ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតរស់ក្រោមមេឃតែ១មែន​ តែ​ក៏មាន​វាស​នា​ខុស​គ្នា​​ អំណោយ​ពីសប្បុរសជន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ពលរដ្ឋ​រស់នៅ​ក្រោម​ដំបូល​រខេករខាក ​និង​ទីទាល់​ក្រមានចំនួន​​ជិត​៣០​គ្រួសា​រ​​បាន​​ទទួល​អំណោយ​ជា​អង្ក​រនិង​ម៉ាស់​ពី​សប្បុរសជន​មក​ពី​ខេត្តសៀមរាប​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ឧសភា​ ​នេះ ដែល​​ពល​រដ្ឋ​ក្រីក្រ​ទាំងនេះ កំពុង​រស់នៅ​ស្ថិតភូមិ​ប៉ោយ​ប៉ែ​ត ​សង្កាត់​ប៉ោយប៉ែត…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ពលរដ្ឋ​រស់នៅ​ក្រោម​ដំបូល​រខេករខាក ​និង​ទីទាល់​ក្រមានចំនួន​​ជិត​៣០​គ្រួសា​រ​​បាន​​ទទួល​អំណោយ​ជា​អង្ក​រនិង​ម៉ាស់​ពី​សប្បុរសជន​មក​ពី​ខេត្តសៀមរាប​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ឧសភា​ ​នេះ ដែល​​ពល​រដ្ឋ​ក្រីក្រ​ទាំងនេះ កំពុង​រស់នៅ​ស្ថិតភូមិ​ប៉ោយ​ប៉ែ​ត ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​អំណោយ​ដែល​ទទួល​ពី​សប្បុរសជន​នេះ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ក​១០​គីឡូក្រាម ​និង​ម៉ាស់​សម្រាប់​ការពារ​សុខភាព​ចំនួន​៥​ ។​ ក្រៅពី​នេះ ​ពលរដ្ឋ​៥​គ្រួសារ​ដែល​មិន​បាន​ទទួល​អំណោយ​ជា​អង្ក​រ​ តែ​ក៏​បាន​ផ្តល់​ជា​ថវិកា​មួយ​គ្រួសារ​៣​ម៉ឺន​រៀលផងដែរ​​ ដើម្បី​ទិញ​អង្ក​រៀងខ្លួន​ៗ​ទៀត​ផង​ ។ ​

លោក​ឡុ​ង ​វុ​ទ្ធី​ ជា​គ្រូ​ម​គ្គុ​ទេ​ក៍​​ទេសចរ​តំបន់​សៀមរាប​អង្គរ​ ដែល​បាន​នាំ​យក​អំណោយ​ចុះ​ចែក​ពលរដ្ឋ​ក្រីក្រ​ផ្ទាល់​ដៃ​នេះ​ប្រាប់​កោះ​សន្តិ​ភាព​ថា អំណោយ​ទាំងអស់​ជា​ថវិការ​ផ្ទាល់ខ្លួន​របស់​លោក​ និង​ភរិយា​និង​មួយ​ចំនួន​ជា​របស់​លោក​ឡុ​ង​សេដ្ឋា​បង​បង្កើត​របស់​លោក​និង​សិស្សានុសិស្ស​ម​គ្គុ​ទេ​ក៍មួយ​ចំនួន​នៅ​ខេត្តសៀមរាប​និង​ប៉ោយ​ប៉ែ​ត​ផង​ដែរ​។

​គួរ​បញ្ជាក់​ថា​ ពេល​ចុះ​ដល់ទី​តាំង​រស់នៅ​របស់​ពលរដ្ឋ​ខាងលើ​ មើលទៅ​ពិតជា​គួរ​ឲ្យ​ស​ង្វេគណាស់​ ដោយ​គ្រួសារ​ខ្លះ​ យក​ជញ្ជាំង​បង្គន់​ធ្វើ​ជាស​សរ​បិទ​បាំង​ ដោយ​សំពត់​កៅស៊ូ​លូន​ចូល​ដេក ​និង​ខ្លះ​រស់​ក្រោម​ខ្ទម​រខេករខាក​ដែល​គិត​ថា បើ​មេឃ​ភ្លៀង​មិនដឹង​ថា​រ ស់នៅ​បែប​ណា​នោះ​ទេ​ ។​

ពលរដ្ឋ​ទាំងនេះ​ប្រាប់​ថា​ ពួក​គាត់​គ្មាន​ដី​រស់​នៅទេ ​គឺ​រស់​អាស្រ័យ​លើ​ដី​គេ​សាង់សង់​ខ្ទម​ៗ​តូច​រស់នៅ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ​។ ​សាកសួរ​ផ្ទាល់​ពលរដ្ឋ​ទាំងនេះ​ភាគច្រើន​រើស​អេ​ត​ចាយ​លក់​ខ្លះ​រើស​ពេល​យប់​គ្រួសា​ខ្លះ​រើស​ពេល​ថ្ងៃ​និង​គ្រួសា​ខ្លះ​រអ៊ូរទាំ​ថា​ថ្ងៃ​ណា​រក​ប្រាក់​មិន​បាន​នាំ​គ្នា​បបរ​ឲ្យ​កូន​ៗ​ហូប​ព្រោះតែ​ថៃ​បិទ​ព្រំដែន​ម្យ៉ាង​ជា​ម័​យ​កូ​វី​១៩​។

​ឆ្លើយ​តប​និង​បញ្ហា​ខាងលើ​ លោកស្រី​ស៊ិ​ន​ ណាំ​យ៉ុ​ង​ មេ​ភូមិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ​អាជ្ញាធរ​មិន​បាន​ព្រងើយកន្តើយ ​និង​ពលរដ្ឋ​ខាងលើ​ឡើយ​ហើយ​ថា​ពលរដ្ឋ​ទាំងនេះ​អាជ្ញាធរ​ធ្លាប់​ចែក​ប័ន​បើក​អំណោយ​និង​ធ្លាប់​ទទួល​អំណោយ​ផង​ដែរ​។​

លោកស្រី​មេ​ភូមិ​បន្ត​ថា ​កន្លង​មក​ពលរដ្ឋ​ទាំងនេះ ​តែងតែ​ទទួល​អំណោយ​ពី​អង្គកា​មួយ​ដែល​មាន​ទីតាំង​ក្នុងភូមិ​ជា​ញឹកញាប់​ហើយ​ឆាប់​ៗ​ខាង​មុខ​នេះ ​អាជ្ញាធរ​និង​ចុះ​ពិនិត្យ​មើល​ពួក​គាត់​ដើម្បី​ចែក​អំណោយ​ដោះ​ស្រាយ​ជីវភាព​ថែម​ទៀត​៕​​

អត្ថបទសរសេរ ដោយ