ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លេង​បោក​ទៅ​នឹង​ធរណី​លាន់​ដូច​រន្ទះ ព្រោះតែ​ឃើញ​រឿង​តុក្កតា​លោត​ប្រើ​​ឆត្រ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាក់សោ​នៅផ្ទះ​តែ​ម្នាក់ឯង​នោះ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើ​តាម​តុក្កតា​ក្នុង​ទូរទស្សន៍ ដោយ​ប្រើប្រាស់​ឆ​ត្រ​សម្រាប់​បាំង​ភ្លៀង​មក​កាន់​នឹង​ដៃ ហើយ​លោត​ចុះ​ទៅ​ក្រោម…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាក់សោ​នៅផ្ទះ​តែ​ម្នាក់ឯង​នោះ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើ​តាម​តុក្កតា​ក្នុង​ទូរទស្សន៍ ដោយ​ប្រើប្រាស់​ឆ​ត្រ​សម្រាប់​បាំង​ភ្លៀង​មក​កាន់​នឹង​ដៃ ហើយ​លោត​ចុះ​ទៅ​ក្រោម ដើម្បី​ទៅ​លេង​ជា​មួយ​នឹង​ក្មេង​ៗ​ឯទៀត​នៅ​ក្រៅ​ផ្ទះ​។

ជាមួយនឹង​ឆ​ត្រ​កាន់​នៅ​នឹង​ដៃ ក្មេង​ប្រុស​ម្នាក់​នេះ​បាន​លោត​ចុះ​ពី​យ៉រ​ខាង​មុខ​ផ្ទះ​ជាន់​ទី​៥ ដែល​ជា​ផ្ទះ​រស់នៅ​ប្រចាំ​ថ្ងៃ នៅ​រដ្ឋធានី​ឆាង​ហ៊ូ ក្នុង​គោលបំណង​ទៅ​លេង​ជាមួយ​មិត្ត​របស់​គេ​នៅ​ជាន់​ក្រោម​។

ជា​អកុសល ក្មេង​ម្នាក់​នេះ​មិន​បាន​យល់​ពី​ទំនាញផែនដី​នោះ​ទេ​។ អ្វី​ដែល​គេ​បាន​យល់​នោះ គឺជា​ការ​លោត​ដោយ​ប្រើប្រាស់​ឆ័​ត្រ​បាំង​ភ្លៀង​ដូច​ក្នុង​រឿង​តុក្កតា​។ លទ្ធផល គឺ​ពិតជា​មិន​មាន​សុវត្ថិ​ភាព​ដូច​ក្នុង​រឿង​ឡើយ​។ សម្លេង​បោក​ទៅ​នឹង​ធរណី​លាន់​ដូច​រន្ទះ ដែល​ធ្វើ​ឱ្យ​មានការ​បាក់ឆ្អឹង​ជា​ច្រើន​កន្លែង រួម​ទាំង​ជើង​ខាងស្តាំ​ផង​ដែរ​។

នៅ​លើ​វេ​ប​សាយ​បណ្តាញ​សង្គម Weibo អ្នក​ប្រើប្រាស់​ម្នាក់ បាន​លើក​ឡើង​ថា​៖ «​យើង​មិន​គួរ​ទៅ​បន្ទោស​តុក្កតា​ក្នុង​ទូរទស្សន៍​នោះ​ទេ​។ វា​មិនមែន​ជា​មូលហេតុ​នៃ​ការ​បាក់ឆ្អឹង​នោះ​ទេ​។ ឪពុក​ម្តាយ​បានជា​បញ្ហា​ពិតប្រាកដ ដោយសារ​តែ​ទុក​ក្មេង​អាយុ​ទើបតែ​៦​ឆ្នាំ​ឱ្យ​នៅផ្ទះ​ម្នាក់ឯង​»​។ ចុះ​អ្នក​ទាំងអស់​គ្នា​វិញ យល់​យ៉ាងណា​ដែរ? ដកស្រង់​ចេញពី​វេ​ប​សាយ ៖ medium (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ