ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rey Mysterio នឹង​ចូល​និវត្តន៍​ បន្ទាប់​ពី​​​ការ​ប្រកួតដ៏​ពិសេស​​ជា​លើកចុង​ក្រោយ​មួយ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នក​កីឡាកាស Rey Mysterio របស់​ស្ថាប័ន WWE ត្រូវ​បាន​រាយការណ៍​ថា នឹង​ត្រៀម​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​មួយ​នេះ ក្នុង​ការ​ប្រកួត​ដ៏​ពិសេស​ចុង​ក្រោយ​មួយ…

សហរដ្ឋអាមេរិក ៖ អ្នក​កីឡាកាស Rey Mysterio របស់​ស្ថាប័ន WWE ត្រូវ​បាន​រាយការណ៍​ថា នឹង​ត្រៀម​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​មួយ​នេះ ក្នុង​ការ​ប្រកួត​ដ៏​ពិសេស​ចុង​ក្រោយ​មួយ នៅ​រាត្រី​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​ក្រោយ (​ម៉ោង​ក្រៅ​ស្រុក​) ។

បុរស​ជនជាតិ​ម៉ិ​ក​ស៊ី​កូ​កម្ពស់ ១,៦៨​ម៉ែត្រ​ដែល​មានឈ្មោះ​ពិត​ថា Oscar Gutierrez រូប​នេះ បច្ចុប្បន្ន​ឈាន​ដល់​វ័យ ៤៥​ឆ្នាំ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​កីឡាកាស​ដែល​មាន​មាឌ​ល្អិត​តែ​ខ្លាំង​អស្ចារ្យ និង​ល្បីល្បាញ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ WWE ។

សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់ WWE បាន​សរសេរ​ថា « @WWERollins (​អ្នក​កីឡាកាស Seth Rollins) នឹង​ក្លាយជា​ដៃគូ​ប្រកួត​នៃ​ពិធី​ចូល​និវត្តន៍​របស់ @ reymysterio (Rey Mysterio) នៅ​ស​ប្តា​ហ៍​ក្រោយ​» ។

សូម​រំលឹក​ជូន​ថា Rey Mysterio បាន​ក្លាយជា​កីឡាករ​ចំបាប់​ចាប់តាំងពី​មាន​វ័យ១៤​ឆ្នាំ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ឈ្មោះ Rey Mysterio ត្រូវ​បាន​បង្កើត​ដោយ​រូបគេ​ផ្ទាល់ នៅ​ឯការ​ប្រកួត World Championship Wrestling 1995 ។ ក្នុង​ឆ្នាំ ២០០១ Rey Mysterio បាន​ចូលរួម​ជាមួយ​ស្ថាប័ន WWE ហើយ​មួយ​ឆ្នាំ​ក្រោយ រូបគេ​បាន​ក្លាយជា​អ្នក​កីឡាកាស​ដ៏​អស្ចារ្យ​ម្នាក់ ជាមួយ​ក្បាច់​សម្លាប់​ដែល​គ្រប់​គ្នា​ស្គាល់​ថា Six One Nine (619) រហូត​មក​ដល់​បច្ចុប្បន្ន​។ ព្រមទាំង​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន រហូត​ដល់​គ្រប់​គ្នា​ហៅ​រូបគេ​ថា ជា​វីរបុរស WWE ៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ