ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ជាមួយ​លុយ​បើ​អ្នក​កំពុង​មាន​វិបត្តិ​ព្រោះតែ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​ចាប់ផ្តើម​ចេញពីផ្ទះ និង​ត្រលប់​ទៅ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​វិញ​ហើយ ប៉ុន្តែ​តើ​វា​ជា​ពេល​ដែល​អ្នក​ត្រូវ​ចាយវាយ​ដូច​ដើម​ដែរ​ទេ? អ្នកស្រី ធី​ហ្វា​នី អា​លី​ឆេ (Tiffany Aliche) ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ជា​ស្ថាបនិក​របស់…

មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​ចាប់ផ្តើម​ចេញពីផ្ទះ និង​ត្រលប់​ទៅ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​វិញ​ហើយ ប៉ុន្តែ​តើ​វា​ជា​ពេល​ដែល​អ្នក​ត្រូវ​ចាយវាយ​ដូច​ដើម​ដែរ​ទេ?

អ្នកស្រី ធី​ហ្វា​នី អា​លី​ឆេ (Tiffany Aliche) ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ជា​ស្ថាបនិក​របស់ The Budgetnista បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​ដែល​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ អ្នក​ត្រូវ​តែ​បន្ត​រិះថាំ ។

ជាក់ស្តែង មនុស្ស​មាន​ស្ថាន​ការ​ខុស​ៗ​គ្នា និង​ទទួល​រង​ការ​ប៉ះពាល់​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ខុស​ៗ​គ្នា​ដែរ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​វិបត្តិ​ហិរញ្ញវត្ថុ អ្នកជំនាញ​ខាងលើ​បាន​ផ្តល់​យោបល់​ឲ្យ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ខាងក្រោម​នេះ​ដើម្បី​ឆ្លង​ផុត​ស្ថាន​ការ​បច្ចុប្បន្ន​ដោយ​រលូន ។

១. ត្រួតពិនិត្យ​ចំណាយ​របស់​អ្នក
ជំហាន​សំខាន់​ជាងគេ​ដែល​អ្នក​ត្រូវ​ដើរ​ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ពី​ប្រាក់​ចំណូល​របស់​អ្នក គឺ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ចាយវាយ​របស់​អ្នក ។ អ្នក​ត្រូវ​ដឹង​ថា​តើ​មាន​អ្វី​ដែល​អ្នក​ត្រូវ​ចាយវាយ​លើ​មុនគេ និង​មាន​អ្វី​ដែល​អ្នក​អាច​ពន្យា​ពេល​បង់ថ្លៃ​បាន ។ អ្នក​ត្រូវ​ផ្តល់​អាទិភាព​ដល់​ការ​ចាយវាយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​អ្នក ។

២. ផ្អាក​ការ​សងបំណុល​ធំ​ៗ​សិន
ប្រសិនបើ​អ្នក​បាន​បាត់បង់​ការងារ ឬ​កំពុង​មាន​វិបត្តិ​លុយ អ្នក​មិន​គួរ​ប្រញាប់​សងបំណុល​ធំ​ៗ​ភ្លាម​ៗ​ទេ ។ មូលហេតុ​គឺ​មក​ពី​អ្នក​មិនដឹង​ថា​នឹង​មានរឿង​អ្វី​កើតឡើង​នៅ​ថ្ងៃស្អែក ស​ប្តា​ហ៍​ក្រោយ ឬ​មួយ​ខែ​ក្រោយ​ទេ​ដែល​ត្រូវការ​ឲ្យ​អ្នក​ចាយវាយ​បន្ទាន់ ។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​មាន​ប្រាក់​ជាប់​ខ្លួន អ្នក​អាច​នឹង​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត ។

៣. សន្សំ​ថវិកា
ប្រសិនបើ​អ្នក​នៅ​មាន​ប្រាក់​ចំណូល អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​កំពុង​តែ​សន្សំ​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ការ​មាន​ប្រាក់​បម្រុង​ទុក​ពេល​មាន​អាសន្ន គឺ​ពិតជា​សំខាន់​ណាស់ ហើយ​អ្នក​ត្រូវ​តែ​មាន​ប្រាក់​សន្សំ​យ៉ាងតិច​ស្មើ ៣​ទៅ ៦​ខែ​នៃ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ