ស្ត្រី​ខ្មែរ​ម្នាក់​បាន​ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ខណៈ​ព្រឹក​នេះ​មាន​ឆ្លង​ថ្មី​ម្នាក់​ទៀត​


រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ថ្ងៃនេះមាន​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់​បានជា​សះស្បើយ ខណៈ​បាន​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩ ថ្មី​លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត ដែល​ទើប​ត្រឡប់​មក​ពី​ចូលរួម​សិក្សា​សាសនា​នៅ​ប្រទេស​ថៃ ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ករណី​ជា​សះស្បើយ​ព្រឹក​នេះ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​នៅ​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ ដែល​បាន​វិល​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក ។ ដោយ​រូប​គាត់​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន​០២​លើក ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។

បញ្ជាក់ ៖ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​កូ​វី​ដ​១៩ ចំនួន​១២៥​ករណី​ហើយ ដែល​ក្នុង​នោះ​១២៣​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ