ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងទន្លេដោយវះកាត់បាន២ថ្ងៃ​ បាត់​ជីវិត​ចោល​​កូន​ស្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖​ ស្ត្រី​មាន​ផ្ទៃ​ពោះគ្រប់​ខែ​ម្នាក់​បាន​​បាត់បង់​ជីវិត​ក្នុង​មន្ទីរពេទ្យ ក្រោយ​ក្រុម​គ្រូពេទ្យ​ធ្វើការ​វះកាត់​យក​ចេញ​បាន​២​ថ្ងៃ បន្ទាប់​ពី​រូប​នាង​ពិបាក​សម្រាលកូន​តាម​ធម្មតា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល…

រាជធានីភ្នំពេញ ​៖​ ស្ត្រី​មាន​ផ្ទៃ​ពោះគ្រប់​ខែ​ម្នាក់​បាន​​បាត់បង់​ជីវិត​ក្នុង​មន្ទីរពេទ្យ ក្រោយ​ក្រុម​គ្រូពេទ្យ​ធ្វើការ​វះកាត់​យក​ចេញ​បាន​២​ថ្ងៃ បន្ទាប់​ពី​រូប​នាង​ពិបាក​សម្រាលកូន​តាម​ធម្មតា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​អុី​លី​ត ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​7C ជាប់​នឹង «ផ្សារ​សឡា» ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រេ​ាះ​មាន​ឈ្មេ​ាះ លី រ​ដ្ឋា អាយុ​៣៤​ឆ្នាំ ​​ជាក​ម្មការ​នី​រោច​ក្រ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​មន្ទីរពេទ្យ​កើត​ហេតុ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ បច្ចុប្បន្ន​ នាង​រស់នៅ​ជាមួយ​ប្តី និង​កូនប្រុស​ម្នាក់​នៅ​ចំណុច​ផ្ទះ​ជួល​ខាងលើ ហើយ​កូន​ក្រោយ​ដែល​ទើបនឹង​កើតមក​ក្រោយ​ការ​វះកាត់​នេ​ាះ គឺជា​កូនស្រី ។ យោង​តាម ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ស្ត្រី​ខាងលើ​បាន​ចូល​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ខាងលើ​អស់​រយះ​ពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ដោយ​រូប​នាង​មាន​ផ្ទៃ​ពេ​ាះ​គ្រប់​ខែ ដល់​ថ្ងៃ​ត្រូវ​សម្រាល ។

ប្រភព​បន្ត​ថា លុះដល់​ពេល​សម្រាល នាង​មាន​អាកា​រៈឈឺចាប់​ខ្លាំង ហើយ​សម្រាលកូន​មិន​ចេញ​សេ​ាះ ម្យ៉ាង​វិញទៀត​នាង ​ក៏​មាន​អាកា​រៈ​ខ្សោយ​ខ្លាំង​បំផុត​ផង​ដែរ ។ ដោយ​មើលឃើញ​នូវ​ការ​ឈឺចាប់​បំផុត​នេ​ាះ បង​ប្អូន​សាច់ញាតិ​របស់​នាង បាន​សម្រេច​ស្នើរ​អោយ​ក្រុម​គ្រូពេទ្យ​ធ្វើការ​វះកាត់​ ដើម្បី​យក​កូន​ចេះ​តែ​ម្តង​ទៅ ។ បន្ទាប់​ពី​មានការ​ស្នើរ​ពី​បងប្អូន​សាច់ញាតិ​របស់​ស្ត្រី​រង​គ្រេ​ាះ​ហើយ​នេ​ាះ ក្រុម​គ្រូពេទ្យ បាន​សម្រេច​ធ្វើការ​វះកាត់​ស្ត្រី​រង​គ្រេ​ាះ​ដើម្បី​យក​កូន​ចេញ​តែ​ម្តង ។ ការ​វះកាត់​ស្ត្រី​ខាងលើ​ធ្វើ​ឡើង កាលពី​វេលា​ថ្ងៃ​ទី ២៨ ម្សិល​មិញ វះកាត់​ដោយ​ជោគជ័យ ដោយ​ពំ​ុ​មានការ​ប៉ះពាល់​ដល់​អាយុជីវិត​ម្តាយ ឬ​កូន​នេ​ាះ​ឡើយ ។

លុះ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា ​ស្ត្រី​ខាងលើ​បាន​ចុះ​ពីលើ​គ្រែ ដើម្បី​ចូល​បន្ទប់ទឹក​បត់ជើង ក៏​ស្រាប់តែ​ដួល​ស្លាប់​មុខ​បន្ទប់​ទឹកតែ​ម្តង​ទៅ ។ ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​អន្តរា​គមន៍ ដើម្បី​សាកសួរ​នាំ និង​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ ។ ជំ​ុ​វិញ​រឿងរ៉ាវ​ខាងលើ​នេះ នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ លោក​ម៉ៅ សា​វឿ​ន បញ្ជាក់​ថា រឿង​នេះ​ភាគី​ខាង​ស្ត្រី​រង​គ្រេ​ាះ​មិន​បាន​ប្តឹងប្តល់​ទៅ​ខាង​ភាគី​មន្ទីរពេទ្យ​ឡើយ ដោយ​ភាគី​ទាំង​២​សម្រេច​បញ្ចប់រឿង ដោយ​សម្របសម្រួល​ជួយ​ចេញថ្លៃ​ធ្វើបុណ្យ អោយ​ជន​រង​គ្រេ​ាះ និង​ផ្តល់​ប្រាក់​កាស​មួយ​ចំនួន​ផង​ដែរ ដោយ​ការ​សម្រេច​បញ្ចប់រឿង​ដោយ​បែប​នេះ ក៏​មានការ​សម្រេច​ឯកភាព​ពី​បុរស​ជា​ប្តី​ស្ត្រី​រង​គ្រេ​ាះ និង​ម្តាយបង្កើត​របស់​នាង​ផង​ដែរ ។

ក្រោយ​ការ​សម្របសម្រួល​គ្នា​ហើយ​នេ​ាះ សព​ត្រូវ​ដឹក​តាម​រថយន្ត​សា​ម៉ុ​យ ដឹក​យក​ទៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ព្រៃវៃង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ជំ​ុ​វិញ​ករណី​ខាងលើ​នេះ មជ្ឈដ្ឋាន​ទូទៅ​មានការ​ងឿងឆ្ងល់​ថា មុន​កើត​មានរឿង​ហេតុ តើ​ខាង​មន្ទីរពេទ្យ​ទុក​អោយ​ស្ត្រី​រង​គ្រេ​ាះ​នៅ​ក្នុង​បន្ទប់ តែ​២​នាក់​ទារិការ​ដែល​ទើប​កើត តែ​២​នាក់​ឬ​យ៉ាងណា បានជា​ស្ត្រី​រង​គ្រេ​ាះ​អាច​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ដោយ​ខ្លួនឯង ទាំង​គ្មាន​អ្នក​ជួយ​គ្រា បណ្តាល​អោយ​ស្លាប់​បែប​នេះ ។

​សូម​បញ្ជាក់​ថា ក្នុង​ករណី​នេះ កេ​ាះ​សន្តិភាព មិន​អាច​សំ​ុ​ការ​បំភ្លឺ​ពី​ខាង​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខាងលើ​បាន​ឡើយ អំពី​មូលហេតុ និង​អាកា​រៈ​ច្បាស់លាស់ នៃ​ជន​រង​គ្រេ​ាះ​ដែល​ស្លាប់​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ