ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ក្រុម​ទីទុយ តែង​ធ្វើ​សកម្មភាព​គប់​កញ្ចក់​​ឡាន​លើ​ផ្លូវជាតិ​លេខ​២

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​ធ្វើ​សកម្មភាព​យក​ដំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​លើ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​៥​នាក់​យក​មក​សួរនាំ ក្រោយ​​ក្រុម​នេះ ​ធ្វើ​សកម្មភាព​គប់​ដំ​ថ្ម​លើ​រថយន្ត​អ្នកដំណើរ​ម្នាក់​។ ក្រុម​ក្មេង​ទំនើង​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បាទី​ធ្វើការ​ឃាត់ខ្លួ ​ក្រោយ​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ម្នាក់​…

ខេត្ត​តាកែវ ៖ ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​ធ្វើ​សកម្មភាព​យក​ដំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​លើ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​៥​នាក់​យក​មក​សួរនាំ ក្រោយ​​ក្រុម​នេះ ​ធ្វើ​សកម្មភាព​គប់​ដំ​ថ្ម​លើ​រថយន្ត​អ្នកដំណើរ​ម្នាក់​។

ក្រុម​ក្មេង​ទំនើង​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បាទី​ធ្វើការ​ឃាត់ខ្លួ ​ក្រោយ​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ម្នាក់​ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ខាងជើង​ក្លោ​ង​ទ្វា​ចូល​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ លើ​ដងផ្លូវ​ជាតិ​លេខ​២ ក្នុង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។

លោក​អធិការ​នគរបាល​ស្រុក​បាទី​បានអោយ​ដឹង​ថា ​ក្រោយ​មាន​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​រថយន្ត​អ្នក​ដំណើរ ម្ចាស់​រថយន្ត​ដែល​រង​គ្រោះ​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សុំ​ឲ្យ​ប៉ូលិស​ស្រុក​បាទី​មាន​វិធាន​ការណ៍​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ ​កំលាំង​ជំនាញ​បាន​បើក​កា​ស្រាវជ្រាវ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ ប៉ូលិស​ស្រុក​បាទី​បាន​ចាប់​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​នៅ​ទីតាំង​ខាងលើ​បាន​ចំនួន​៥​នាក់​យក​សួរនាំ ​។

​ឈ្មោះ​ម៉េ​ង ឈី​ត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ឈ្មោះ​ចិន លី​ហុង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ឈ្មោះ​ម៉េ​ង ចាន់​តារា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ឈ្នោះ​គី​ម កក​ដ្ដា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ឈ្មោះ​ម៉េ​ង សុធី​វណ្ណ ភេទ ប្រុស​អាយុ​១៧​ឆ្នាំ​នឹង​ទី​៦ ឈ្មោះ​ថន ប៊ុ​ន​សា​រ៉​ន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រត់គេច​ខ្លួន​បាត់ ទាំង​៦​នាក់​នេះ​រស់នៅ​ភូមិ​ឱ​ភា​សាំង​ឃុំ​កណ្តឹង ស្រុក​បាទី នៅ​ចំពោះ​មុខ​នគរបាល​ក្រុម​ក្មេង​ស្ទាវ​បាន​និយាយ​សារភាព​ថា​ពួក​គេ​ពិតជា​តែងតែ​ធ្វើ​សកម្មភាព​ពួនស្ទាក់​គប់​រថយន្ត​ ដែល​ធ្វើ​ដំណើ​តាម​ផ្លូវជាតិ​លេខ​២​ពិតប្រាកដ​មែនហើយក្រុម​​ក្មេង​ទំនើង​ដែល​តែង​ម​តែ​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​ទាំង​៥​នាក់​ខាងលើ ត្រូវ​បាន​ចាប់ខ្លួន​រួច​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។

លោកវរ​សេនី​ឯក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា ​នៅ​ពេល​នេះ​ជំនាញ​យើង​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ក្មេង​ស្ទាវ​ទាំង​៥​នាក់​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់់ ។​

អត្ថបទសរសេរ ដោយ