លោក​ត្រាំ​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ប្រឆាំង​​​បណ្ដាញ​សង្គម ​ដែល​ចាត់​ទុក​ថា​ លម្អៀង


សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​កលោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៨ ឧសភា បាន​​ចុះ​ហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ប្រឆាំង​បណ្ដា​ប្រតិបត្តិ​ករ​បណ្ដាញ​សង្គម បន្ទាប់​ពី​មុន​នេះ លោក​​​និយាយ​ថា លោក​ជា​អ្នក​រង​គ្រោះ​ដោយ​ការ​ត្រួតពិនិត្យ​របស់ TWITTER ។ ម្យ៉ាងទៀត​លោក​ប្រកាស​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​មានការ​អនុម័ត​ច្បាប់​មួយ​សម្រាប់​បំពេញ ។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គំរាម​ចាត់ការ​បិទ​បណ្ដា​សហគ្រាស​នៃ​ផ្នែក​នោះ ដោយ​ចោទប្រកាន់​ពួក
គេ​ថា ចង់​រាំង​ខ្ទប់​សំឡេង​របស់​ពួក​អ្នក​អភិរក្ស​និយម ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​នៅ​មុខ​សារព័ត៌
មាន​ថា ពេល​ដែល TWITTER សម្រេច​ពិនិត្យ​មើល​ឡើង​វិញ សារ​ណាមួយ​តាម​បណ្ដាញ​របស់
គេ ឬ​បិទ​គណនី​អ្នក​ប្រើប្រាស់​ម្នាក់ នោះ​គេ​ប្រកាន់​យក​ឥរិយាបថ​លម្អៀង​មួយ ។ លោក​បន្ត​ថា​ពេល​TWITTER សម្រេច​ត្រួតពិនិត្យ​សារ​មួយ​នោះ គេ​អនុវត្ត​រូបភាព​នៃ​សកម្មភាព​នយោបាយ​មួយ ដែល​លោក​ថា​មិន​សម​ស្រប ។

ក្រិ​ត្យ​ដែល​សេត​វិមាន​ប្រកាស​ថា ត្រូវ​បាន​លោក​ចុះហត្ថលេខា​មាន​ន័យ​ថា បណ្ដា​សហគ្រាស​ដែល​គ្រប់គ្រង​បណ្ដាញ​សង្គម​នឹង​មិន​ទទួល​បាន​ទៀត​ឡើយ​នូវ​កិច្ច​ការពារ​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ​លើ​បណ្ដា​ខ្លឹមសារ​ដែល​សរសេរ ដោយ​អ្នក​ប្រើ​អី​ុ​ន​ធើ​រ​ណេ​ត ។ លោក​ត្រាំ គូស​បញ្ជាក់​ទៀត​ថា លោក​ធ្វើការ​ប្ដឹងផ្ដល់​ដល់​តុលាការ តែ​បញ្ជាក់​ថា​រដ្ឋបាល​របស់​លោក​បាន​ធ្វើ
ហើយ ។

មុន​នេះ​តាម TWITTER លោក​ត្រាំ​សរសេរ​ថា បណ្ដា​អ្នក​សាធារណរដ្ឋ​មាន​អារម្មណ៍​ថា បណ្ដាញ​​សង្គម​តែង​ត្រួតពិនិត្យ​មើល​ទាំងស្រុង​បណ្ដា​សំឡេង​របស់​ពួក​អភិរក្សនិយម ។ យើង​នឹង​មានច្បាប់​ម៉ឺ​ង​ម៉ាត់​នានា​ឬ​ក៏​បិទ​ពួក​គេ​តែ​ម្ដង ដើម្បី​រារាំង​កុំ​ឲ្យ​រឿង​បែប​នោះ​កើត​មាន​ទៀត ។

ជា​រឿយ​ៗ​ទទួល​ការ​ចោទប្រកាន់​ថា​លម្អៀង​ក្នុង​ការ​ដកស្រង់​ពាក្យពេចន៍​របស់​បណ្ដា​មេដឹកនាំ TWITTER បង្ហាញ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៦ ឧសភា បណ្ដាសារ​របស់​ប្រធានាធិបតី ដោយ
បន្ថែម​ពាក្យ​ថា ចូរ​ត្រួតពិនិត្យ​មើល​ការ​ពិត ។

លោក​ត្រាំ​ខឹង​បណ្ដាញ​សង្គម​នោះ​ពិសេស ទាក់ទិន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​តាម​សំបុត្រ​ដោយ​​ថា​ការ​បោះ​ឆ្នោត​បែប​នោះ ពិតជា​មានការ​ក្លែងបន្លំ​ខ្លាំង ។ នោះ​ជា​បញ្ហា​រសើប​មួយ​ក្នុង​ឆ្នាំ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​មាន​ភាព​ច្របូកច្របល់​មក​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។

ប្រធាន​សភា​លោកស្រី​ណា​ន​ស៊ី​បឺ​លូ​ស៊ីវាយ​តម្លៃ​នា​ថ្ងៃ​ទី​២៨ ឧសភា​ថា ដោយ​ងាក​មក​ប្រឆាំង
ចំពោះ​បណ្ដាញ​សង្គម លោក​ត្រាំ​មាន​បំណង​ឲ្យ​គេ​ងាក​ចេញពី​ការ​ចាប់អារម្មណ៍ លើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ក្នុង​ប្រទេស​ដែល​លោក​គ្រប់គ្រង​មិន​បាន បណ្ដាល​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ស្លាប់​ដល់​ជាង​១០០.០០០​នាក់ និង​ឆ្លង​ដល់​ខ្ទង់​១,៧​លាន​នាក់​រួច​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ