ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធប្រាប់ពីរបៀបធ្វើ​ការ​ងារ​​ដើម្បីឱ្យមានដំណើរការ​ល្អ

3 ឆ្នាំ មុន

ដើម្បី​ចូល​ទៅ​សេពគប់​សមាគម​រួមការ​ងារ​ឱ្យ​បាន​ប្រសើរ​ឡើង ជន​ប្រុស​ស្រី​ត្រូវ​ត្រៀម​ការ​ឱ្យ​អភ័យ និង​ទទួលយក​គន្លឹះ​សំខាន់​ៗ​ខាងក្រោម​នេះ​មក​ពិចារណា​និង​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ដូច​តទៅៈ រៀន​ស្វែង​យល់​ឱ្យ​កាន់តែ​ណាស់​ថា កិច្ចការ​អ្វីខ្លះ​ដែល​ជា​មុខ​នាទី​របស់​មនុស្ស​, បើក​ចិត្ត​ទូលាយ​ផ្តល់​អភ័យ​ដល់​មនុស្ស​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន ត្រូវ​ដឹង​ហេតុ​និង​ផល​ក្នុង​ការងារ​ដែល​ត្រូវធ្វើ មិន​ត្រូវ​ច្រឡំ​ហេតុផល​ជា​ដាច់ខាត​, ត្រូវ​រៀន​អំពី​ខ្លួនឯង ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ប្រាកដ​…

ដើម្បី​ចូល​ទៅ​សេពគប់​សមាគម​រួមការ​ងារ​ឱ្យ​បាន​ប្រសើរ​ឡើង ជន​ប្រុស​ស្រី​ត្រូវ​ត្រៀម​ការ​ឱ្យ​អភ័យ និង​ទទួលយក​គន្លឹះ​សំខាន់​ៗ​ខាងក្រោម​នេះ​មក​ពិចារណា​និង​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ដូច​តទៅៈ

រៀន​ស្វែង​យល់​ឱ្យ​កាន់តែ​ណាស់​ថា កិច្ចការ​អ្វីខ្លះ​ដែល​ជា​មុខ​នាទី​របស់​មនុស្ស​, បើក​ចិត្ត​ទូលាយ​ផ្តល់​អភ័យ​ដល់​មនុស្ស​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន ត្រូវ​ដឹង​ហេតុ​និង​ផល​ក្នុង​ការងារ​ដែល​ត្រូវធ្វើ មិន​ត្រូវ​ច្រឡំ​ហេតុផល​ជា​ដាច់ខាត​, ត្រូវ​រៀន​អំពី​ខ្លួនឯង ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ប្រាកដ​ ។

ត្រូវ​រៀន​ឱ្យ​ដឹង​ប្រមាណ គឺ​ចេះ​ស្ទង់​ស្ទាប​ក្នុង​ដំណើរការ​ការងារ​, ត្រូវ​រៀន​អំពី​ពេលវេលា គឺ​ត្រូវ​ស្គាល់​ពេលវេលា និង​ចេះ​ប្រើប្រាស់​ពេលវេលា​ឱ្យ​មាន​ប្រយោជន៍​, ត្រូវ​រៀន​ឱ្យ​ដឹង​អំពី​ព្រឹត្តិការណ៍ និង​អធ្យាស្រ័យ​នៃ​បុ​គ្ក​ល គឺ​ត្រូវ​ចេះ​សង្កេត​ឱ្យ​ស្គាល់​ចរិយា​របស់​មនុស្ស និង​ត្រូវ​រៀន​ឱ្យ​ស្គាល់​អំពី​សង្គមមនុស្ស ទំនៀមទម្លាប់​ប្រពៃណី ។

កាលបើ​បុគ្គល​យល់​ពី​ចំណុច​សំខាន់​ទាំង​អស់នេះ​ច្បាស់​ហើយ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បុគ្គល​ស្គាល់​នូវ​តួនាទី​របស់​ខ្លួន​បាន​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ គឺ​នៅ​ធ្វើ​ឱ្យ​យើង​បាន​ក្លាយទៅជា​មនុស្ស​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ខ្លួនឯង​និង​ជួយ​ដល់​អ្នក​ដទៃ​ទៀត​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ