ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Swan & MACLAREN និង SCA ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនាំយកស្តង់ដារសិង្ហបុរីសិក្សាគម្រោងប្លង់មកកាន់កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

•​ ​អង្គភាព​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួម​បញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំង​ពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។•​…

•​ ​អង្គភាព​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួម​បញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំង​ពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
•​ ​SCA ចូលរួម​នៅ​ក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បី​ឱ្យ​មានការ​រីក​ចម្រើន​នៅ​ក្នុង​តំបន់​អាស៊ី​។
•​ ​ការ​សហការ​ក្នុង​ភាព​ជា​ដៃគូ​នឹង​អនុញ្ញាត​ឱ្យ SCA ក្លាយជា​មជ្ឈមណ្ឌល​ផ្តល់​ដំណោះស្រាយ​ច្រក​ចេញចូល​តែ​មួយ​ដើម្បី​នាំ​យក​ស្តង់ដារ​សិង្ហ​បុរី​មក​កាន់​ទីផ្សារ​កម្ពុជា​លើ​ដំណោះស្រាយ​សិក្សា​គម្រោង​ប្លង់ និង​ផ្នែក​គ្រប់គ្រង​។
•​ ​Swan & Maclaren ផ្តល់​ជូន​នូវ​សេវាកម្ម​ពិសេស​នៅ​ក្នុង​ការ​សិក្សា​គម្រោង​ប្លង់ និង​ស្ថាបត្យកម្ម រួម​ជាមួយនឹង​សេវាកម្ម​ពិសេស​ៗ​របស់ SCA សម្រាប់​ផ្នែក​ខាងក្នុង​អគារ និង​ឋបនកម្ម​សំណង់​។
•​ ​សេវាកម្ម​រួម​មាន​៖ ការ​សិក្សា​គម្រោង​ប្លង់​មេ ប្លង់​ស្ថាបត្យកម្ម ប្លង់​រចនា​ខាងក្នុង​អគារ ប្លង់​ទេសភាព ការ​សាងសង់​សំណង់ និង​ឋបនកម្ម (​គ្រឿង​ឈើ គ្រឿងសង្ហារិម ការ​បំពាក់​ភ្លើង​បំភ្លឺ គ្រឿង​បរិក្ខារ និង​សម្ភារ​បន្ទាប់បន្សំ​) ។

ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃ​ទី ៣០ ខែឧសភា​ឆ្នាំ​២០២០​យោង​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​បាន​ឯកភាព​គ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹង​រួម​បញ្ចូល​គ្នា​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​នូវ​ជំនាញ​ឯកទេស និង​ការ​ប្រតិបត្តិ​ល្អ​បំផុត​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ក្នុង​ការ​នាំ​យក​ស្តង់ដារ​សិង្ហ​បុរី​នៃ​ការ​សិក្សា​គម្រោង​ប្លង់​និង​ឧត្តមភាព​នៃ​ការ​សាងសង់​សំណង់​ជូន​ដល់​ប្រជាជន​កម្ពុជា​។ ការ​អនុវត្ត​រាប់​ចាប់ពី​ការ​សិក្សា​គម្រោង​ប្លង់​រហូត​ដល់​ការ​បញ្ចប់​គម្រោង​ជា​ស្ថាពរ​នឹង​ត្រូវធ្វើ​ឡើង​ដោយ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​ក្រម​ប្រតិបត្តិ​របស់​សិង្ហ​បុរី​។

វត្តមាន​របស់ SCA នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​ជាមួយ​បទ​ពិសោធន៍​គម្រោង​នៅ​កម្ពុជា​ជាង ៧ ឆ្នាំ​របស់ Swan & Maclaren នាំ​មក​នូវ​អភិក្រម​និង​សេវាកម្ម​ដែល​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ក្រុមហ៊ុន​ទាំង​ពីរ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាក់​តំបន់​និង​អន្តរជាតិ​ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​អតិថិជន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។​ការ​សហការ​ក្នុង​ភាព​ជា​ដៃគូ​ដែល​នឹង​មាន​ប្រសិទ្ធភាព​អនុវត្ត​ភ្លាម​ៗ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​មាន​ជំហរ​កាន់តែ​រឹង​មាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សម្រង់​សំដី «​ជាមួយនឹង​ការ​ដាក់​បញ្ចូល​បន្ថែម​នូវ Swan & Maclaren នោះ​ថាមពល ​និង​សេវាកម្ម​របស់ SCA បាន​កើនឡើង​ទ្វេ​ដង​ភ្លាម​ៗ» នេះ​បើ​តាម​ប្រសាសន៍​របស់ លោក Darryl Ong ដែល​ជានា​យក​នៅ​ក្រុមហ៊ុន SCA «​សម័យកាល​នៃ​ការ​រីក​ចម្រើន​តាម​បែប​ធម្មតា គឺ​កន្លង​ហួស​ទៅ​ហើយដោយ SCA ទាញ​យក​ប្រយោជន៍​ពី​ថាមពល​នៃ​ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ ។ ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា – ក្រុមហ៊ុន​អាជីវកម្ម និយោជិត និង​អតិថិជន​។ ក្រុមហ៊ុន​អាជីវកម្ម អាច​ពង្រីក​ការ​ផ្សព្វផ្សាយ​ទៅ​ដល់ទី​ផ្សារ​គោលដៅ​របស់​ពួក​គេ និង​ជំរុញ​ការ​យល់​ដឹង​អំពី​ម៉ាក​។ អតិថិជន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​ខ្លាំង និង​ការ​ផ្តល់​ជូន​ដែល​អង្គភាព​នីមួយ​ៗ​នាំ​មក​ជាមួយ​ហើយ​និយោជិត​នឹង​អាច​ពង្រីក​សមត្ថភាព​អភិវឌ្ឍន៍​របស់​ពួក​គេ​ដោយ​ការ​ទាញ​យក​ប្រយោជន៍ ពី​ការ​ឆ្លងកាត់​នូវ​ទស្សនវិស័យ និង​ជំនាញ​ឯកទេស​ខាង​ឧស្សាហកម្ម​ថ្មី​ៗ​។​លើស​ពី​នេះ​ទៀត​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​អាជីវកម្ម​ដែល​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​ពង្រឹង​កិច្ចសហការ​ឱ្យ​កាន់តែ​រឹង​មាំ និង​យូរអង្វែង​ដែល​អនុញ្ញាត​ឱ្យ ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​ដំណោះស្រាយ ដែល​ផ្តល់​ថាមពល​ដល់​អតិថិជន​របស់​ពួក​គេ​ឱ្យ​ទទួល​បាន​ជោគជ័យ​។ Swan & Maclaren ពិតជា​មាន​ភាព​ស័ក្តិសម​បំផុត​!»

លោក Ryan Chin ដែល​ជានា​យក​នៅ SCA បាន​មាន​ប្រសាសន៍​ថា«​នៅ​ពេល​ដែល​អតិថិជន​របស់​យើង​បន្ត​ជំរុញ​ឱ្យ​មាន​ដែន​កំណត់​នៃ​ការ​សិក្សា​គម្រោង​ប្លង់​នោះ​ភាព​សម្បូរ​បែប​នៃ​ការ​ផ្តល់​ជូន​របស់ SCA អនុញ្ញាត​ឱ្យ​យើង​ពង្រីក​បន្ថែម​នូវ​សមត្ថភាព​ក៏​ដូច​ជា​ទំនាក់ទំនង​។ ដោយ​ការ​ធ្វើ​ដំណើរ​ជាមួយ Swan & Maclaren យើង​មាន​ក្តី​រំភើប​ចំពោះ សេវាកម្ម​ជា​ច្រើន​ដែល​យើង​អាច​ផ្តល់​ជូន​អតិថិជន​របស់​យើង​ប្រកបដោយ​ទំនុកចិត្ត» ។

«Swan & Maclaren មានការ​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចសហការ​នេះ ហើយ​នេះ​នឹង​ពង្រឹង​យ៉ាង​ខ្លាំង​នូវ​គោលការណ៍​ដ៏​ល្បីល្បាញ​គឺ​ការ​ប្រមូលផ្តុំ​គ្នា​ជា​ការ​ចាប់ផ្តើម​រួមរស់​ជាមួយ​គ្នា​ជា​វឌ្ឍនភាព​និង​ធ្វើការ​រួម​គ្នា​ជា​ជោគជ័យ»​។ នេះ​បើ​តាម​ប្រសាសន៍​របស់ Matthew Hon ដែល​ជានា​យក​នៅ​ក្រុមហ៊ុន Swan & Maclaren ។​« ដោយ​ការ​ប្រតិបត្តិ​បែប​នេះ យើង​អាច​ឈាន​ដល់​កម្រិត​សេវាកម្ម​កាន់តែ​ខ្ពស់ និង​ផ្តល់​ដល់​អតិថិជន​ទាំងអស់​របស់​យើង​» ​។

អំពី Swan & Maclaren ៖
ដោយ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៩២ Swan & Maclaren គឺជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ចំណាស់​ជាងគេ​បំផុត នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​។ អស់​រយៈពេល​ជាង ១២៨ ឆ្នាំ​មក​ហើយ​ដែល​ក្រុមហ៊ុន​នេះ មានការ​លេចធ្លោ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​រហូត​បាន​ឈ្នះ​ពានរង្វាន់​ស្នាដៃ​ការងារ​ជា​ច្រើន ដូច​ជា សណ្ឋាគារ Raffles (​សិង្ហ​បុរី​) សណ្ឋាគារ Goodwood Park (​សិង្ហ​បុរី​) ធនាគារ​ហុងកុង សៀង​ហៃ (​សិង្ហ​បុរី​) ជាដើម​។

បច្ចុប្បន្ន Swan & Maclaren នៅ​តែ​បន្ត​កសាង​កេរ្តិ៍ឈ្មោះ​កាន់តែ​ខ្លាំង​ឡើង​ៗ​នៅ​ទូ​ទាំង​តំបន់​អាស៊ី លើ​ការ​រៀបចំ​ប្លង់​មេ​អគារ​និង​ការ​អភិវឌ្ឍន៍​ចម្រុះ​ជាមួយនឹង​កំណើន​គម្រោង​រហូត​ដល់​ឃើញ​មាន Swan & Maclaren នៅ​ក្នុង​បណ្តា​ប្រទេស​ជាង​២០​និង​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​ចំនួន​៧​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ។​ គម្រោង​ដែល​គួរ​ឱ្យ​កត់សម្គាល់​នា​ពេល​ថ្មី​ៗ​នេះ​រួម​មាន​ ៖ គម្រោង​ពង្រីក​ផ្នែក​វេជ្ជសាស្ត្រ​របស់ Raffles (​សិង្ហ​បុរី​), GSH ផ្លា​ហ្សា​(​សិង្ហ​បុរី​)​ផ្សារ​ទំនើប​Ipoh Parade (​ម៉ា​ឡេ​ស៊ី​) មន្ទីរពេទ្យ Raffles ឆុង​ឈី​ង (​ប្រទេស​ចិន​), Accor Novotel Suites Dalat (​វៀតណាម​), Euroville ភ្នំពេញ (​កម្ពុជា​) និង​អគារ​ខុន​ដូ Royal Platinum (​កម្ពុជា​) ។

ទំហំ​នៃ​ការ​អភិវឌ្ឍន៍​នេះ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ផ្តល់​នូវ​សេវាកម្ម​យ៉ាង​ពេញលេញ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ចិន វៀតណាម ថៃ និង​កម្ពុជា​។

អំពី SCA ៖
SCA គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Soho Living Group (​ប្រហែល​នៅ​ឆ្នាំ​២០០៩)​។​ចាប់តាំងពី​ពេល​នោះ​មក SCA បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ពេញ​មួយ​ឆ្នាំ​ៗ​។ ទីស្នាក់ការ​កណ្តាល​របស់​SCA​ស្ថិត​នៅ​ប្រទេស​សិង្ហ​បុរី​ជាមួយនឹង​ការិយាល័យ​រណប​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ថៃ និង​កម្ពុជា​។

SCA រក្សា​នូវ​សេវាកម្ម​ដ៏​សម្បូរ​បែប ជាមួយ​ជំនាញ​ឯកទេស​លើ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្នុង​អគារ​ការ​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​សំណង់​និង​ការ​បំពាក់​សម្ភារ​បរិក្ខារ​សម្រាប់​គម្រោង​សាជីវកម្ម បដិសណ្ឋារកិច្ច លំនៅ​ដ្ឋា​ន​អាជីវកម្ម​លក់រាយ និង​គម្រោង​ចម្រុះ​។

លើស​ពី​នេះ​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់ SCA គឺជា​សេវា​ផ្តល់​ប្រឹក្សា​មួយ​ដែល​មាន​ឯកទេស​ក្នុង​ការ​វិនិយោគ​រួម​ចម្រុះ​រវាង​ម្ចាស់​អចលនទ្រព្យ និង​វិនិយោគិន​ក្នុង​វិស័យ​ស្ថាបត្យកម្ម​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Swan & Maclaren សូម​ទំនាក់ទំនង​៖
+៦៥ ៦២២២ ៩១១៣ ឬ​អ៊ីមែល
​: email.group@swanmaclaren.com

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី SCA សូម​ទំនាក់ទំនង​៖
+៨៥៥ (០) ៨៩ ៨៨៨ ៣៩៨ ឬ​អ៊ីមែល​:
media@sca-sg.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ