ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ភ្ជួរ​រាល់​ឆ្នាំ​មិន​ប៉ះ ​មកប៉ះឆ្នាំ​នេះ​កិន​ចំ​មីនតោនផ្ទុះ​ខ្ទេចត្រាក់ទ័រ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​បាន​រង​របួសធ្ងន់ រីឯ​ត្រាក់ទ័រ​ដាច់​ជា​២​កំណាត់ ដោយសារ​ភ្ជួរស្រែ​កិន​ប៉ះ​ចំ​គ្រាប់​មីនតោន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី៣០ ឧសភា នេះ ស្ថិតនៅ​ក្នុងភូមិ​អន្លង់​រាំង ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល…

ខេត្តបាត់ដំបង​៖ អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​បាន​រង​របួសធ្ងន់ រីឯ​ត្រាក់ទ័រ​ដាច់​ជា​២​កំណាត់ ដោយសារ​ភ្ជួរស្រែ​កិន​ប៉ះ​ចំ​គ្រាប់​មីនតោន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី៣០ ឧសភា នេះ ស្ថិតនៅ​ក្នុងភូមិ​អន្លង់​រាំង ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ។

លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បានឱ្យ​ដឹង​ថា អ្នក​បើក​ត្រាក់ទ័រ ឈ្មោះ រឿ​ត ថេ​ត​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​សំរោង​ជ័យ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល បាន​រង​របួសធ្ងន់ ខណ​:​ត្រាក់ទ័រ​ខូចខាត​ដាច់​ជា​២​កំណាត់​ ។ លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​បើក​ត្រាក់ទ័រ​ទៅ​ស៊ី​ឈ្នូ​ល​ភ្ជួរ​ដីស្រែ​ឱ្យឈ្មោះ លឹ​ម អូន ដែល​ម្ចាស់​ដី​នេះ​ធ្លាប់​ភ្ជួរ​រាល់​ឆ្នាំ តែ​ឆ្នាំ​នេះ​ស្រាប់តែ​កិន​ចំ​គ្រាប់​មីនតោន​តែ​ម្ដង​។

បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​ទៅ​លើ​ទីតាំង​ផ្ទុះ​មីន​នោះ គ្រាប់​មីន​ប្រឆាំង​រថក្រោះ​នោះ​ត្រូវ​បាន​គេ​ជីក​កប់​ជ្រៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម ទើប​ម្ចាស់​ជួល​រាល់​ឆ្នាំ​មិន​ជួប​គ្រោះថ្នាក់ លុះ​ឆ្នាំ​ពេល​ចុះ​ភ្ជួរ​ជា​ថ្មី ខណ​:​មាន​ភ្លៀង​ផង​ទើប​ពេល​ត្រាក់ទ័រ​បើក​ភ្ជួ​រ​ក៏​ស្រុត​កិន​ចំ​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​នេះ​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ទាំង​អ្នកបើកបរ ខូចខាត​ទាំង​ត្រាក់ទ័រ​តែ​ម្ដង​ ៕

អត្ថបទសរសេរ ដោយ