ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវនេះ! កន្លែង​ខ្លះ១​ដុល្លារ​ដូរ​បាន​តែ​៣៨០០​រៀល និង​មិន​យក​ក្រដាស​១​, ២, ៥​ដុល្លារ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លិខិត​កោះ​ប្រជុំ​មួយ​របស់​ធនាគារ ជាតិ​នៃ​កម្ពុជា ផ្ញើ​ទៅ​កាន់​ធនាគារ ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្ដី​ពី​ការ​ផ្អាក​ទទួលយក​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ លិខិត​កោះ​ប្រជុំ​មួយ​របស់​ធនាគារ ជាតិ​នៃ​កម្ពុជា ផ្ញើ​ទៅ​កាន់​ធនាគារ ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្ដី​ពី​ការ​ផ្អាក​ទទួលយក​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង៥​ដុល្លារ ដោយ​កិច្ចប្រជុំ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ​២០២០ មកនេះ​ក្រោម​វត្តមាន​លោកស្រី ជា សិរី ។ អ្វី​ដែល​ជា​កត់សម្គាល់ លិខិត​មួយ នេះ ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ដោយ​មាន​ខ្លឹមសារ ផ្អាក​ការ​ទទួលយក​ក្រដាសប្រាក់ ប្រភេទ​ទាំងនេះ​នៅ​តាម​ធនាគារ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ មានការ​យល់​ច្រឡំ​ថា គេ​លែង​ចាយ ក្រដាសប្រាក់​ដុល្លារ​ទាំង​បី​ប្រភេទ​នេះ ។

មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​ឡើង​តាម​បណ្ដាញ​សង្គម ថា មាន​អាជីវករ​តាម​ផ្សារ​មួយ ចំនួន​ចាប់ផ្ដើម​មិន​ទទួលយក​ក្រដាសប្រាក់​ទាំងនេះ សម្រាប់​ការ​ទូទាត់​ទំនិញ ខណៈ​ធនា គារ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ថ្មី​មួយទៀត​នៅ​ល្ងាច​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ ២០២០ ដោយ​បញ្ជាក់​ថា ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ​នៅ​តែ​អាច​ទូទាត់ និង​ចាយ វាយ​បាន​ដដែល​នៅ​លើ​ទីផ្សារ ។ តែ​យ៉ាងណា​ក៏​ដោយ​មាន​អាជីវករ​តាម​ផ្សារ និង​កន្លែង លក់ទំនិញ​មួយ​ចំនួន ហាក់​មានការ​រើស​អើ​ស​ទៅ​លើ​ក្រដាសប្រាក់​ដុល្លារ​ទាំង​បី​ប្រភេទ​នេះ ។

បើ​តាម​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ទូរស័ព្ទ​ទៅ​ប៉ុស្តិ៍​វិទ្យុ​ក្នុងស្រុក​មួយ​បាន​រាយការណ៍​ថា មាន​អាជីវករ​ជា​ច្រើន​មិន​ព្រម​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​ទាំង​បី​ប្រភេទ​ដែល​ធនាគារជាតិ​កំពុង​ប្រជុំ​ពិភាក្សា​ថា តើ​បន្ត​ទទួលយក ឬ​បញ្ឈប់​ការ​ទទួលយក​ត្រឹម​កំណត់​ថ្ងៃ​ណាមួយ ។

បើ​តាម​ពលរដ្ឋ​ម្នាក់​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ខ្លួន​បាន​ទៅ​ទិញ​ទំនិញ​នៅ ក្នុង​ផ្សារ​ក្រុង​តា​ខ្មៅ ហើយ​ឱ្យ​ក្រដាសប្រាក់ ៥​ដុល្លារ​ទៅ​អ្នកលក់ តែ​អ្នកលក់​ស្នើ​សុំ​ក្រដាស ផ្សេង​ដោយ​ប្រាប់​ថា លុយ ៥​ដុល្លារ​លែង​ចាយ​ហើយ បើ​ទោះបី​ខ្លួន​ដែល​ជា​អ្នកទិញ​ខំ ពន្យល់​យ៉ាងណា​ក៏​អ្នកលក់​យក​ដែរ ។

បុរស​ម្នាក់​ឈ្មោះ នី បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ក៏​បាន​និយាយ​ផង​ដែរ​ថា គាត់​ភ្ញាក់​ព្រឺ​ត នៅ​ពេល​ដែល​ហុច​ក្រដាសប្រាក់ ៥​ដុល្លារ​ទៅ​អ្នកលក់​បែរជា​គេ​បដិសេធ​ទទួលយក ហើយ សុំ​រក​ក្រដាសប្រាក់​ផ្សេង​ទៅ​វិញ ។ លោក​បន្ត​ថា លោក​មានការ​ព្រួយបារម្ភ​ណាស់ ព្រោះ ថា នៅផ្ទះ​លោក​ក៏​មាន​ក្រដាសប្រាក់​ប្រភេទ ១​ដុល្លារ និង ៥​ដុល្លារ​ច្រើន ហើយ​នៅ​ពេល ដែល​អាជីវករ​មិន​ទទួលយក​ក្រដាសប្រាក់​បែប​នេះ​មិនដឹង​ថា​ទៅ​ចាយ​នៅឯណា ។

សូម​បញ្ជាក់​ផង​ដែរ​ថា មាន​កន្លែង​ដូរ​លុយ​ខ្លះ​នៅ​ម្តុំ​ទួល​គោក គឺ​ក្រដាសប្រាក់ ១​ដុល្លារ ដូរ​បាន​តែ ៣៨០០​រៀល ឬ​ក្រោម ៤០០០​រៀល​ប៉ុណ្ណោះ ខណៈ​ហាងឆេង​ប្រចាំថ្ងៃ ១​ដុល្លារ ដូរ​បាន ៤១០០​រៀល និង​លក់​ចេញ ១​ដុល្លារ​ស្មើ​ពី ៤១២៥ ទៅ ៤១៣០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ