ដើមចម ឲ្យថ្លៃអាហារ ២០ដុល្លារក្លែងក្លាយ ប៉ូលីសចាប់បុរសស្បែកខ្មៅ លុតជង្គង់លើកញ្ចឹងករហូតផុតដង្ហើម
សហរដ្ឋអាមេរិក ៖ លោកអភិបាលក្រុង Minneapolis ក្នុងរដ្ឋមីនីសូតា បាននិយាយថា លោកជឿជាក់ បើសិនជាលោក ចច ផ្លយ…
សហរដ្ឋអាមេរិក ៖ លោកអភិបាលក្រុង Minneapolis ក្នុងរដ្ឋមីនីសូតា បាននិយាយថា លោកជឿជាក់ បើសិនជាលោក ចច ផ្លយ…
សហរដ្ឋអាមេរិក ៖ លោកអភិបាលក្រុង Minneapolis ក្នុងរដ្ឋមីនីសូតា បាននិយាយថា លោកជឿជាក់ បើសិនជាលោក ចច ផ្លយ George Floyd មានសម្បុរស គាត់នឹងនៅរស់រានមានជីវិតកាលពីថ្ងៃកើតហេតុនោះ ផ្ទុយទៅវិញ បុរសស្បែកខ្មៅ អាយុ៤៦ ឆ្នាំ ត្រូវបានប៉ូលីសត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងបង់វិក័យប័ត្រថ្លៃហាងអាហារ ដោយប្រាក់២០ដុល្លារក្លែងក្លាយ ទើបកើតមានករណី ប៉ូលីសពណ៌ស លុតជង្គង់លើកញ្ចឹងករហូតដល់គាត់ស្លាប់ នេះបើតាមសារព័ត៌មាន dailymail ។
នៅក្នុងវីដេអូ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម នៃការចាប់ខ្លួនបុរសស្បែកខ្មៅលោក ចច ផ្លយ បានស្លាប់កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីប៉ូលីសស្បែកស គឺលោក ដេរិក ឆោវីន Derek Chauvin បានលុតជង្គង់នៅលើករបស់គាត់ អស់រយៈពេល៨នាទី ត្រូវបានអ្នកឈរមើលថតវីដេអូហើយបង្កឱ្យមានការតវ៉ា និងកុបកម្មយ៉ាងសាហាវ នៅក្នុងទីក្រុង Minneapolis នេះ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍ ទិ២៨ ឧសភានេះ លោក Mahmoud Abumayyaleh ដែលជាសហម្ចាស់ហាង Cup Foods deli បានប្រាប់ថា បុគ្គលិកម្នាក់របស់គាត់ បានទូរស័ព្ទទៅប្តឹងប៉ូលីស បន្ទាប់ពីបុគ្គលិកហាងចោទប្រកាន់លោក ចច ផ្លយ ថាបានផ្តល់ប្រាក់ក្លែងក្លាយ បង់ក្នុងវិក័យប័ត្រអាហារ ។ លោកថា ៖ «ចច ផ្លយ បានចាកចេញពីហាងរួចហើយ បន្ទាប់ពីបុគ្គលិកម្នាក់ បានកត់សម្គាល់ឃើញថា លុយដែលគាត់បានប្រើគឺជា”ក្លែងក្លាយ” ទើបទូរស័ព្ទប្តឹង» ។
លោក Abumayyaleh បានប្រាប់ថា “បុគ្គលិករបស់ខ្ញុំ បានទូរស័ព្ទទៅប៉ូលីសឲ្យមកអន្តរាគមន៍ ហើយនៅពេលប៉ូលីសមកដល់លោក ចច ផ្លយ នៅខាងក្រៅហាង ពេលនោះហើយដែលក្រុមមន្ត្រីប៉ូលិសចូលទៅជិតគាត់ ដើម្បីចាប់ខ្លួន” ។
បុរសម្ចាស់ហាង បន្តថា ក្រោយមក រូបគាត់មិនឃើញមានការគំរាមកំហែងអ្វីឡើយ ។ ពោលគឺ មិនបានឃើញលោក ផ្លយ ប្រឆាំងនឹងមន្ត្រីប៉ូលិសនោះទេ ។
ម្ចាស់ហាងបាននិយាយទៀតថា សមាជិកគ្រួសាររបស់លោកម្នាក់ ក្រោយពីបានឃើញលោក ចច ផ្លយ ត្រូវបានឃាត់នៅខាងក្រៅ ក៏ព្យាយាមធ្វើអន្តរាគមន៍ ដោយស្នើសុំឲ្យមន្ត្រីរូបនោះយកជង្គង់របស់គាត់ចេញពីកញ្ចឹងកបុរសនោះ ។
ម្ចាស់ហាងដដែលបានបន្ថែមទៀតថា ខ្ញុំបានមើលវីដេអូ ហើយអ្វីដែលខ្ញុំបានឃើញ គឺអាក្រក់ណាស់ ។ វាពិតជាគួរឱ្យសោកស្តាយណាស់ ហើយយើងសូមចូលរួមមរណទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក ចច ផ្លយ ។
នៅពេលសួរថា តើលោកបានឃើញ Floyd ទប់ទល់នឹងការចាប់ខ្លួនទេ ? លោក Abumayyaleh បាននិយាយថា ខ្ញុំមិនបានឃើញទេ ដោយលោកអះអាងថា មុំកាមេរ៉ារបស់ហាងយើងបង្ហាញយ៉ាងច្បាស់ ដូចអ្វីដែលអ្នកឈរមើលខាងក្រៅបានថត ។ អ្វីដែលខ្ញុំបានឃើញ គឺជាអ្វីដែលអ្នកបានឃើញដូចក្នុងវីដេអូនោះ ។
លោក Abumayyaleh បាននិយាយថា ហាង Cup Foods deli ស្ថិតនៅក្នុងសហគមន៍នេះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ឥឡូវនេះ វាស្ថិតនៅក្នុងផ្នែកមួយ នៃការតវ៉ា បន្ទាប់ពីការស្លាប់របស់ Floyd ដោយមានប្រតិកម្មពីអ្នកស្រុកមួយចំនួនតូចដែលមានកំហឹង និងចង់បានចម្លើយពីយើង ។
សូមជម្រាបថា នៅក្រុង Minneapolis បាននិងកំពុង បង្កជាអំពើហឹង្សា នៅយប់ ទី៣ នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការតវ៉ា នៅក្នុងទីក្រុងប្រែទៅជាកុបកម្ម ។
កងទ័ពរបស់រដ្ឋ ត្រូវបានកោះហៅមកជួយអន្តរាគមន៍ទប់ក្រុមកុបករ ហើយលោកអភិបាលក្រុង បានស្នើសុំជំនួយពីឆ្មាំការងារជាតិ បន្ទាប់ពីមានចោរឆក់ម្នាក់ត្រូវបានបាញ់សម្លាប់ ហើយហាងនានា ត្រូវបានទុកចោល និងដុតចោល ។
រូបភាពគួរឱ្យតក់ស្លុតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីការបំផ្លិចបំផ្លាញ រីករាលដាល រួមមានហាង Wendy’s, Target, Walmart និង Autozone ត្រូវបានគេវាយចូលលួច ហើយខ្លះទៀត ត្រូវបានដុតបំផ្លាញ ។
វីឌីអូ បានបង្ហាញពីអាគារមួយ ដែលព័ទ្ធជុំវិញដោយអណ្តាតភ្លើង ខណៈដែលក្រុមកុបករបានឈរមើល ហើយប៉ូលិសពន្លត់អគ្គិភ័យ មិនបានឃើញចូលពន្លត់ឡើយ ៕
ចែករំលែកព័តមាននេះ