ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ពី​កម្មករ​រោងចក្រ ប្រែ​ក្លាយជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អាកាសធាតុ​ក្តៅហែង ឬ​ក៏​ត្រូវ​ទៅ​កន្លែង​ឆ្ងាយ​ៗ​យ៉ាងណា​ក្តី តែ​សម្រាប់​ក៏​បងស្រី​ដែល​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​ម្នាក់ នៅ​តែ​មាន​ទឹកមុខ​ញញឹម​ជា​និច្ច នៅ​ពេល​ទៅ​ទទួល​អាហារ និង​យក​អាហារ​ឱ្យ​ភ្ញៀវ ។ ភាពរួស​រាយ​រាក់ទាក់​របស់​គាត់​ពេល…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អាកាសធាតុ​ក្តៅហែង ឬ​ក៏​ត្រូវ​ទៅ​កន្លែង​ឆ្ងាយ​ៗ​យ៉ាងណា​ក្តី តែ​សម្រាប់​ក៏​បងស្រី​ដែល​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​ម្នាក់ នៅ​តែ​មាន​ទឹកមុខ​ញញឹម​ជា​និច្ច នៅ​ពេល​ទៅ​ទទួល​អាហារ និង​យក​អាហារ​ឱ្យ​ភ្ញៀវ ។ ភាពរួស​រាយ​រាក់ទាក់​របស់​គាត់​ពេល ខ្លះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ខ្លះ​អាណិតអាសូរ និង​ផ្តល់​ថវិការ​បន្ថែម (​ធីប​) ពី​ការ​ដឹក​ជញ្ជូន​នេះ ។

ដោយ​មាន​មាឌ​មាំមួន កាយវិកា​ក្លាហាន សម្បុរ​ស្រអែម​បងស្រី លី​ន​ដា បាន​និ​យា យ​ថា មួយ​រយៈ​នេះ​មាន​អ្នក​ក​ម្ម៉​ង់​អាហារ និង​ភេសជ្ជៈ​ច្រើន​ណាស់ ដោយ​គាត់​ទទួល​ដឹក តាំងពី​ម៉ោង ៦​ព្រឹក​រហូត​ដល់​ម៉ោង ១០​យប់​ឯណោះ​។ ហើយ​កន្លែង​ខ្លះ​ក៏​ឆ្ងាយ​ខ្លាំង​ណាស់ ដែរ តែ​ដើម្បី​ប្រាក់​ចំណូល​គាត់​ត្រូវ​តែ​តស៊ូ​ដឹក​ដើម្បី​បាន​ប្រាក់​ចំណូល ។

បងស្រី​បាន​និយាយ​ទៀត​ថា «​មួយ​ថ្ងៃ​ៗ​ខ្ញុំ​ដឹក​រហូត ថ្ងៃ​ខ្លះ​ខ្ញុំ​រកបាន​ដល់​ទៅ ២០​ជើង ហើយ​បើ​តិច​ខ្លាំង​ក៏​បាន ១០​ជើង​ដែរ ។ មួយ​ជើង​គេ​គិត​ភាគរយ​ឱ្យ​ពី ១​ទៅ ២​ដុល្លារ ហើយ ១​ដុល្លារ​នឹង​ត្រូវ​កាត់​ឱ្យ​ខាង Nham24 app ចំនួន ១០​ភាគរយ អ៊ីចឹង​បើ​ខ្ញុំ​រកបាន ១០​ជើង បាន ១០​ដុល្លារ កាត់​ឱ្យ​ក្រុមហ៊ុន​សល់ ៩​ដុល្លារ ។ បើសិនជា​ទីតាំង​ឆ្ងាយ​គេ នឹង​គិត​ទៅ​តា ម​នឹង​ទៀត ប្រហែល​ខ្ទង់ ២​ដុល្លារ​អី​ដែរ ។ ហើយ​ក៏​មាន​ភ្ញៀវ​ខ្លះ​អាណិត ឱ្យ​លុយ​ធីប​ថែម ទៀត​ទៅ​» ។

បើ​ទោះបី​រវល់​ខ្លាំង​ជាមួយនឹង​ការងារ​ដឹក​ជញ្ជូន​ក្តី តែ​បងស្រី លី​ន​ដា នៅ​តែ​បន្ត​ប្រា ប់​ឱ្យ​ដឹង​ពី​ជី​វីត និង​ជីវភាព​ប្រាប់ «​កោះសន្តិភាព​» ដោយ​ទឹកមុខ​ញញឹម​ថា គាត់​មាន​វ័យ ៣១​ឆ្នាំ​ហើយ ត្រូវ​ច​ញ្ចឹ​ម​កូន​ជាមួយ​ម្តាយ​គាត់​នៅ​ឯ​ស្រុក​កំពុងចាម​ទៀត ដូចនេះ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​មាន​កម្លាំងចិត្ត​បន្តការងារ​ដឹក​ជញ្ជូន​នេះ​មិន​ឈប់ ។

ដោយ​មាន​កម្ពស់ ១,៥០​ម៉ែត្រ បងស្រី លី​ន​ដា បាន​ដំណាល​រឿង​ដំបូង​ដែល​គាត់ បាន​ចាប់​អាជីព​នេះ​ជាប់​បាន​ជាង ២​ខែ​ប៉ុណ្ណោះ ព្រោះ​ពី​មុន​មក​គាត់​ធ្វើ​ដែរ តែ​ដឹក​ជញ្ជូន តែ​ពេល​យប់ ពេល​គាត់​ទំនេរ​ពី​ការងារ​រោងចក្រ ។ ដោយ​មើលឃើញ​ថា ការងារ​ដឹក​ជញ្ជូន នេះ​អាច​រក​ប្រាក់​បាន​ច្រើន​ជាង​ការងារ​រោងចក្រ បងស្រី លី​ន​ដា ក៏​បាន​សម្រេច​ឈប់​ធ្វើ ការ​រោងចក្រ​តែ​ម្តង​ទៅ ។

ប៉ុន្តែ​ទោះបីជា​ការងារ​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​ចំណូល​ក្តី តែ​បងស្រី​ក៏ មានការ​ប្រឈម​ដែរ​ក្នុង​ពេល​ដឹក​ជញ្ជូន​អាហារ ឬ​ភេសជ្ជៈ​នានា​ទៅ​កាន់​ទីកន្លែង​ឆ្ងាយ​ៗ​ផង ដែរ ហើយ​ត្រូវ​ជិះ​លឿន​ទៀត បើ​មិន​ដូច្នេះ​ទេ​អាហារ​នឹង​ត្រជាក់​អស់ ។ ប៉ុន្តែ​បើ​លឿន​ខ្លាំង ពេក​អាច​មានការ​ខូចខាត ឬ​កំពប់​ភេសជ្ជៈ​ជាដើម ។

ដោយ​ការ​ប្រើ​មធ្យោបាយ​ដឹក​ជញ្ជូន​ដោយ​ម៉ូតូ​ផ្ទាល់ខ្លួន បងស្រី​បន្ត​ថា «​ពេល​យក អាហារ​ម្តង​ៗ ត្រូវ​តែ​ប្រ​ញ៉ាប់ ឬ​លឿន បើ​មិន​ចឹ​ង​នឹង​ត្រជាក់​អស់ ប៉ុន្តែ​បើ​ជិះ​លឿន​អាច​ជួប ហានិភ័យ ដែល​នៅ​ពេល​ខូចខាត​អាហារ​នោះ យើង​អ្នក​ដឹក​ត្រូវ​សង​គេ​» ។
ដោយ​ដៃ​ម្ខាង​បើកបរ​ម៉ូតូ និង​ដៃ​ម្ខាង​ទៀត​ត្រូវ​មើល​ទីតាំង​ភ្ញៀវ​ផង​នោះ បងស្រី​បាន បន្ត​ថា វា​ពិតជា​ពិបាក​ណាស់​សម្រាប់​អ្នក​ថ្មី​ដូច​ខ្ញុំ ព្រោះ​ខ្ញុំ​មិនសូវ​ចេះ​មើល​ទីតាំង​ភ្ញៀវ​ទេ ភ្ញៀវ​ខ្លះ​ដៅ​គោលដៅ​ខុស​កន្លែង តែ​ស្តីឱ្យ​យើង ប៉ុន្តែ​ខ្លះ​ទៀត​គាត់​ទទួលស្គាល់​កំហុស​គាត់ ប៉ុន្តែ​យើង​ត្រូវ​តែ​ញញឹម​ទទួលយក ។

បងស្រី​បាន​បន្ថែម​ទៀត​ថា ធ្វើ​ការងារ​នេះ​បើ​យើង​ហត់​ក៏​សម្រាក​បន្តិច​ទៅ តែបើ​ធ្វើ ការ​បើក​ប្រាក់ខែ​រាង​ពិបាក​ឈប់​បន្តិច ហើយ​ធ្វើការ ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ គេ​មិន​បាន​កំ ណ​ត់​ម៉ោង​ធ្វើការ​ទេ យើង​អាច​ធ្វើ​បាន​ប៉ុណ្ណា​គេ​ឱ្យ​កម្រៃ​ប៉ុណ្ណឹង ព្រោះ​ការ​ដឹក​ជញ្ជូន​នេះ ទទួល​បាន​ប្រាក់​កម្រៃ​តាម​ចំនួន​ជើង​ដែល​យើង​ដឹក ។ ប៉ុន្តែ​ក៏​មាន​ផល​ពិបាក​ដែរ ព្រោះ​ការ ងារ​នេះ​វា​រត់​លើ​វិ​ថី​រហូត គ្រប់​ម៉ោង​គ្រប់ពេលវេលា ចឹ​ង​បើ​យើង​មាន​គ្រោះថ្នាក់​អ្វីមួយ យើង នឹង​ត្រូវ​បង់ថ្លៃ​សេវា​សុខភាព​ផ្សេង​ៗ​ដោយ​ខ្លួនឯង ព្រោះ​អា​វី​កម្មនេះ មិន​មាន​ធានា​រ៉ាប់រង​អ្វី ទេ វា​ពិតជា​មាន​ហានិភ័យ​ខ្លាំង​ដែរ​ត្រង់​ចំណុច​នឹង ។ តួរ​យ៉ាង​កាលពី​យប់​ថ្ងៃ​អង្គា​រ៍ បាន​ដឹក ដល់​ម៉ោង ៩ ទៅ ១០​យប់ គឺ​ដឹក​ជញ្ជូន​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ មាន​អារម្មណ៍​ថា​ខ្លាច បន្តិច​ៗ​ដែរ តែ​ត្រូវ​ឆក់​ឱកាស​នេះ ព្រោះ​កំពុង​មាន​អ្នក​ក​ម្ម៉​ង់​ច្រើន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​បងស្រី រស់នៅ​ជាមួយ​ម្តាយមីង​ដោយ​មិន​បង់ថ្លៃ​ផ្ទះ​ទេ ប៉ុន្តែ​ជួ យ​បង់ថ្លៃ​ម្ហូបអាហារ​ជិត ៤០០,០០០​រៀល​ក្នុង​មួយ​ខែ ។ តាម​រយៈ​ការ​ផ្សព្វ ផ្សាយ​របស់ Facebook-page Nham24 មិន​បាន​គិត​ថា បាន​ធ្វើ​ទេ គាត់​ដាក់​ពាក្យ​លេង​ៗ​ទេ ដោយ​គាត់ គិត​ថា គេ​មិន​ទទួលយក​គាត់​ឡើយ ព្រោះ​គាត់​ជា​ស្រី ប្រហែល​គេ​ត្រូវការ​តែ​ប្រុស​ៗ ។ ក្រោ យមក​គេ​ខ​ល​ហៅ​ឱ្យ​គាត់​មក​សាកល្បង ទើប​គាត់​ធ្វើ​ដល់​សព្វ​ថ្ងៃនេះ ។ ហើយ​ទន្ទឹម​គ្នា​នេះ ដែរ​ក៏​មាន​អ្នក​ដឹក​ជញ្ជូន​កើនឡើង​ផង​ដែរ ប៉ុន្តែ​មិនសូវ​មាន​ស្រី​ទេ ។

ប្រសិនបើ​ក្រឡេក​មើល​អាជីវកម្ម​ខ្នាត​មួយ​នេះ គឺ​កំពុង​មានការ​កើនឡើង និង​ពេញ និយម​ខ្លាំង​ណាស់នា​រដូវ​កាល​កូ​វី​ដ ១៩ នេះ ។ ហើយ​ប្រទេស​នានា​ក៏​ដូច​ជា​ប្រទេស​កម្ពុជា បច្ចុប្បន្ន​បាន​ងាក​មករ​កវី​ធី​ងាយស្រួល​មួយ​នេះ ដើម្បី​កាត់​បន្ថយ​ការ​បរិភោគ​អាហារ​នៅ ខាងក្រៅ​ផ្ទះ ដោយ​ជ្រើសរើស​វិធី​ក​ម្ម៉​ង់​អាហារ និង​ភេសជ្ជៈ​ជាដើម ពី​ភោជនីយដ្ឋាន ឬ​ហាង​នានា តាម​រយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ ។ បន្ទាប់​ពី​ក​ម្ម៉​ង់​រួច​ខាង​ម្ចាស់​ហាង​នឹង​អ្នក​ដឹក ជញ្ជូន​ឱ្យ​ហាង​របស់​ខ្លួន ។

លោក វន់ ពៅ ប្រ​ធា​សម​មា​គន៍​ប្រជាធិប្បតេយ្យ​ឯករាជ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន លើក​ឡើង​ថា កំឡុង​ពេល​ប្រទេស​កម្ពុជា​មាន​វិបត្តិ​កូ​វី​ដ ១៩ នេះ​មក​ប្រមាណ​ជា​ជាង ៧០ ភាគរយ​កើនឡើង​នៃ​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​តាម​អ៊​ន​ឡាញ​នេះ បើ​ធៀប​នឹង​មុន​ពេល​មិន ទាន់​មាន​វិបត្តិ​កូ​វី​ដ ១៩ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា «​យើង​មើលឃើញ​ថា មាន​សន្ទុះ​កើនឡើង​ខ្លាំង​កំឡុង ពេល​មួយ​រយៈ​នេះ យើង​អាច​និយាយ​បាន​ថា ប្រហែលជា​មិនសូវ​មាន​អ្នក​ទៅ​ញុំ​ា​នៅ​ខាង ក្រៅ ហើយ​ក៏​មាន​អ្នក​គ្មាន​ការងារ​ធ្វើ​ច្រើន ដូចនេះ​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​នោះ​គាត់​អាច ចាប់​យក​អាជីព​នេះ​បាន ដោយ​មិន​ទាមទារ​ជំនាញ​អ្វី​ច្រើន​» ។

លោក​បន្ត​ដូចនេះ​ថា ដូច​ការ​លើ​ឡើង​របស់​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ ពិត​ណាស់​ថា ពួក​គាត់​មិន​មាន​ប័​ណ្ឌ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ទេ ចឹ​ង​ខាង​ក្រុមហ៊ុន ឬ​និ​យោ ជិត​ក៏​គួរតែ​គិតពិចារណា​ពី​ហានិភ័យ​នេះ អាច​ជួយ​ពួក​គាត់​ធ្វើ​ប័​ណ្ខ​នេះ ។ បើ​ទោះបីជា​ធ្វើ កា​ងារ​នេះ​គិត​កម្រៃ​តាម​ជើង​ក៏​ដោយ និង​មាន​ប្រាក់​ចំណូល​អាច​គ្រាន់​ជាង​ការងារ​រោងចក្រ ក្តី ។

បើ​ទោះបី​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ​មិនសូវ​មាន​នារី ឬ​ស្ត្រី​ច្រើន​ក្នុង​វិស័យ​នេះ ប៉ុន្តែ លោក វន់ ពៅ បាន​ណែរ​នាំ និង​លើកទឹកចិត្ត​ពួក​គាត់​ប្រកប​មុខរបរ​នេះ​ឱ្យ​បាន​ច្រើន ប្រសិនបើ​តម្រូវការ​អ្នក​ដឹក​ជញ្ជូន​មាន​ច្រើន​បន្ត​ទៀត ។ វិស័យ​ដឹក​ជញ្ជូន​មួយ​នេះ​មាន​តាំង ពី​ក្នុង ២០១៨​មក​ម្ល៉េះ គ្រាន់តែ​ជាក​ល្ខ​ណៈ​តូចតាច និង​មិន​មាន​ប្រជាប្រិយភាព​ដូច​ពេល នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ