មិនធម្មតា​ទេ​! មិន​ត្រឹមតែ​ស្រែក​សម្លុត​ទេ ថែម​ទាំង​ធាក់​៣​ជើង​ដើម្បី​យក​ម៉ូតូ​គេ​​ទៀត


ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុង​ចំណោម​គ្នា​៥​នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពេល​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​កៀរ រួច​ស្រែក​សម្លុត​ឲ្យ​ឈប់ និង​ធាក់​៣​ជើង​ផ្ដួល​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង តែ​មិន​បាន​សម្រេច កាលពី​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈើ​នាង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បើ​តាម​នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ រួម​មាន ១-​ឈ្មោះ គឹ​ម លី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជា​មេ​ក្លោ​ង (​ឃាត់ខ្លួន​) ហើយ​ជន​នេះ​ទើប​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ ដែល​ជាប់​ទោស​ពី​បទ​ឆក់​ទូរស័ព្ទ​។ ២-​ឈ្មោះ យឿ​ន ឌី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទើប​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ជាប់​ទោស​ពី​បទ «​ជួញដូរ​សារធាតុ​ញៀន​»​។

៣-​ឈ្មោះ សាត សំអាត ហៅ​ជ្រួក​ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត ៤-​ឈ្មោះ​ស៊ុម ប៊ុ​ន​ថុ​ល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ កម្មករ​រោងចក្រ អ្នក​ទាំង​នាក់​នេះ​ត្រូវ​ចាប់ខ្លួន ហើយ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ទី​៥-​ឈ្មោះ ស៊ឹ​ម រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ជាមួយ​គ្នា​ដែរ កំពុង​រត់គេច​ខ្លួន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​បាន​ធាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ូតូ​ម៉ាក HONDA ZOOME-X ពណ៌​សលាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HU-5860 ពី​បុរស​ម្នាក់​ឈ្មោះ​ថា ប៊ុ​ន​ធឿ​ន អាយុ​២៩​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ កម្លាំង​នគរបាល​បាន​ដកហូត​យក​បាន​ម៉ូតូ​ម៉ាក អ៊ិ​ច​ស៊ិ​ន​ទ័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AP-7053 ដែល​ម៉ូតូ​ទាំង​២​គ្រឿង​នេះ គឺជា​របស់​ជនសង្ស័យ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព ចំណែក​១​គ្រឿង​ទៀត​ម៉ាក ZOOMEX ស៊េរី​ឆ្នាំ​២០២០ គឺជា​របស់​ជន​រង​គ្រោះ​។

ប្រភព​ខាងលើ​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​មុន​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ចេញពី​កន្លែងធ្វើការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​ផ្ទះ លុះ​មក​ដល់​ចំណុច​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ស្រាប់តែ​ជនសង្ស័យ​ទាំង​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​កៀរ រួច​ស្រែក​សម្លុត​ជន​រង​គ្រោះ​ឲ្យ​ឈប់ ប៉ុន្តែ​ខណៈនោះ​ជន​រង​គ្រោះ​មិន​ព្រម​ឈប់​ឡើយ ហើយ​ក្រុម​ជនសង្ស័យ​ក៏​ធាក់​៣​ជើង ក្នុង​បំណង​ផ្ដួល​ម៉ូតូ តែ​មិន​បាន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កៀប ហើយ​ជន​រង​គ្រោះ​នៅ​តែ​មិន​ព្រម​ឈប់​ទៀត ព្រមទាំង​បន្ថែម​ល្បឿន​សំដៅ​ទៅ​ឈប់​កន្លែង​លក់ដូរ​២៤​ម៉ោង ហើយ​ស្រែក​ឲ្យ​គេ​ជួយ​ផង​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​លក់ដូរ​រត់​ចេញ​មក​ជួយ ទើប​ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​។

ប្រភព​ដដែល​បញ្ជាក់​ថា ប៉ុន្តែ​ខណៈនោះ​ក្រុម​អាជីវករ​បាន​ស្គាល់​ជនសង្ស័យ ទើប​រាយការណ៍​ជូន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែឧសភា កម្លាំង​នគរបាល​ខាងលើ​ចុះ​ទៅ​ចាប់​ជនសង្ស័យ​បានជា​បន្ត​បន្តបន្ទាប់​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ ជនសង្ស័យ​ឈ្មោះ​គឹ​ម លិ​ន ដែល​ជា​មេខ្លោង រួម​នឹង​បក្ស​ពួក​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ