ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខៗ ភ្លើង​ឆេះចេញ​​ពី​ក្បាលឡាន ញាក់សាច់អ្នកបើក​ទាំង​ព្រឹក​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​ឆ្លង​ក្បាល​អា​គុយ ​បណ្ដាល​ឱ្យ​ឆេះ​ក្បាល​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹកថ្ងៃ​ទី​៣០ ឧសភា ពេល​កំពុង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ដំបូក​ខ្ពស់ ឃំ​ុ​អូរ​ដំបង​២ ស្រុក​សង្កែ តែ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​ឆ្លង​ក្បាល​អា​គុយ ​បណ្ដាល​ឱ្យ​ឆេះ​ក្បាល​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹកថ្ងៃ​ទី​៣០ ឧសភា ពេល​កំពុង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ដំបូក​ខ្ពស់ ឃំ​ុ​អូរ​ដំបង​២ ស្រុក​សង្កែ តែ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​នោះ​ម៉ាក​នី​ស្សាន់ ប្រភេទ​ផ្ទុក​ទម្ងន់​៥​តោន ពាក់​ស្លាក​លេខ​កំពង់ចាម 3A-​0057 បើកបរ​ដោយឈ្មោះ ចាន់ លី ហៅ​បារាំង ភេទ​ប្រុស ​អាយុ៥៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា អគ្គិភ័យ​នេះ​បាន​ឆេះ​តែ​ក្បាល​រថយន្ត​ដែល​បណ្ដាល​ឱ្យ​ខូចខាត​ផ្នែក​ខ្លះ​នៃ​ក្បាល​រថយន្ត តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

អ្នកបើកបរ​បាន​និយាយ​ថា ពេល​កំពុង​ធ្វើ​ដំណើ​សុខ​ៗ ស្រាប់តែ​ផ្សែងហុយ​ទ្រលោម​ចេញ​ពី​ក្បាល​រថយន្ត ហើយ​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​ផ្អើល​គេឯង​ពេញ​ផ្លូវ​តែ​ម្ដង​។ បើ​តាម​ការ​សន្និដ្ឋាន អគ្គិភ័យ​នេះ ​អាច​បណ្ដាល​មក​ពី​ឆ្លង​ក្បាល​អា​គុយ ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​មនុស្ស​ទេ ​។

អត្ថបទសរសេរ ដោយ