ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្តាច់ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក

3 ឆ្នាំ មុន

ដោយ​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ថា កំពុង​ស្ថិត​នៅ​ក្រោម «ការ​គ្រប់គ្រង​ទាំងស្រុង​» របស់​ប្រទេស​ចិន​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​ផ្តាច់ទំនាក់ទំនង​ទាំងអស់​ជាមួយ​អង្គការ​សុខ​ភាព​ពិភពលោក ​ហើយ​បាន​និយាយ​ថា​ ថវិកា​របស់​សហរដ្ឋអាមេរិក​នឹង​ត្រូវ​បង្វែរ​ទៅ​រក​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​សុខភាព​សាធារណៈ​ផ្សេង​ទៀត ​។…

ដោយ​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ថា កំពុង​ស្ថិត​នៅ​ក្រោម «ការ​គ្រប់គ្រង​ទាំងស្រុង​» របស់​ប្រទេស​ចិន​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​ផ្តាច់ទំនាក់ទំនង​ទាំងអស់​ជាមួយ​អង្គការ​សុខ​ភាព​ពិភពលោក ​ហើយ​បាន​និយាយ​ថា​ ថវិកា​របស់​សហរដ្ឋអាមេរិក​នឹង​ត្រូវ​បង្វែរ​ទៅ​រក​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​សុខភាព​សាធារណៈ​ផ្សេង​ទៀត ​។

លោក Trump កាលពី​ថ្ងៃ​សុក្រ បាន​ប្រកាស​នៅ​ឯ​សន្និសីទកាសែត​មួយ​នៅ​ឯ​សេត​វិមាន​​នៅ​ឯ​សេត​វិមាន​ថា​ «ថ្ងៃនេះ​ យើង​នឹង​បញ្ចប់​ទំនាក់ទំនង​របស់​យើង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក» ។

លោក​ចោទ​ថា ​អង្គការ​សុខភាព​ពិភពលោក ​ស្ថិត​ក្រោម​ការ​គាប​ស្ក​ត់របស់​ចិន​ហើយ​ផ្តល់​ព័ត៌មាន​មិ​ម​បាន​ត្រឹមត្រូវ​អំពី​កូ​វី​ដ​១៩​ ដោយ​ធ្វើ​អោយ​រាំ​ង្ទះ​ដល់​ការ​ឆ្លើយ​តប​របស់​សហរដ្ឋអាមេរិក​ ​និង​សកលលោក​ហើយ​ជា​លទ្ធផល​មាន​មនុស្ស​ស្លាប់​រាប់រយ​រាប់​ពាន់​នាក់​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​កាំ​ង​ជាង១០ម៉ឺន​នាក់​។

អា​មេ​រិ​ក​ធ្លាប់​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​ដល់​អង្គការ​សុខភាព​ពិភពលោក​ដោយ​ផ្ត់​លុ​ុ​យ​ប្រមា​ន​៥០០​លាន​ដុល្លារ​​ក្នុង​មួយឆ្នាំ​ ។

អត្ថបទសរសេរ ដោយ