​សាម​ឃួ​យ…

ខេត្តស្ទឹងត្រែង​៖​ គ្រាន់ចាប់ផ្តើម​រដូវវស្សាដើមឆ្នាំ​ធ្លាក់​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ខ្យល់​ផ្ក​រ​រន្ទះ​​ បណ្តាលឱ្យ​​សត្វពា​ហ​នៈ ​ព្រមទាំង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាត់បង់​ផង​ដែរ​។ ​ហេតុការណ៍គ្រោះ​ធម្មជាតិ
​​នេះ​ កើតឡើង​វេលា​ម៉ោង១​និង​២៥​នាទី​រសៀល​​ថ្ងៃ​ទី​២៩ ឧសភា ដោយមាន​ភ្លៀង​ធ្លាក់​មាន​ផ្គរ​រន្ទះបាញ់​ទូរទស្សន៍​បែក​មួយ​គ្រឿងផ្ទះ​របស់​ស្រី្ត​ឈ្មោះ ភ​ន​សន នៅ​ភូមិ​សាម​ឃួ​យ​ឃុំ​សាម​ឃួ​យ តែ​គ្មាន​ការ​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ ​។

ដោយឡែក ​ស្ថិត​នៅ​ភូមិ​បាន​ម៉ៃ ឃុំ​កំ​ភុ​ន​ លោក ទេស ភា​លា​ព អធិការ​ស្រុក​សេ​សាន​អោយ​ដឹង​បន្ត​ថា​ មាន​​ករណី​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​គោ​ងាប់​៤​ក្បាល​ នៅ​ចំណុច​វាលស្រែ​ក្បែ​ទំនប់​ពុ​។​ហើយ​ករណី​ខាងលើ​នេះ​ដែរ​មិនមែន​ប៉ះពាល់​ដល់​អាយុជីវិត​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។ លោក សុវណ្ណ ពិ​សេដ្ឋ អភិ​បាល​ដ្រុ​ក​​សេ​សាន​បាន​បញ្ជាក់​ថា​អាជ្ញាធរ​ស្រុក​បាន​ជូនដំណឹង​ទៅ​គ្រប់​មូលដ្ឋាន​ឃុំ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អោយ​ប្រជា​ពលរដ្ឋ​មានការប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិដែល​ឡើង​ក្នុង​កំឡុង​រដូវវស្សា​ភ្លៀង​ធ្លាក់​ដើមឆ្នាំ​ដែល​អាច​កើតមាន​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ​ជាដើម​។

លោក​បន្ត​ថា​រដ្ឋបាល​ឃុំ​ស្រុក​ បាន​ដាស់តឿន​ដល់​ពលរដ្ឋ​អោយគ្រប់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ទូរស័ព្ទដៃ ទូរ​ទស្សន៍ វិទ្យុ ម៉ា​ញ៉េ និង​ឧ​បករ​ណ៍​ណា​ដែល​ងាយ​ស្រូប​ជាមួយរន្ទះ​ផ្សេង​ទៀត​។សត្វ​គោ​ចំនួន​៤​ក្បាល​ដែល​ងាប់​ដោយសារ​រន្ទះបាញ់​នោះ​ត្រូវ​បានប្រមូល​ដឹក​តាម​គោ​យន្ត​កន្ត្រៃ​យកមក​ផ្ទះ​ ហើយ​លក់​បន្ត​ទៅ​អោយ​ឈ្មួញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ