ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានក្រុមហ៊ុនថ្លើមពាសមេឃចំនួន២ រំលោ.ភ​យកបឹងបាយសីហើយ

3 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ បឹង​បាយសី គឺជា​បឹង​ធម្មជាតិ​មួយ ដែល​មាន​ទំហំ​ប្រមាណ​ជិត​២០​ហិ​កតា ហ៊ុម​ព័ទ្ធ​ដោយ​ឃុំ​ចំនួន​៤​ក្នុងស្រុក​ពារាំង ខេត្ត​ព្រៃ​វេ​ង ហើយ​ក៏​ជា​ប្រភព​ទឹក​ដ៏​សំខាន់សំរាប់​ការងារ​ធ្វើស្រែ​ចំការ​របស់​ប្រជាព​លរដ្ឋ ដែល​រស់នៅ​ជុំវិញ​បឹង​នេះ​ផង​ដែរ​ ។…

​ខេត្ត​ព្រៃវែង ៖ បឹង​បាយសី គឺជា​បឹង​ធម្មជាតិ​មួយ ដែល​មាន​ទំហំ​ប្រមាណ​ជិត​២០​ហិ​កតា ហ៊ុម​ព័ទ្ធ​ដោយ​ឃុំ​ចំនួន​៤​ក្នុងស្រុក​ពារាំង ខេត្ត​ព្រៃ​វេ​ង ហើយ​ក៏​ជា​ប្រភព​ទឹក​ដ៏​សំខាន់សំរាប់​ការងារ​ធ្វើស្រែ​ចំការ​របស់​ប្រជា
ព​លរដ្ឋ ដែល​រស់នៅ​ជុំវិញ​បឹង​នេះ​ផង​ដែរ​ ។ ប៉ុន្តែ​រយៈពេល​ជិត​២​ខែ​មកនេះ គេ​ឃើញ​មាន​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង បាន​សម្រុក​ចុះ​ទៅ​ជីក​ព័ទ្ធ​ធ្វើ​ជា​ប្រឡាយ​នៅ​ក្នុង​បឹង​នេះ ត្រង់​ចំណុច​ឃុំ​កំពង់​ប្រាំង ដោយ​មិនដឹង​ថា គ្រឿងចក្រ​ទាំងនោះ​មកពីណា ហើយ​គេ​មាន​បំណង​ធ្វើ​អ្វី​នោះ​ទេ គឺ​ដឹង​ត្រឹមតែ​គេ​មាន​មន្ត្រី​
ប៉ូ​លិសស័ក្តិ​៣​ម្នាក់​ ឈ្មោះ អាត់ ថេ​ត ជា​មេការ​គ្រប់គ្រង​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​កំពង់​ប្រាំងបានអោយ​ដឹង​ថា ពួក​គាត់​រស់នៅ​និង​ធ្វើស្រែ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ជុំវិញ​បឹង ដោយ​យក​ទឹក​ពី​ក្នុង​បឹង ហើយ​សុខ​ៗ​ស្រាប់តែ​មាន​គ្រឿងចក្រ ចុះ​មក​ជីក​ព័ទ្ធ​ក្នុង​បឹង​បែប​នេះ ពួក​គាត់​បារ​ម្ភខ្លាំង​ណាស់ គឺ​ខ្លាច​បាត់​បឹង នោះ​ពួក​គាត់​នឹង​លែង​មានទឹក​ធ្វើស្រែ​ទៀត​ហើយ ​។ លោក សាត ហ៊ា​ង មេឃុំ​កំពង់​ប្រាំង បានអោយ​ដឹង​ថា គ្រឿងចក្រ​ទាំងនោះ​គឺជា​របស់​ក្រុមហ៊ុន​ចំនួន​២ ដែល​មាន​ថៅកែ​ធំ​ម្នាក់​ទៀត​នៅ​ពីលើ ចំណែក​ទីតាំង​ដែល​គេ​កំពុង​ជីក​ព័ទ្ធ​នោះ គឺជា​ដី​ដែល​គេ​បាន​ទិញ​ពីប្រជាពលរដ្ឋ ដែល​មាន​ទំហំ​ប្រមាណ​ជា​ជាង​១០០​ហិ​កតា ប៉ុន្តែ​ការ​ជីក​ព័ទ្ធ​នោះមិនដឹង​ថា ​គេ​មាន​បំណង​ធ្វើ​អ្វី​នោះ​ទេ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក សាត ហ៊ា​ង បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំង​២​នោះ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​មន្ត្រី​ជំនាញ​ស្រុក​និង​ខេត្ត ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ ប៉ុន្តែ​ក្រោយ​ពី​មន្ត្រី​ជំនាញ​ខាង​សុរិយោដី និង​ធនធានទឹក ចុះ​មក​ពិនិត្យ​និង​វាស់វែង​ចំនួន​២​ដង​រួច​មក បាន​តម្រូវ​ធ្វើការ​វាស់​ដក​ដី​បឹង​បាយសី​ទំហំ​ជាង​១៩​ហិ​កតា​ចេញ​សិន ដូច្នេះ​ហើយ​ ទើប​ការ​ចេញ​ប្លង់​ត្រូវ​ផ្អាក​សិន ប៉ុន្តែ​មក​ដល់​ពេល​នេះ​ លោក​មិន​បានដឹង​ថា ក្រុមហ៊ុន​ទាំង​២​នោះ​ទទួល​បាន​ប្លង់​ហើយ​ឬ​នៅ​នោះ​ទេ ព្រោះ​គេ​មិន​ដែល​បាន​បង្ហាញ​។

រីឯ​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បានអោយ​ដឹង​តាម​ទូរ​សព្ទ័​ថា ក្រុមហ៊ុន​ទាំង​២​នោះ​លោក​មិន​បានដឹង​ថា ជា​ក្រុមហ៊ុន​អ្វី​នោះ​ទេ ហើយ​ការ​ជីក​ព័ទ្ធ​នៅ​ជុំវិញ​បឹង​បាយសី​នោះ ក៏​មិនដឹង​ថា​គេ​មាន​បំណង​អ្វី​នោះ​ដែរ ប៉ុន្តែ​ក្នុង​នាម​អាជ្ញាធរ​ស្រុក លោក​បាន​បញ្ជា​ទៅ​លោក​មេឃុំ អោយ​ពិនិត្យ​មើល​សកម្មភាព​ក្រុមហ៊ុន​ទាំង​២ ធ្វើ​យ៉ាងណា​មិន​អោយ​ការ​ជីក​ព័ទ្ធ​នោះ ប៉ះពាល់​ដល់​ដីស្រែ​ប្រជាពលរដ្ឋ ឬ​រំលោភ​ចូល​ដី​បឹង​សាធារណៈ​នោះ​ទេ​។

ចំណែក​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​នោះ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ទាំង​២​នោះ​បាន​ដាក់​គ្រឿងចក្រ ចុះ​ជីក​ព័ទ្ធ​ស្ទើ​ជុំវិញ​បឹង និង​មាន​រយៈពេល​ជិត​២​ខែ​ទៅ​ហើយ ដូច្នេះ​ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី ហើយ​គេ​មាន​បំណង​ធ្វើ​អ្វី អាជ្ញាធរ​ត្រូវ​តែ​ដឹង​ជា​ពិសេស​រឿង​ច្បាប់ទម្លាប់ មិន​អាច​ឆ្លើយ​ថា មិនដឹង បែប​នេះ​ទេ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាល់​គំរោង​អភិវឌ្ឍ​ទាំងអស់​ដែល​មាន​ផ្ទៃដី​ទំហំ​ក្រោម​១០០​ហិ​កតា និង​ទឹកប្រាក់​ក្រោម​១​លាន​ដុល្លារ គឺ​គេ​អាច​សុំ​ច្បាប់​នៅ​ត្រឹម​មន្ទីរ​ជំនាញ​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ខេត្ត ប៉ុន្តែ​សំរាប់​គម្រោង​ដែល​មាន​ផ្ទៃដី​ចាប់ពី​១០០​ហិ​កតា និង​មាន​ទឹកប្រាក់​ចាប់ពី​១​លាន​ដុល្លារ​ឡើង គឺ​គេ​ត្រូវ​រត់ការ​សុំ​ច្បាប់​ទៅ​ដល់ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ហៅ​កាត់​ថា CDC ដែល​មានលោក សុខ ចិន្តា​សោភា ជា​ប្រធាន​ ។

ព័ត៌មានបន្ថែម​មានផ្សាយជូន​នៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ