ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​រ៉ឺ​យ៉ែ​ថយ​​ក្រោយ​ឆក់​យក​ជីវិត​​បុរស​​ជា​កម្មករ​នៅ​ក្នុង​ការដ្ឋាន​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ពេល​រថយន្ត​ប៉ែន​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​បើក​បុក និង​កិន នៅ​ចំណុច​ក្នុង​ការដ្ឋាន​ប៊ូ​ម​ខ្សាច់​មួយ​កន្លែង នៅ​ក្បែរ​ស្ពាន​ព្រែក​សំរោង ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ពេល​រថយន្ត​ប៉ែន​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​បើក​បុក និង​កិន នៅ​ចំណុច​ក្នុង​ការដ្ឋាន​ប៊ូ​ម​ខ្សាច់​មួយ​កន្លែង នៅ​ក្បែរ​ស្ពាន​ព្រែក​សំរោង ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា វ័យ​ប្រមាណ​៣០​ឆ្នាំ ហើយ​ជន​រង​គ្រោះ និង​គ្រួសារ​ជា​កម្មករ​ធ្វើការ និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ប៊ូ​ម​ខ្សាច់ ( ចំណុច​កើតហេតុ ) ជាមួយ​គ្នា ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរទៅ​ពិនិត្យ​អេ​ស្កា​វា​ទ័​រដែ​ល​ខូច ដើម្បី​ចង់​ដឹង​ពី​មូលហេតុ​អ្វី​ដែល​ធ្វើ​ឱ្យ​មិន​ដំណើរការ​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ស្រាប់តែ​រថយន្ត​បែន​ដឹក​ដី​ដែល​សម្រាប់​ប្រើប្រាស់​ក្នុង​ការដ្ឋាន​ខាងលើ បាន​រ៉ឺ​យ៉ែ​រ​ថយ​ក្រោយ ដើម្បី​ចូល​ទៅ​ដឹក​ខ្សាច់ ប៉ុន្តែ​ដោយសារ​ការ​រ៉ឺ​យ៉ែ​រ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ផ្ទប់​នឹង​អេ​ស្កា​វា​ទ័​រ រួច​កិន​ពីលើ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ តៃកុង​រថយន្ត​បែន​ដឹក​ដី​បាន​បើកទ្វារ​ចុះ​ទៅ​មើល ក៏​ឃើញ​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត ក៏​ព្យាយាម​រត់គេច​ខ្លួន​ចេញពី​ការដ្ឋាន​បាត់​ស្រមោល​សូន្យ​តែ​ម្តង ។

បើ​តាម​លោក​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ទទួល​ផែន​ចរាចរណ៍ បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​កើតឡើង​តាំងពី​ម៉ោង​១០​ព្រឹក ប៉ុន្តែ​កម្លាំង​នគរបាល​មូលដ្ឋាន ទើប​តែ​ទទួល​បាន​ព័ត៌មាន​នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ប៉ុណ្ណោះ ។ ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ និង​រាយការណ៍​បន្ត​ទៅ​កម្លាំង​សមត្ថកិច្ច នៃ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ពិនិត្យ​វាស់វែង ទៅ​តាម​នីតិវិធី​បន្ត។

យ៉ាងណាមិញ ក្រោយ​ការ​វាស់វែង​រួច​មក រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។ ដោយឡែក​សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​សាច់​ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=UM9pKcZTkpU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ