ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសដេញ​កា.ប់​ឪពុក​ម្តាយ​មិន​បាន លុះ​ឃើញ​ស្ត្រី​ម្នាក់​ដើរ​តាម​ផ្លូវ​កា.ប់​គ្មាន​ប្រណី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​កម្រិត​បែក​ថ្នាំ​លែង​ដឹង​អ្វីទៅហើយ និង​​បង្ករឿង​អុកឡុក​ក្នុង​ក្រុម​គ្រួសារ​រួច​កាន់​ដាវ​ និង​ដំបង​ដេញ​កាប់​ឪពុក​ម្តាយ​រត់​ពេញ​ភូមិ​ ប៉ុន្តែ​កាប់​មិន​បាន​សម្រេចឡើយ​ ស្រប​ពេល​នោះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដើរ​តាម​ផ្លូវ​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​ជន​នេះ​បាន​កាប់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ដោយ​ចោទប្រកាន់​ថា​…

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​កម្រិត​បែក​ថ្នាំ​លែង​ដឹង​អ្វីទៅហើយ និង​​បង្ករឿង​អុកឡុក​ក្នុង​ក្រុម​គ្រួសារ​រួច​កាន់​ដាវ​ និង​ដំបង​ដេញ​កាប់​ឪពុក​ម្តាយ​រត់​ពេញ​ភូមិ​ ប៉ុន្តែ​កាប់​មិន​បាន​សម្រេចឡើយ​ ស្រប​ពេល​នោះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដើរ​តាម​ផ្លូវ​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​ជន​នេះ​បាន​កាប់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ដោយ​ចោទប្រកាន់​ថា​ កូនរបស់​​ស្ត្រី​រង​គ្រោះ​ធ្វើអំពើ​ដាក់ខ្លួន​រហូត​វង្វេង​លែង​ដឹង​អី​ទៅ​វិញ ​។ ​បន្ទាប់​មក​ជន​ដៃដល់​រូប​នេះ​បានរ​ត់ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ឫស្សី​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​និង​អ្នក​ភូមិ​បាន​នាំ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​និង​រុករក​រហូត​ឃើញ​ ព្រមទាំង​ចាប់ខ្លួន​បាន ​។ ​ចំណែក​ស្ត្រី​រង​គ្រោះ​ដែលរងរបួស​បែក​រយះ​ក្បាល​ហូរ​ឈាម​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ មក​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​បុរស​បែក​ថ្នាំ​ខាងលើ​នោះ​ឈ្មោះ ឈិ​ន សៅ អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ជន​នេះ​ធ្លាប់​​ជាប់​នៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀនអស់​​មួយ​រយៈ​ផង​ដែរ ​តែ​មិន​ព្រម​កែខ្លួន​សោះ​ ។​ ចំណែក​ស្ត្រី​រង​គ្រោះ ឈ្មោះ ស៊ុន កក អាយុ​៦៣​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ជា​ស្ត្រី​មេម៉ា​យ​មានកូន​ប្រុស​៣​នាក់ រស់នៅ​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ ។

តាម​ប្រភពពី​អ្នក​ភូមិ​បាន​និយាយ​ថា ជនសង្ស័យ​​ម្នាក់​ខាងលើ​បាន​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ឆ្នាំ​មក​ហើយ​រហូត​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​បែក​ថ្នាំ​ទៅ​ហើយ មិនតែប៉ុណ្ណោះ​ធ្លាប់​បាន​ជាប់​នៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​មួយ​រយៈ​ផងដែរ​ ប៉ុន្តែ​មិន​រាងចាល​ឡើយ ​លុះ​​ពេល​ចេញ​មក​វិញ​លើស​ដើម ​ព្រមទាំង​បាន​គំរាម​កាប់អ្នក​ភូមិ​និង​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ច្រើន​លើក​ច្រើន​សារមក​​ហើយ​ដែរ​។

តាម​ប្រភពដដែល​បាន​បន្ត​ថា ​ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ ជនសង្ស័យ​​ម្នាក់​នេះ​បាន​អុកឡុក​ប្រើ​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​ដោយ​បាន​កាន់​ដាវ​និង​ដំបង​ដេញ​កាប់​ដេញ​វាយ​ឪពុក​ម្តាយ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ តែ​មិន​បាន​សម្រេច ​ស្រប​ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ដើរទៅ​ធ្វើការ​ឆ្លង​កាត់មុខ​ផ្ទះ​របស់​ជន​ដៃដល់​ក៏​ត្រូវ​​ជន​នេះ​ស្ទុះ​ទៅ​កាប់​និង​វាយ បណ្តាល​ឲ្យ​របួស​បែក​រយះ​ក្បាល​និង​ដៃ​យ៉ាង​ធ្ងន់ធ្ងរ​ ​ដោយ​ជនសង្ស័យ​បាន​ចោទប្រកាន់​ថា​«​កូន​របស់​ស្ត្រី​រង​គ្រោះ​ចេះ​ធ្វើអំពើ ​និង​​ធ្វើ​ឲ្យ​ខ្លួន​ក្លាយទៅជា​មនុស្ស​វង្វេង​លែងដឹងអ្វី​ទៅ​វិញ​» ​ប៉ុន្តែ​ធាតុ​ពិត ​ខ្លួនឯង​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​បែក​ថ្នាំ​ទៅ​ហើយ បន្ទាប់​មក​ជនដៃដល់​ខាងលើ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ឫស្សី​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ​​បានមក​ដឹក​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ ព្រមទាំង​ពួក​គាត់​ដែល​ជា​អ្នក​ភូមិ​ក៏​បាន​ចេញ​អន្តរាគមន៍​ឡោម​ព័ទ្ធ​រហូត​ចាប់ខ្លួន​ជន​សង្ស័យ​​បាន ​។ ​បន្ទាប់​មក​បាន​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​សំរោង​ក្រោម​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ដោយឡែក​ស្ត្រី​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ គេ​មិន​ទាន់​ដឹង​ថា​ អាច​​រងគ្រោះដល់ជីវិត ឬ​​ស្ថិត​ក្នុង​ស្ថានភាព​​បែប​ណា​នៅឡើយ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ