ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀវ​មួយ​មេ​ធំ​លិច​ខ្ទេច​ផ្សារ​តាកែវ​អាជីវករ​លក់ដូរ​អ៊ូរ​ទ្រាំ​រឿង​បណ្តាញ​លូ​ក្នុង​ផ្សារ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​មុន​នេះ​បន្តិច កំពុង​តែ​ជន់​លិច​ផ្សារ​តាកែវ​យ៉ាង​ខ្លាំងក្លា ធ្វើ​ឲ្យ​អាជីវករ​លក់ដូរ​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ផ្សារ និង​អ្នក​ប្រមូល​ភាស៊ី​ឲ្យ​គិតគូរ​ដល់​ការ​ស្តា​ប្រព័ន្ធ​លូ​ជុំវិញ​ផ្សារ ដើម្បី​បញ្ចៀស​នូវ​ការ​ជន់​លិច​បែប​នេះ ដែល​បង្ក​ផលវិបាក​ដល់​អ្នក​លក់ដូរ​ក្នុង​ផ្សារ ។ អាជីវករ​ខ្លះ​បាន​លើក​ឡើង​ថា…

ខេត្តតាកែវ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​មុន​នេះ​បន្តិច កំពុង​តែ​ជន់​លិច​ផ្សារ​តាកែវ​យ៉ាង​ខ្លាំងក្លា ធ្វើ​ឲ្យ​អាជីវករ​លក់ដូរ​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ផ្សារ និង​អ្នក​ប្រមូល​ភាស៊ី​ឲ្យ​គិតគូរ​ដល់​ការ​ស្តា​ប្រព័ន្ធ​លូ​ជុំវិញ​ផ្សារ ដើម្បី​បញ្ចៀស​នូវ​ការ​ជន់​លិច​បែប​នេះ ដែល​បង្ក​ផលវិបាក​ដល់​អ្នក​លក់ដូរ​ក្នុង​ផ្សារ ។

អាជីវករ​ខ្លះ​បាន​លើក​ឡើង​ថា ពួក​គាត់​បង់​ភាស៊ី​ត្រឹមត្រូវ​ណាស់ ដូច្នេះ​ស្នើ​សុំ​អ្នក​ដើរ​ប្រមូល​លុយ​ភាស៊ី​ពី​ក្រុម​អាជីវករ​លក់ដូរ គួរ​ជួយ​សម្រួល​ដល់​ការ​សម្អាត ឬ​ស្តា​ប្រ​ព​ន្ធ័​លូ​បង្ហូ​ទឹក​អោយ​បាន​ល្អ ព្រោះ​ពេល​នេះ​គ្រាន់តែ​ភ្លៀង​ធ្លាក់​មួយ​មេ ស្រាប់តែ​ក​កក​ស្ទះលូរ​ទឹក​ហូរ​ចេញ​ទៅ​ណា​មិន​រួច ហើយ​ជះក្លិន​មិនល្អ ដោយសារ​ទឹក​លិច​មិន​ត្រឹមតែ​ទឹក​លិច​ប៉ុណ្ណោះ​ទេ គឺ​ទឹក​ស្អុយ​ហៀរ​ចេញ​មក​ពី​ក្នុង​លូ​ស្អុយ និង​មាន​ទាំង​ដង្កូវ​ចេញ​មក​គួរ​អោយ​ខ្ពើម​បំផុត ។

ក្រុម​អាជីវករ​បាន​នាំ​បន្ត​ទៀត​ថា ពួក​បាន​សុំ​ណូ​ម​ពរ​ដល់​មេ​ភាស៊ី​ផ្សារ សូម​ជួយ​ស្តា​ប្រ​ព​ន្ធ័​លូ​អោយ​បាន​ស្អាត​ងាយស្រួល​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​កុំអោយ​មានការ​កកស្ទះ​នឹង​ពេល​រាំងភ្លៀង​ទឹក​ក៏​បាន​ហូរ​អស់​ផង​ដែរ ហើយ​ពួក​គាត់​ជា​អ្នក​លក់ដូរ​មែន តែ​មានការ​ខ្ចប់​វេច​បាន​ត្រឹមត្រូវ​ណាស់ ព្រោះ​យើង​ជួយ​សម្អាត​អនាម័យ​ទាំងអស់​គ្នា ។

ទាក់ទង​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ប៉ែន សុខា មេ​ភាស៊ី​ផ្សារ​តាកែវ​បាន​ទេ​នៅ​រសៀល​នេះ ។

សូម​បញ្ជាក់​ថា ខេត្តតាកែវ​ទើបតែ​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​នៅ​ថ្ងៃនេះ​ទេ គឺ​នៅ​ម៉ោង​១២​កន្លះ​មក​ទើប​មានការ​លិចលង់​បែប​នេះ​តែ​ម្តង ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ