ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កូ​វី​ដ​១៩ ម្នាក់​ទៀត​ហើយ​ជា​បុរស​ជនជាតិ​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

សូម​ប្រយ័ត្ន បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ហើយ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។ ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ​បាន​ប្រកាស​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នេះ​វិល​ត្រឡប់​មក​ពី​ចូលរួម​សិក្សា​សាសនា​នៅ​ប្រទេស​ថៃ ។ បុរស​ជនជាតិ​ខ្មែរ…

សូម​ប្រយ័ត្ន បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ហើយ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។ ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ​បាន​ប្រកាស​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នេះ​វិល​ត្រឡប់​មក​ពី​ចូលរួម​សិក្សា​សាសនា​នៅ​ប្រទេស​ថៃ ។

បុរស​ជនជាតិ​ខ្មែរ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​រកា​ពរ​៥ ឃុំ​រកា​ពរ​៥ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ទៅ​ចូលរួម​សិក្សា​សាសនា​មួយ​នៅ​សាលា​មួយ​នៃ​ខេត្ត​យ៉ា​ឡា ក្នុង​ប្រទេស​ថៃ ហើយ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ដោយ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ទេសចរណ៍​១២​កៅអី (​មាន​តែ​ក្រុម​គាត់​១០​នាក់ និង​អ្នកបើកបរ​) រហូត​មក​ដល់​ច្រកចូល​អូរ​បី​ជាន់ រួច​បាន​ឆ្លង​ចូល​មក​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ។

បុរស​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​វត្ថុ​សំណាក​របស់​គាត់​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ ។

បច្ចុប្បន្ន បុរស​ខាងលើ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ដដែល​នេះ​រួច​ហើយ​ដែរ ។

ចំណែក​បុរស​០៨​នាក់​ផ្សេង​ទៀត មាន​តេស្ត​អវិជ្ជមាន​កំពុង​ដាក់​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ខេត្ត ។

រីឯ​បុរស​ម្នាក់​ទៀត​កំពុង​រង់ចាំ​យក​វត្ថុ​សំណាក​ទៅ​ធ្វើការ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់​ឡើង​វិញ ហើយ​រូប​គាត់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​តាមដាន​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​នា​ពេល​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ