សភា​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​​ដែនដី​ហុងកុង​មិន​ខ្វល់​នរណា​គំរាម


ប្រទេស​ចិន ៖ សភា​ប្រជាជន​ចិន​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ក៏​ទោះ​មានការ​គំរាម​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​នូវ​ក​ម្រោ​ង​ច្បាប់​ដ៏​ចម្រូងចម្រាស់​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ហុងកុង​ជា​ប្រតិកម្ម​តប​ចំពោះ​បាតុកម្ម​នានា​កាលពី​ឆ្នាំ​២០១៩ ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ។

ដោយ​ពុំ​ុ​មានការ​ភ្ញាក់ផ្អើល សមាជិក​សភា​ប្រជាជន​ចិន​ប្រមាណ​ជា​៣.០០០​នាក់​បាន​អនុម័ត​គម្រោង​ច្បាប់​នេះ​ដែល​បង្ក​រួច​ហើយ​ឲ្យ​មាន​បាតុកម្ម​ពុះកញ្ជ្រោល​ជា​ថ្មី​នៅ​ហុងកុង ។ សមាជិក​សភា​តែ​១​រូប​គត់​បោះ​ឆ្នោត​ប្រឆាំង ហើយ​៦​រូប​បោះ​ឆ្នោត​អនុប្បវាទ ។ ការ​អនុម័ត​ច្បាប់​នេះ​នាំ​​ឲ្យ​មានការ​ទះដៃ​អបអរសាទរ​យ៉ាង​កងរំពង​និង​យ៉ាង​យូរ​នៅ​វិមាន​ប្រជាជន​ក្រុង​ប៉េ​កាំ​ង ដោយ​មាន​វត្តមាន​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ។

ចិន​បាន​ធ្វើ​ច្បាប់​នោះ​ដែល​ចាត់ទុកជា​អាទិភាព​មួយ បន្ទាប់​ពី​បាតុកម្ម​ធំ​ៗ​កាលពី​ឆ្នាំ​២០១៩ ប្រឆាំង​រដ្ឋអំណាច​កណ្ដាល​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​នានា​និង​នាំ​ឲ្យ​មាន​អារម្មណ៍​ឯករាជ្យ
និយម ។ ពួក​ប្រឆាំង​ស្និទ្ធ​ប្រជាធិបតេយ្យ​ដែល មិន​ចង់​ទទួលយក​ឥទ្ធិពល​របស់​ក្រុង​ប៉េ​កាំ​ង​នៅ​ហុងកុង​អះអាង​ថា ច្បាប់​នោះ​បើកផ្លូវ​ដល់​ការ​បំពាន​សេរីភាព​ក្នុង​ទីក្រុង​មាន​ប្រជាជន​៧​លាន​នាក់
នោះ ។

លោកស្រី CLAUDIA MO សមាជិកា​សភា​ហុងកុង​ជា​អ្នក​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​និយាយ​ថា ចាប់ពី​ពេល​នេះ​តទៅ​ហុងកុង​នឹង​ជាទី​ក្រុង​ចិន​មួយ​ដូច​ទីក្រុង​ចិន​ឯទៀត​ៗ​ដែរ ។ ចំណែក​លោក
ស្រី JOSHUA WONG មេដឹកនាំ​ប្រឆាំង​ម្នាក់​ទៀត​និយាយ​ថា ច្បាប់​នោះ​នឹង​សម្លាប់​ចលនា​ប្រជាធិបតេយ្យ​ក្នុង​ដែនដី​ស្វយ័ត ។

​ផ្ទុយ​ទៅ​វិញ​ខាង​ផ្នែក​អ្នក​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​ពិសេស​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​ការី​ឡា​ម បាន​សម្ដែង​ការ​អបអរសាទរ​ការ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​នេះ ដោយ​សភា​ប្រជាជន​ចិន ។លោក​ស្រី​សន្យា​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​អប់រំ ដើម្បី​ការពារ​សន្តិសុខ​ជាតិ ។

ចំណែក​សមាជិក​សភា​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង លោកMARTIN LIAO អះអាង​ថា ការ​សម្រេចចិត្ត​នោះ
នឹង​មិន​ប៉ះពាល់​ដល់​សេរីភាព​របស់​ប្រជាជន​ហុង​កុង​ឡើយ ។ ច្បាប់​ដែល​ទើប​អនុម័ត​នោះ​នឹង​រារាំង​​បញ្ចប់​និង​បង្ក្រាប​រាល់​សកម្មភាព​ដែល​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ក៏​ដូច​ជា​ការ​បំបែក​ខ្លួន​និយម​ការ​ធ្វើ​វិទ្ធង្សនា​ឬ​បណ្ដា​សកម្មភាព​ភេរវកម្ម ព្រម​ទាំង​បណ្ដា​សកម្មភាព​របស់​កម្លាំង​​បរទេស​ដែល​ចាត់​ទុក​ថា​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផៃ្ទ​ក្នុង​ហុងកុង ។

ចិន​បាន​ចោទប្រកាន់​ជា​ច្រើន​លើក​កាលពី​ឆ្នាំទៅ​មិ​ញ បណ្ដា​កម្លាំង​បរទេស​ពិសេស​អា​មេ​រិ​ក ថា​បង្កើត​ការ​តវ៉ា​ពុះកញ្ជ្រោល​ក្រឡុក​ក្រុង​ហុងកុង ។ ចិន​ក៏​ចោទប្រកាន់​ដែរ​ពួក​បាតុករ​រ៉ា​ឌី​កាល់ ថា​ធ្វើ​សកម្មភាព​ភេរវកម្ម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ