ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​មែន ! ពី​អ្នក​បើក​តាក់ស៊ី​រហូត​ក្លាយជា​មហាសេដ្ឋី

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​មហាសេដ្ឋី ភី​ធើ លី​ម (Peter Lim) ប្រចាំ​ប្រទេស​សិង្ហ​បុរី​បាន​បរិច្ចាគ ១​លាន​ដុល្លារ​ដល់​កងកម្លាំង​សំខាន់​ៗ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ជម្ងឺ​កូ​វី​ដ ១៩ ។…

ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​មហាសេដ្ឋី ភី​ធើ លី​ម (Peter Lim) ប្រចាំ​ប្រទេស​សិង្ហ​បុរី​បាន​បរិច្ចាគ ១​លាន​ដុល្លារ​ដល់​កងកម្លាំង​សំខាន់​ៗ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ជម្ងឺ​កូ​វី​ដ ១៩ ។ មហាសេដ្ឋី​ដែល​មាន​អាយុ ៦៦​ឆ្នាំ​នេះ​ត្រូវ​បាន​ចាត់ទុកជា​សប្បុរសធម៌​មួយ​រូប​ដោយ​ធ្លាប់​បរិច្ចាគ​ដល់​ទៅ ២០​លាន​ដុល្លារ​ដល់​មូលនិធិ Singapore Olympic Foundation និង ៣​លាន​ដុល្លារ​ដល់​សាកលវិទ្យាល័យ Nanyang Technological University ថែម​ទៀត ។

ក្រៅពី​នេះ​ហើយ លោក​ជា​ម្ចាស់​ក្រុមបាល់ទាត់ Valencia ប៉ុន្តែ​ក្រៅពី​នេះ​មនុស្ស​ដទៃ​មិនដឹង​ច្រើន​ពី​ជីវិត​របស់​លោក​ទេ ។ មហាសេដ្ឋី​រូប​នេះ​ចូល​ចិត្ត​ភាព​ឯកជន និង​ភាគច្រើន​ព្យាយាម​គេចវេស​ពី​សារព័ត៌មាន​ផង​ដែរ ។

យោង​តាម Forbes បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ២​ប៊ី​លាន​ដុល្លារ និង​ជា​បុរស​ដែល​មាន​ស្តុកស្តម្ភ​ជាងគេ​លេខ ១៤ ក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំ​មុន ។

លោក លី​ម បាន​ធំ​ដឹង​ក្រី​ក្នុង​គ្រួសារ​ដែល​ក្រីក្រ​មួយ ប៉ុន្តែ​លោក​បាន​ក្លាយជា​សិស្ស​នៅ​វិទ្យាស្ថាន Raffles Institution ខណៈ​ដែល​សិស្ស​ដទៃ​មិន​គោរព​លោក​ទេ ព្រោះតែ​ជីវភាព​របស់​លោក ។

យ៉ាងណា​ក្តី លោក​មិន​បាន​បោះបង់​ក្តី​សុបិន​ក្នុង​ការ​ទទួល​បានការ​អប់រំ​ខ្ពង់ខ្ពស់​ក្នុង​សាកលវិទ្យាល័យ​ដែល​ល្អ​ទេ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ University of Western Austrialia ក្នុង​ប្រទេស​អូស្ត្រាលី ។ ក្នុង​កំឡុង​ពេល​នោះ លោក​ត្រូវ​ធ្វើការ​ក្រៅ​ម៉ោង​ចម្លែក​ៗ​ដូច​ជា​ធ្វើ​ជា​អ្នកបើកបរ​តាក់ស៊ី ចុងភៅ និង​អ្នក​រត់​តុ​ជាដើម​ដើម្បី​បង់ថ្លៃ​សាលា ។

ប៉ុន្តែ​ការងារ​មួយ​ក្នុង​ភោជនីយដ្ឋាន Red Rooster បាន​បើកភ្នែក​របស់​លោក​ឲ្យ​មើលឃើញ​ពិភព​អាជីវកម្ម ។ ក្នុង​ពេល​ដែល​លោក​ធ្វើការ​នៅ​ទីនោះ លោក​បាន​រៀន​ពី​ការ​ដែល​អាជីវកម្ម​នោះ​ចាប់ផ្តើម លូតលាស់ និង​ពង្រីក​ផង​ដែរ ។

ពេល​ដែល​លោក​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ លោក​រកបាន​ការងារ​មួយ​ជា​គណនេយ្យករ​បាន ៣​ខែ មុន​នឹង​លោក​ប្តូរ​ទៅ​ធ្វើ​ផ្នែក​ប្រឹក្សា​ពន្ធដារ​វិញ ។ មិនយូរ​ប៉ុន្មាន លោក​បាន​សម្រេចចិត្ត​បោះបង់​ការងារ​នោះ និង​ប្តូរ​ទៅ​ធ្វើ​ជា​ភ្នាក់ងារ​លក់​ភាគហ៊ុន​វិញ​រហូត​លោក​បានការ​ទទួលស្គាល់​ពី​មនុស្ស​ជា​ច្រើន ។

នៅ​អាយុ ៤៣​ឆ្នាំ លោក​បាន​ចាក​ចេញពី​ការងារ​ជា​ភ្នាក់ងារ​លក់​ភាគហ៊ុន​របស់​លោក និង​ធ្វើ​ជា​អ្នក​វិនិយោគឯកជន​វិញ ។ លោក​បាន​ចាប់​អាម​រ្ម​ណ៍​នឹង​វិស័យ​ជា​ច្រើន​ជា​ពិសេស​វិស័យ​ដូងប្រេង​ដែល​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​របស់​លោក​ជា​ច្រើន​ពេល​ដែល​តម្លៃ​ដូងប្រេង​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ