ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន២​ឆ្នាំ​យ៉ាង​អាថ៌​កំបាំង​ ស្រាប់តែ​ប្រទះ​ឃើញ​វិញ​តាម​រយៈ​កម្មវិធី App មួយ

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ បុរស​ចំណាស់​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ជាង​២​ឆ្នាំ​មក​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ដោយសារ​ការ​បង្ហាញខ្លួន​ក្នុង​វី​ដេ​អូ​មួយ​របស់​អ្នកលេង Tik Tok ម្នាក់ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC News…

ប្រទេស​ឥណ្ឌា ៖ បុរស​ចំណាស់​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ជាង​២​ឆ្នាំ​មក​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ដោយសារ​ការ​បង្ហាញខ្លួន​ក្នុង​វី​ដេ​អូ​មួយ​របស់​អ្នកលេង Tik Tok ម្នាក់ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC News កាលពី​ថ្ងៃ ព្រ​ហ​ស្បត៍ ទី​២៨ ខែឧសភា​នេះ​។

បុរស​ចំណាស់​ម្នាក់​នោះ​មាន ឈ្មោះ​ថា R Venkateshwarlu រក​ឃើញ​ក្នុង​រដ្ឋ​ពុន​ចាប (Punjab) ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០០០​គីឡូម៉ែត្រ ពី​ផ្ទះ​របស់​គាត់ ដែល​រស់នៅ​ក្នុង​រដ្ឋ​តេ​ឡាំង​ហ្គា​ណា (Telangana)​។

នៅ​ពេល​ដែល​មិត្ត​ភ័ក្ត្រ​ម្នាក់ របស់​គ្រួសារ​គាត់​បានឃើញ ភ្លាម​ៗ​នោះ​មិត្ត​ភ័ក្ត្រ​ម្នាក់​ក៏​បានផ្តល់​ដំណឹង​​ឱ្យ​ខាង​គ្រូ​សារ​គាត់ ដើម្បី​ទំនាក់ទំនង​ទៅ ប៉ូ​លី​ស​ក្នុង​រដ្ឋ​ពុន​ចាប (Punjab) ធ្វើការ​សម្របសម្រួល​ជាមួយ​អ្នក​ថត​វី​ដេ​អូ ពី​បុរស​ចំណាស់​នោះ​។

កូនប្រុស​ម្នាក់​បាន​និយាយ​ថា «​ខ្ញុំ​ពិតជា​ទប់ទឹក​ភ្នែក​មិន​បាន​មែន ពេល​ឃើញ​ដំបូង​» ។

សូម​បញ្ជាក់​បុរស​ដែល​បាត់​ខ្លួន​គឺ​លោក R Venkateshwarlu ជា​មនុស្ស​មានការ​ពិបាក​ក្នុង​ការ​និយាយ​ស្តី ហើយ​មុន​ពេល​បាត់​ខ្លួន គាត់​ជា​កម្មករ​ម្នាក់ គាត់​មាន​ប្រពន្ធ និង​កូន​៥​នាក់​។​ក្នុង​ឆ្នាំ ២០១៨ គាត់​បាន​ឡើង​ជិះឡាន​ដឹក​ទំនិញ​ដូច​សព​មួយ​ដង ដើម្បី​ទៅ​ធ្វើការ​នៅ​ឯ​ភូមិ​មួយទៀត​។

កូន​ឈ្មោះ R Peddiraju បាន​ប្រាប់ BBC ថា «​ឪពុក​បាន​ខ្ញុំ​ដេក​លក់ ហើយ​អ្នកបើកបរ​ឡាន​ដឹក​ទំនិញ​មិនដឹង​ថា​គាត់​ក្នុង​ឡាន​ទេ ស្មាន​តែ​ចុះ​អស់ហើយ​។ អ្នកបើកបរ​ឡាន ចេះ​តែ​បន្ត​តាម​ទិស​ដៅ​របស់​គាត់ បាន​ប្រហែល​៧​ទី​៨​គីឡូម៉ែត្រ ទើប​អ្នកបើកបរ​ដឹង​ថា​ឪពុក​ខ្ញុំ​នៅ​ក្នុង​ឡាន ពេល​ដឹង​ហើយ គាត់​ក៏​ទម្លាក់​ឪពុក​ខ្ញុំ​ចុះ នៅ​កណ្តាលផ្លូវ ដោយ​ទុក​គាត់​ចោល​នៅ​នឹង​» ។

ក្រោយ​ពី​រង់​ចាំ​ជា​ច្រើន​ម៉ោង​ហើយ​មិន​ស្គាល់ផ្លូវ​ទៀត​នោះ R Venkateshwarlu ក៏​ឈរ​ង​ចាំ​រហូត​មាន​ឡាន​ដឹក​ទំនិញ​ផ្សេង​មក​។ គាត់​ក៏​សុំ​គេ​ជិះ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​គាត់​នៅ​ពេល​កំពុង​ជិះ គាត់​មាន​អារម្មណ៍​ថា​ច្រើន​ម៉ោង​ហើយ មិន​ទាន់​ដល់​ទៀត គាត់​ក៏​បាន​ងាក​មើល​ឆ្វេង​ស្តាំ ទើប​គាត់​ដឹង​ថា​ឡាន​នោះ​ជិះ​ផ្លូវ​ផ្ទុយ​ទៅ​ផ្លូវ​ផ្ទះ​គាត់​។

បន្ទាប់​មក អ្នក​បើកឡាន​នោះ បាន​ទម្លាក់​គាត់​ចោល​នៅ ក្នុង​ទីក្រុង Ludhiana ដែល​ជាទី​ក្រុង​ឧស្សាហកម្ម​ដ៏​ធំ​មួយ នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​ពុន​ចាប​។ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក៏​ពិបាក ដោយសារ​គាត់​មិន​ចេះ ភាសា​ពុន​ចាប​ទេ​។

នៅ​ពេល​បាត់​ខ្លួន​គាត់​ភ្លាម​ៗ​នោះ ក្រុម​គ្រួសារ​ក៏​បាន​រាយការណ៍​ដល់​ប៉ូ​លី​ស ក្នុង​រដ្ឋ​តេ​ឡាំង​ហ្គា​ណា​ដែរ តែ​គ្មាន​ដំណឹង​សោះ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

ក្នុងអំឡុងពេល​ប្រទេស​ឥណ្ឌា​កំពុង​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ ប៉ូ​លី​ស​ក្នុង​រដ្ឋ​ពុន​ចាប បាន​ធ្វើការ​នាំ​យក​អាហារ ជូន​ប្រជាជន​ក្រីក្រ ក្នុង​ទីក្រុង Ludhiana ហើយ​បាន​ថត​វី​ដេ​អូ​ជាប់​គាត់​ក្នុង​នោះ​។

ប៉ូ​លី​ស​ក្នុង​រដ្ឋ​ពុន​ចាប មានឈ្មោះ​ថា Ajaib Singh ដែល​បាន​ថត​វី​ដេ​អូ ហើយ​បាន​បង្ហោះ​តាំងពី​ខែ មិថុនា​កន្លង​មក ដែល​មាន​អ្នក​ទស្សនា​វី​ដេ​អូ​គាត់​រហូត​ដល់ 800,000 នាក់ ក្នុង​នោះ​ក៏​មាន​មិត្ត​ភ័ក្ត្រ របស់ R Peddiraju​ដែរ​។ នៅ​ពេល​ឃើញ​ភ្លាម​ៗ​នោះ​គេ​ក៏​ប្រាប់ ទៅ​មិត្ត​របស់​ខ្លួន​។

បន្ទាប់​មក​កូនប្រុស​គាត់​ទំនាក់ទំនង​ទៅ​ប៉ូ​លី​ស កូនប្រុស​គាត់​បាន​និយាយ​ថា «​យើង​ទាំង​ពីរ​នាក់​បាន​ស្រក់​ទឹកភ្នែក​នៅ​ពេល​ដែល យើង​បាន​និយាយ​គ្នា​ជា​លើក​ដំបូង​តាម​ទូរស័ព្ទ​របស់​ប៉ូ​លី​ស​។ បន្ទាប់​មក គាត់​បាន​បង្ហាញផ្លូវ​ដើម្បី ឱ្យ​ខ្ញុំ​មក​យក​គាត់​ទៅ​ផ្ទះ​វិញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ