ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះសំខាន់ពីរយ៉ាងក្នុងការជ្រើសរើសខោទឹកនោមឲ្យបានត្រឹមត្រូវ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ហេតុអ្វីបានជាការជ្រាបទឹក និងស្ងួតលឿននៃខោទឹកនោមមានសារៈសំខាន់ណាស់សម្រាប់ទារក? តើវត្ថុធាតុដើមដូចម្តេចដែលមានសុវត្ថិភាព? គន្លឹះសំខាន់ពីរយ៉ាងក្នុងការជ្រើសរើសខោទឹកនោមនោះ គឺ ភាពស្ងួត “Quantum Dry” និង “វត្ថុធាតុដើម”…

ហេតុអ្វីបានជាការជ្រាបទឹក និងស្ងួតលឿននៃខោទឹកនោមមានសារៈសំខាន់ណាស់សម្រាប់ទារក? តើវត្ថុធាតុដើមដូចម្តេចដែលមានសុវត្ថិភាព?

គន្លឹះសំខាន់ពីរយ៉ាងក្នុងការជ្រើសរើសខោទឹកនោមនោះ គឺ ភាពស្ងួត “Quantum Dry” និង “វត្ថុធាតុដើម” ។

គន្លឹះទី ១ ភាពស្ងួត “Quantum Dry” ៖
ខោទឹកនោមដែលល្អត្រូវតែជ្រាបទឹកបានល្អ និងស្ងួតឆាប់រហ័ស ។ ប្រសិនបើមិនជ្រាបទឹកបានល្អ និងស្ងួតឆាប់រហ័សទេ ស្បែកទារកនឹងមានសភាពសើមដែលជាដើមហេតុនៃការកកើតបាក់តេរី ។ វានឹងបង្កកត្តាកន្ទួលរមាស់ និងអាឡាក់ស៊ីដែលមិនមែនជារឿងងាយស្រួលក្នុងការព្យាបាលនោះទេ ។ អ្វីដែលល្អ គឺការពារស្បែកទារកឲ្យស្ងួតជាមួយ ខោទឹកនោមដែលមានមុខងារភាពស្ងួត “Quantum Dry” ។ លើសពីនេះទៅទៀត ខោទឹកនោមដែលសើម ពិតជាបង្កភាពរំខានណាស់កំឡុងពេលដែលទារកគេង ។ ទារកគួរតែគេងឲ្យបានលើសពី១២ម៉ោង ដើម្បីការលូតលាស់បានល្អ ។ ភាពរំខានដែលមកពីការគ្មានផាសុកភាពកំឡុងពេលគេង ក៏អាចប៉ះពាល់ដល់ការវិវឌ្ឍខួរក្បាល និងការលូតលាស់ផងដែរ ។

គន្លឹះទី ២ គឺវត្ថុធាតុដើម ៖
ផលិតផលខោទឹកនោមដែលមានគុណភាពអន់ ប្រើប្រាស់វត្ថុធាតុដើមគីមី ដែលអាចនាំឲ្យមានជំងឺសើស្បែកមួយចំនួនដូចជា កន្ទួល រមាស់ អាឡាក់ហ្សី និងរោលជាដើម ។ វត្ថុធាតុដើមចំបងរបស់ខោទឹកនោមគឺ ភាពស្អិត កាវតាមស្រទាប់ និងវត្ថុធាតុដើមសម្រាប់ស្រូបយកជាតិទឹក ។ អ្វីដែលកាន់តែធ្ងន់ធ្ងរគឺ កាវគីមី និងវត្ថុធាតុដើមសម្រាប់ស្រូបយកជាតិទឹកដែលមានគុណភាពអន់ អាចនាំឲ្យមានជំងីសរីរាង្គផ្លូវដង្ហើម និងខួរក្បាលមិនដំណើរល្អផងដែរ ។ វត្ថុធាតុដើមគួរតែមានការបញ្ជាក់សុវត្ថិភាពត្រឹមត្រូវពីប្រទេសទំនើប និងក្រុមហ៊ុនដែលអាចទុកចិត្តបានតែប៉ុណ្ណោះ ។

យោងតាមសម្តីរបស់អ្នករៀបគម្រោងត្រួតពិនិត្យគុណភាពរបស់ក្រុមហ៊ុន KOKOFiT លោក Lucas KO បានលើកឡើងថា៖ «ពួកយើងគួរតែគិតពីអារម្មណ៍ និងស្ថានភាពរបស់ទារក ។ ជាឧទាហរណ៍ ប្រសិនបើមនុស្សធំស្លៀកសម្លៀកបំពាក់ដែលសើម និងសម្លៀកបំពាក់ដែលផលិតពីវត្ថុធាតុដើមគីមី ហប់ពេញមួយថ្ងៃ តើពួកគេអាចគេងលក់ស្រួល ឬធ្វើការងារបានស្រួលដែរឬទេ? ពួកគេច្បាស់ជាត្រូវការផ្លាស់ប្តូរភ្លាមៗ ដោយសារភាពសើម និងគ្មានផាសុកភាព ។ ទារកក៏ដូចគ្នាដែរ ព្រោះពួកគេនឹងមានភាពតប់ប្រមល់ ប្រសិន បើពួកគេស្លៀកខោទឹកនោមដែលគ្មានផាសុកភាព ។ នេះជាមូលហេតុចម្បងដែល ពួកយើងប្រើប្រាស់បច្ចេកវិទ្យាភាពស្ងួត Quantum Dry និងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ដែលមានតម្លៃថ្លៃ និងមានការបញ្ជាក់ត្រឹមត្រូវ ហើយ ផលិតឡើងនៅប្រទេសកូរ៉េ ១០០% ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ