ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ទឹកនោមផ្អែម​ម្នាក់​កើត​កូ​វី​ដ​១៩​បាត់បង់​ជីវិត​ត្រឹម​៧​ថ្ងៃ ពេល​សម្រាក​នៅ​​មន្ទីរពេទ្យ

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ម្នាក់​ក្នុង​ចំណោម​១០​នាក់ ដែល​មាន​ជំងឺ​កូ​វី​ដ​១៩ នឹង​ត្រូវ​បាត់បង់​ជីវិត​ក្នុង​រយៈពេល​៧​ថ្ងៃ នៃ​ការ​សម្រាក​​ព្យាបាល​នៃ​មន្ទីរពេទ្យ​។…

ប្រទេស​បារាំង ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ម្នាក់​ក្នុង​ចំណោម​១០​នាក់ ដែល​មាន​ជំងឺ​កូ​វី​ដ​១៩ នឹង​ត្រូវ​បាត់បង់​ជីវិត​ក្នុង​រយៈពេល​៧​ថ្ងៃ នៃ​ការ​សម្រាក​​ព្យាបាល​នៃ​មន្ទីរពេទ្យ​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​លើ​អ្នកជំងឺ​ជាង ១,៣០០​នាក់ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​អត្ថបទ​សិក្សា​ស្រាវជ្រាវ Diabetologia ។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ២/៣ នៃ​អ្នកជំងឺ​ជា​បុរស ហើយ​អាយុ​ជា​មធ្យម​នៃ​ភេទ​ទាំង​ពីរ​គឺ ៧០​ឆ្នាំ​។ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​៖ «​វត្តមាន​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ការ​កើនឡើង​អាយុ​បង្កើន​ហានិភ័យ​នៃ​ការ​បាត់​បង់ជីវិត ។ ការ​កើនឡើង​ស​ន្ទ​ស្សន៍​ម៉ាស់​រាង​កាយ សមាមាត្រ​នៃ​កម្ពស់ និង​ទម្ងន់ ត្រូវ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​ហានិភ័យ នៃ​តម្រូវការ​ខ្យល់​ចេញចូល និង ការ​កើនឡើង​ហានិភ័យ​នៃ​ការ​បាត់​បង់ជីវិត​»​។

បញ្ហា​សរសៃឈាម​តូច​ៗ (Microvascular Complicatioin) ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្នែក តម្រងនោម និង​សរសៃប្រសាទ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អ្នកជំងឺ​ជិត​ពាក់កណ្តាល ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បារាំង​ចំនួន​៥៣ ចាប់ពី​ថ្ងៃ​ទី​១០ ខែមីនា ដល់​ថ្ងៃ​ទី​៣១ ខែមីនា​។

បញ្ហា​ដែល​ទាក់ទង​នឹង​សរសៃឈាម​ធំ​ៗ (Macrovascular Complication) នៅ​ក្នុង​បេះដូង ខួរក្បាល និង​ជើង ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ច្រើន​ជាង ៤០% នៃ​អ្នកជំងឺ​។

វត្តមាន​នៃ​ផលវិបាក​ទាំង​ពីរ​ប្រភេទ​នេះ បង្កើន​ហានិភ័យ​នៃ​ការ​បាត់​បង់ជីវិត​ទ្វេ​ដង នៅ​ថ្ងៃ​ទី​៧ នៃ​ការ​ចូល​មន្ទីរពេទ្យ​។ អ្នកជំងឺ​ដែល​មាន​អាយុ​លើស​ពី ៧៥​ឆ្នាំ ងាយ​នឹង​បាត់បង់​ជីវិត ១៤​ដង ជាង​អ្នក​ដែល​មាន​អាយុ​តិច​ជាង​៥៥​ឆ្នាំ​។ កត្តា​ហានិភ័យ​សំខាន់​ៗ​ផ្សេង​ទៀត​រួម​មាន ជំងឺ​បេះដូង ជំងឺ​លើស​សម្ពាធ​ឈាម និង​ប្រវត្តិ​ជំងឺ​សួត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ