ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុ​ និង​បាតុកម្មហិ.ង្សា ​ក្រោយ​ការបាត់​បង់​ជីវិត​​​ជន​ជាតិ​​ស្បែក​ខ្មៅ​​ម្នាក់​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៧​មក​២៨​ឧសភា​នៅ​ទីក្រុង​MINNEAPOLIS​អា​មេ​រិ​ក រវាង​ប៉ូលិស​និង​ពួក​បាតុករ ដែល​តវ៉ា​២​យប់​ជាប់​គ្នា​ប្រឆាំង​ការ​បាត់​បង់​ជីវិត​របស់​​​ជនជាតិ​​ស្បែក​ខ្មៅ​ម្នាក់ ក្រោយ​ការ​ចាប់ខ្លួន​គេ​ដោយ​ហិង្សា ហើយ​បុរស​ម្នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ដោយ​គ្រាប់កាំភ្លើង នៅ​ក្រៅ​ការ​ប៉ះទង្គិច​គ្នា​ និង​ការ​ប្លន់​យក​ឥ​វ៉ា​ន់​។ ប្រមុខ​ប៉ូលិស​ទីក្រុង​នៃ​រដ្ឋ​មី​នី​សូ​តា​នោះ​បាន​ស្នើដល់​ពួក​បាតុករ…

សហរដ្ឋអាមេរិក ៖ ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៧​មក​២៨​ឧសភា​នៅ​ទីក្រុង​MINNEAPOLIS​អា​មេ​រិ​ក រវាង​ប៉ូលិស​និង​ពួក​បាតុករ ដែល​តវ៉ា​២​យប់​ជាប់​គ្នា​ប្រឆាំង​ការ​បាត់​បង់​ជីវិត​របស់​​​ជនជាតិ​​ស្បែក​ខ្មៅ​ម្នាក់ ក្រោយ​ការ​ចាប់ខ្លួន​គេ​ដោយ​ហិង្សា ហើយ​បុរស​ម្នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ដោយ​គ្រាប់កាំភ្លើង នៅ​ក្រៅ​ការ​ប៉ះទង្គិច​គ្នា​ និង​ការ​ប្លន់​យក​ឥ​វ៉ា​ន់​។

ប្រមុខ​ប៉ូលិស​ទីក្រុង​នៃ​រដ្ឋ​មី​នី​សូ​តា​នោះ​បាន​ស្នើដល់​ពួក​បាតុករ ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មានការ​ជ្រុលជ្រួស​ដូច​ពេល​មុន​ទៀត​។ ប៉ុន្តែ​ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នា​ពេល​យប់ ដោយ​ពួក​បាតុករ​បាន​ដុត​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​មួយ និង​ប្លន់​យក​ឥ​វ៉ា​ន់​ក្នុង​ហាង​ស្ថិត​នៅ​ក្បែរ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង​។ បណ្ដា​ប៉ូលិស​ដែល​ទទួល​ការ​ចោទប្រកាន់​ថា ​សម្លាប់​ជន​ស្បែក​ខ្មៅ​ឈ្មោះ GEORGE FLOYD ត្រូវ​ដក​ចេញពី​តំណែង​។

ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ធ្វើ​របាំង​មនុស្ស ដើម្បី​រារាំង​ពួក​បាតុករ​មិន​ឲ្យ​ឆ្លងកាត់​របង​ដែល​ព័ទ្ធ​ស្នងការដ្ឋាន​ប៉ូលិស​នោះ​។ តាម​ព័ត៌មាន​ថា ​នា​យប់​ថ្ងៃ​ទី​២៨​ឧសភា ពួក​បាតុករ​បាន​ដុត​ស្នងការដ្ឋាន​ប៉ូលិស​នោះ​ឆេះ​អស់ហើយ​។ អភិបាល​រដ្ឋ​មី​នី​សូ​តា​លោក ​TIM WALZ កាលពី​យប់​ថ្ងៃ​ទី​២៧​ ឧសភា​ បាន​ស្នើ​ដល់​ពួក​បាតុករ ឲ្យ​ចាក​ចេញពី​តំបន់​នោះ​ដោយ​ព្រមាន​ថា សភាព​ការណ៍​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ អភិបាលក្រុង​MINNEAPOLIS លោក​JACOB FREY និយាយ​ថា លោក​គ្រោង​ស្នើ​ដាក់​ពង្រាយ​កងកម្លាំង​ឆ្មាំ​ជាតិ​។

ខណៈ​ដែល​ការ​ដុត​បំផ្លាញ​និង​ការ​ប្លន់​យក​ឥ​វ៉ា​ន់​នៅ​បន្ត​នា​ពេល​យប់ ជិត​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង បុរស​ម្នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ដោយ​គ្រាប់កាំភ្លើង​នៅ​ក្បែរ​កន្លែង​ធ្វើ​បាតុកម្ម ហើយ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ម្នាក់​។

បាតុកម្ម​ដោយ​សន្តិវិធី​ក៏​បាន​ប្រព្រឹត្ត​ទៅ នៅ​កន្លែង​២​ផ្សេង​ទៀត​នៃ​ទីក្រុង ពិសេស​នៅ​កន្លែង​ដែល​GEORGE FLOYD បាត់​បង់​ជីវិត​ ដើម្បី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បុរស​ស្បែក​ខ្មៅ​អាយុ​៤៦​ឆ្នាំ​រូប​នេះ ដែល​​​បាត់​បង់​ជីវិត​​​ក្រោយ​ការ​ចាប់ខ្លួន​គេ​ទាំង​ហិង្សា ហើយ​វី​ដេ​អូ​មួយ​ពី​អំពើ​ហិង្សា​នោះ​ពេល​ចេញ​ផ្សាយ​នាំ​ឲ្យ​ផ្ទុះ​ការ​ក្ដៅក្រហាយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ