ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្ការ​ល្មើរ​នៅ​ជើងភ្នំ​កង​វ៉ា ពេល​ទទួលផល​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​មក​លេង និង​ទិញ​ដល់ចម្ការ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ចម្ការ​ល្មើរ​ដែល​ស្ថិត​នៅ​ជាប់ជើង​ភ្នំ​កង​វ៉ា ក្រោយ​ពេល​ទទួលផល​មាន ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ទិញ​ដល់​ចម្ការ​តែ​ម្តង ដោយ រាល់ថ្ងៃ​មិន​តិច​ជាង ៤០០​នាក់ នោះ​ទេ ដែល​ចម្ការ​នេះ​ស្ថិត​ភូមិ​កង​វ៉ា…

ខេត្តបន្ទាយមានជ័យ ៖ ចម្ការ​ល្មើរ​ដែល​ស្ថិត​នៅ​ជាប់ជើង​ភ្នំ​កង​វ៉ា ក្រោយ​ពេល​ទទួលផល​មាន ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ទិញ​ដល់​ចម្ការ​តែ​ម្តង ដោយ រាល់ថ្ងៃ​មិន​តិច​ជាង ៤០០​នាក់ នោះ​ទេ ដែល​ចម្ការ​នេះ​ស្ថិត​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ម្ចាស់​ចម្ការ​ល្មើរ​មួយ​រូប​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចម្ការ​ល្មើរ​នេះ​ទើបតែ​ទទួលផល​បាន​រយៈ ពេល​មួ​យស​ប្តា​ហ៍​មកនេះ ហើយ​ក៏​បានដឹង​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​រក​ទិញ និង​មក​លេង ដល់​ចម្ការ​តែ​ម្តង​ដែល​ក្នុង​មួយ​ថ្ងៃ​មាន​ប្រមាណ​ជាង ៤០០​នាក់​ឯណោះ ហើយ​លក់​ល្មើរ​អស់ ប្រមាណ​ជា ១៥០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ដែល ១​គីឡូក្រាម​លក់​តម្លៃ ៦០.០០០​រៀល ហើយ បើក​ទិញ​ចាប់ពី ២​គីឡូក្រាម​ឡើង​ទៅ គឺ ១​គីឡូក្រាម​លក់​តែ ៥០.០០០​រៀល​ប៉ុណ្ណោះ ។

ម្ចាស់​ចម្ការ​រូប​នេះ​បាន​បញ្ជាក់​ថា ចម្ការ​ល្មើរ​ដែល​គាត់​ដាំ គឺ​ទិញ​ពូជ​ពី​ក្រុមហ៊ុន​យក​មក ដាំ​ក្នុង ១​ដើម តម្លៃ ១៧​ដុល្លារ​ដែល​បាន​ដាំ​លើ​ផ្ទៃដី ៦.៦០០​ម៉ែត្រការ៉េ មាន​ចំនួន ១៦៥​ដើម ហើយ​រយៈពេល​ជាង ៣​ឆ្នាំ​ទើប​ទទួលផល​បាន​ប្រមាណ​ជា ៣០​ដើម ។ ក្នុង ១​ដើម​ប្រមូល​ផល បានជា​មធ្យម អាច​លក់​បាន​ប្រមាណ ៥០០​ដុល្លារ ។

ម្ចាស់​ចម្ការ​បាន​បញ្ជាក់​ទៀត​ថា ការ​ដាំ​កូន​ល្មើរ គឺ​ក្រុមហ៊ុន​ជា​អ្នក​យក​មក​ឱ្យ​ដាំ បើសិន ជា​ខូច​ងាប់​ត្រូវ​បាន​ក្រុមហ៊ុន​យក​កូន​ល្មើរ​មក​ឱ្យ​ដាំ​ជួស​កន្លែង​ខូច​តាម​កិច្ចសន្យា ហើយ​រយៈ ពេល ៣​ខែ​ក្រុមហ៊ុន​ឱ្យ​បុគ្គលិក​ជំនាញ​ចុះ​មក​ពិនិត្យ​មើល​ណែនាំ​របៀប​មើលថែ ដោយ​ដាំ ដំបូង​ដាក់​ទឹក ១​ស​ប្តា​ហ៍ម្ត​ង រហូត​ដល់​ទទួលផល​ខ្លៈ​ដាក់​ទឹក និង​ដាក់​ជី ១​ស​ប្តា​ហ៍ ២​ដង ដោយ​មើលថែ​រួម​ផ្សំ​ដី​ជើងភ្នំ​ជីជាតិ​ផង​រយៈពេល​ដាំ​ជាង ៣​ឆ្នាំ​ទទួលផល​ប្រមាណ​ជាង ៣០ ដើម​ក្នុង​ចំណោម ១៦៥​ដើម និង​បន្ត​ទទួលផល​ជា​បណ្តើ​ៗ​ផង​ដែរ ។

ម្ចាស់​ចម្ការ​បន្ថែម​ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ដាំ​ល្មើរ​ជា​ច្រើន​ម្ចាស់​តែ​ពេល​នេះ ដែល​ទទួលផល​ល្មើ​រលក់​មាន​រូប​លោក និង​បងប្រុស​ដែល​ដាំ​នៅ​ស្រុក​ស្វាយចេក ដែល​បាន ទទួលផល ហើយ​បាន​យក​មក​លក់​នៅ​ចម្ការ​របស់​លោក​នៅ​ជើងភ្នំ​កង​វ៉ា ដែល​មាន​ប្រជា​ពល រដ្ឋ​មក​រក​ទិញ​ហូប និង​មក​លេង​ជា​លក្ខណៈ​គ្រួសារ​ជា​ច្រើន​នាក់​រាល់ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ