ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីព្រាងច្បាប់​សំខាន់​២ ត្រូវ​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​យក​ពិភាក្សា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នឹង​ឈាន​ដល់ការដាក់ទៅ​កាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​បាន​លើកយក​សំខាន់​ចំនួន​ពីរ​មក​ជជែក​ពិភាក្សា ។ ដើម​ពិភាក្សា​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​29 ខែកុម្ភៈ ឆ្នាំ​2020 នៅ​វិមាន​រដ្ឋសភា​ដោយ​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​ពីរ​នោះ…

រាជធានី​ភ្នំពេញ ៖ មុន​នឹង​ឈាន​ដល់ការដាក់ទៅ​កាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​បាន​លើកយក​សំខាន់​ចំនួន​ពីរ​មក​ជជែក​ពិភាក្សា ។ ដើម​ពិភាក្សា​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​29 ខែកុម្ភៈ ឆ្នាំ​2020 នៅ​វិមាន​រដ្ឋសភា​ដោយ​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​ពីរ​នោះ

គឺ​៖ ១.​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ហរិ​ញ្ញ​ប្ប​ទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ ។

២.​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវ​បាន​លើកយក​មក​ពិនិត្យ​ពិភាក្សា រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា ។

សមាសភាព​ចូលរួម​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ទាំង​២ រួម​មាន ៖ គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក​ហ៊ុន ណេ​ង ប្រធាន​គណៈកម្មការ​ដោយ​សហការ​ជាមួយ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ជាម យៀ​ប ប្រធាន​គណៈកម្មការ និង​មានការ​ចូលរួម​ពី​តំណាង​គណៈកម្មការ​ជំនាញ​ផ្សេង​ៗ​ទៀត របស់​រដ្ឋសភា​ផង​ដែរ ។

ចំណែក​តំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អម​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​រួម​មាន​៖ លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក​ស៊ុ ស​ន្និ​សិទ្ធ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា លោក​អ៊ូច ចាន់​ណូ​រ៉ា ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ សាយ សំអាត អគ្គលេខាធិការ​អង្គភាព​ស៊ើបការណ៍​ហរិ​ញ្ញ​វត្ថុ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ