ឯកឧត្តម លឹម គានហោ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ខេត្តពោធិ៍សាត់


ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០នេះ ក្នុងដំណើរបេសក កម្មចុះពិនិត្យស្ថានភាពទឹក ក្នុងដើមរដូវវស្សានេះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងខេត្ត បាត់ដំបង បានចុះទៅពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង សាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកតាលោសែនជ័យ និងស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍ពីក្រុមការងារបច្ចេកទេសនៅពេលចុះពិនិត្យ បានឲ្យដឹងថា ការងារសាង សង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន ចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ ២០១៧ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៨០% លើផែនការកំណត់ ។

សូមជម្រាបថា ក្រោយពេលសាងសង់រួចប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ មានលទ្ធភាព ធានាដល់ការស្រោចស្រព លើផ្ទៃដីស្រូវវស្សាប្រមាណ ១៦.១០០ហិកតា និងស្រូវប្រាំង ៤.៥០០ហិកតា ព្រមទាំងផ្ដល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពល រដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឲ្យមានទឹកប្រើខួបប្រាំង ខួបវស្សា ផង ដែរ ។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំ ពោះកិច្ចខិត ខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោម កិច្ចសហការល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវបញ្ចប់ ដើម្បីធានាគុណភាព សំណង់ខាងលើ បានប្រើប្រាស់យូរអង្វែងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ