ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​រូប​ស្អាត​អ៊ី​តា​លី រង​ការ​គំរាមកំហែង​ផ្លូវភេទ

3 ឆ្នាំ មុន

រ​ដ្ធ​មន្ត្រី​រូប​ស្អាត​នៃ​ប្រទេស​អ៊ី​តា​លី ទទួល​រង​ការ​គំរាមកំហែង​ផ្លូវភេទ​ពី​អ្នកនយោបាយ ដោយ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។ ភាព​តានតឹង បន្ទាប់​ពី​ការ​បិទ​ប្រទេស អស់​រយៈពេល​ជាង​ពីរ​ខែ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​បាន​ឈាន​ដល់​ការ​វាយប្រហារ និង​ការ​គំរាមកំហែង​ផ្លូវភេទ​ប្រឆាំង​នឹង​រដ្ឋមន្ត្រីក្រសួង​អប់រំ Lucia…

រ​ដ្ធ​មន្ត្រី​រូប​ស្អាត​នៃ​ប្រទេស​អ៊ី​តា​លី ទទួល​រង​ការ​គំរាមកំហែង​ផ្លូវភេទ​ពី​អ្នកនយោបាយ ដោយ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

ភាព​តានតឹង បន្ទាប់​ពី​ការ​បិទ​ប្រទេស អស់​រយៈពេល​ជាង​ពីរ​ខែ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​បាន​ឈាន​ដល់​ការ​វាយប្រហារ និង​ការ​គំរាមកំហែង​ផ្លូវភេទ​ប្រឆាំង​នឹង​រដ្ឋមន្ត្រីក្រសួង​អប់រំ Lucia Azzolina ដែល​ឥឡូវនេះ​មានការ​ការពារ​ពី​ប៉ូលិស ។

សមាជិក​ព្រឹទ្ធសភា​ស្តាំ​និយម Giuseppe Moles នៃ Forza Italia បាន​និយាយ​ជា សាធារណៈ​ដោយ​ព្រមាន​រដ្ឋមន្ត្រី​ថា ភាព​ជឿជាក់ គឺ​ដូច​ជា ព្រហ្មចារី និង​ងាយ​បាត់បង់ ។

សមាជិក​ព្រឹទ្ធសភា ដែល​មាន​កំហឹង​នៅ​ក្នុង​គណបក្ស​ផ្កាយ​ប្រាំ​របស់​នាង​បាន​ទាមទារ​ឱ្យ​លោក Moles សុំ​ទោស ។

អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​អភិបាលខេត្ត​ម្នាក់​ក៏​មាន​ឆ្មាំ​ប៉ូលិស​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ