ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ណាស់​! លោក ឈិ​ន ឈៀង អ្នកចម្រៀង​អា​យ៉ៃ លាចាក​លោក​​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក ឈិ​ន ឈៀង ដែល​ជា អតីត​អ្នកចម្រៀង​អា​យ៉ៃ មានឈ្មោះ​ល្បីល្បាញ​ត្រូវ​គេ​ដឹង​ថា រង​សម្ពាធ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក ឈិ​ន ឈៀង ដែល​ជា អតីត​អ្នកចម្រៀង​អា​យ៉ៃ មានឈ្មោះ​ល្បីល្បាញ​ត្រូវ​គេ​ដឹង​ថា រង​សម្ពាធ ជំងឺ​អស់​ជា​ច្រើន​ឆ្នាំ ព្រោះតែ​រោគា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក​បាត់​ឱកាស​បង្ហាញ​ស្នាដៃ មួយ​រយៈ​ធំ ហើយ​លោក​ជា​ដៃគូ​ចម្រៀង អា​យ៉ៃ ជាមួយ​ភរិយា​អ្នកស្រី អ៊ុ​ក សុ​ផា ។ នេះជា​ដំណឹង​សោកសៅ​មួយ​ដែល​លោកគ្រូ ឈិ​ន ឈៀង បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​មុន​នេះ នា​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០​។

បើ​យោង​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់ អ៊ឹម ជីវ៉ា បាន​បង្ហោះ​ដំណឹង​ដ៏​សោកសៅ​នេះ​ថា « RIP វិ​រៈ​សិល្បករ​ផ្នែក​ចំរៀង​អា​យ៉ៃ គឺ​លោកគ្រូ ឈិ​ន ឈៀង បាន​ទទួលមរណភាព​ហើយ​នៅ​រសៀល​ម៉ោង​3:45​នាទី នៅ​គេហដ្ឋាន​របស់​គាត់ ដែល​ស្ថិត​នៅ​បឹង​កក់​ទី​២ ខណ្ឌទួលគោក ខាងក្រោយ​វត្ត​នាគ​វ័​ន្ត ។ អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​នេះ សូម​បង​សិល្បករ​ទាំងអស់ មេត្តា​ជ្រាប​ជា​ដំណេ​ង​» ។

នេះ​ក៏​ជា​ការ​ជូនដំណឹង​បន្ថែម​ទៀត ចំពោះ​បណ្តា​សិល្បៈ​គ្រប់​ផ្នែក​ទាំងអស់ បាន​ជ្រាប​។ ហើយ​នេះ​ក៏​ជា​ការ​បាត់បង់​ធនធាន​សិល្បៈ​ដ៏​ជំនាញ​ម្នាក់​ទៀត​ហើយ​របស់​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។

សូម​រំលឹក​ថា លោកតា​ព្រឹទ្ធាចារ្យ ឈិ​ន ឈៀង សុខភាព​កាន់តែ​ទ្រុឌទ្រោម​ខ្លាំង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ