ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈមមុខ​ដាក់​គ្នា​រវាង​ក្រុម​រុករានដីព្រៃ ជាមួយ​សមត្ថ​កិច្ច​នៅស្រុក​ភ្នំ​ក្រវាញ​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មានការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​ប្រាវ រវាង​ក្រុម​ជនខិលខូច​ដែល​តែងតែ​ដើរ​រុករាន​ដី​ព្រៃ​មិន​ចេះ​ឆ្អែតឆ្អន់ ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត…

ខេត្តពោធិ៍សាត់ ៖ មានការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​ប្រាវ រវាង​ក្រុម​ជនខិលខូច​ដែល​តែងតែ​ដើរ​រុករាន​ដី
​ព្រៃ​មិន​ចេះ​ឆ្អែតឆ្អន់ ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ខណៈ​ពេល​ចុះ​ទប់ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​តំបន់​អភិរក្ស​ធនធានធម្មជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០​កន្លង​មកនេះ ត្រង់​ចំណុច​និយាម​ការ​លេខ 0343470-1357405 (​ខ្នងភ្នំ​រៀល​) ស្ថិត​ក្នុងភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

អភិបាលស្រុក​ភ្នំក្រវាញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក លោក សូ សា​ហុង បាន ឱ្យ​ដឹង​ថា ក្រុម​ជនល្មើស​មាន​គ្នា​ប្រមាណ​៣០​នាក់ ប្រដាប់​ដោយ​កាំបិត និង​ដំបង បាន​មក​រារាំង​កម្លាំង​សមត្ថកិច្ច​ខាងលើ​ដែល​កំពុង​ចុះ​ធ្វើ​ការងារ ។ ក្រោយ​ដឹង​ដំណឹង​នេះ​ភ្លាម លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​បញ្ជា​កងកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ភ្នំក្រវាញ ចុះ​ទៅ​អន្តរាគមន៍​ជា​បន្ទាន់​។

ក្រោយមក​ក្រុម​ជនល្មើស​ក៏​ប្រមូលគ្នា​ប្រមាណ​ជា​៦០​នាក់ ដើម្បី​ម​តវ៉ា​នៅ​ស្នាក់​ការ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ តែ​នៅ​ពេល​កម្លាំង​យើង​ទៅ​ដល់​ពួក​គេ ក៏​បែក​ហ្វូង​អស់​។ ក្នុង​ចំណោម​ជនល្មើស​ទាំងអស់ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​មេខ្លោង​ធំ​ៗ ដែល​ធ្វើ​សកម្មភាព បាន​ចំនួន​០៤​នាក់ រួម​មាន​៖ ១-​នួន នី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​, ២-​សៀម ហឿ​ម ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់​នៅ​ភូមិ​កំពែង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ​, ៣-​មុត គា ភេទ​ប្រុស​អា​៤៣​ឆ្នាំ រស់នៅ​ភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ និង​៤-​ណាំង ណា​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​កន្លង់ ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ​។

បើ​តាម​ព័ត៌មាន​នៃ​ការ​ស៊ើបអង្កេត និង​ស្វា​វ​ជ្រាវ​ច្បាស់លាស់ ក្រុម​ជនល្មើស​ទាំងអស់ មាន​មក​ពី​ខេត្ត​ព្រះ​សីហ​នុ១​គ្រួសារ​, ខេត្តកំពង់ចាម១​គ្រួសារ​, ខេត្តបាត់ដំបង៣​គ្រួសារ​, ខេត្តកំពង់ស្ពឺ២​គ្រួសារ​, ខេត្តតា​កែវ១​គ្រួសារ និង​មាន​មក​ពី​ស្រុក​វាល​វែង ស្រុក​តា​លោ​សែន​ជ័យ ស្រុក​ក្រគរ ស្រុក​បាកាន ស្រុក​កណ្តៀង និង​ក្រុង​​ពោធិ៍សាត់​ផង​ដែរ ​។

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មេ​ក្លោ​ង​បន្ត ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ហើយ​រូបភាព​នេះ​អាច​ក្រុម​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ធ្វើ​ទុក​ឲ្យ​ហើយ ដើម្បី​ចោទប្រកាន់​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ