ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​ជា​ល្បិច ឬ​ជា​ការ​ពិត បុរស​ម្នាក់​​ផឹក​រួច​អត់​លុយ​ឱ្យ ក៏​ស៊ី​ផ្លែ​ឡាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចូល​ទៅ​ផឹកស្រា​តាំងពី​រសៀល​រហូត​ដល់​យប់ លុះ​អត់​លុយ​ឱ្យ​គេ​ក៏​បាន​ហូប​ផ្លែ​ឡា​ម រួច​ធ្វើ​ជា​ដេក​ប្រកាច់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២២​នាទី​យប់ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចូល​ទៅ​ផឹកស្រា​តាំងពី​រសៀល​រហូត​ដល់​យប់ លុះ​អត់​លុយ​ឱ្យ​គេ​ក៏​បាន​ហូប​ផ្លែ​ឡា​ម រួច​ធ្វើ​ជា​ដេក​ប្រកាច់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២២​នាទី​យប់ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​កន្លែង​ផឹកស៊ី​តាម​ចិញ្ចើម​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់ ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​មានឈ្មោះ អ៊ុំ ភាព អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ទីរួមខេត្ត ភូមិ​ម្រំ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់​ខេត្តតាកែវ ។

តាម​ប្រភព​ពី​ស្ត្រី​អ្នកលក់​ស្រា​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​កើតហេតុ គាត់​ឃើញ​បុរស​ខាងលើ​មក​ផឹកស៊ី​នៅ​កន្លែង​គាត់​តាំងពី​ម៉ោង​3​រសៀល​ម្ល៉េះ ដោយ​អង្គុយ​ផឹក​ម្នាក់ឯង​ផឹក​រហូត​ដល់​យប់ ក្រោយមក​បុរស​រូប​នេះ​ក៏​បាន​ឲ្យ​ស្ត្រី​អ្នកលក់​ទៅ​ទិញ​ឡា​ម​ចំនួន​២​ប្រអប់ និង​ទិញ​បារី​មួយ​កញ្ចប់​ផង​ដែរ ខណៈ​ពេល​ផឹក​បណ្តើរ ជក់បារី​បណ្តើរ ស្រាប់តែ​បុរស​រូប​នេះ​ស៊ី​ផ្លែ​ឡា​ម​ក្លែម​បណ្តើរ ដោយ​ផឹក​អស់​ស្រា​បៀរ​ចំនួន​៣​យួរ​ទៀត​ផង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ឃើញ​ផឹកស៊ី​ជា​ច្រើន​ម៉ោង​មក​ហើយ រហូត​មក​ដល់​ម៉ោង​កើតហេតុ ស្ត្រី​ជា​អ្នកលក់​បាន​គិតលុយ​អស់​ចំនួន​៨​ម៉ឺន​រៀល តែ​បុរស​ខាងលើ​ប្រាប់​ថា «​អត់​មាន​លុយ​ទេ ចង់​ម៉េច​» ស្ត្រី​អ្នកលក់​ស្រា​បាន​និយាយ​ប្រាប់​ថា «​គាត់​សុំ​លុយ​ថ្លៃ​ស្រា ព្រោះ​ស្រា​គាត់​ទិញ​គេ​ដែរ​» ។ ភ្លាម​ៗ​នោះ ស្ត្រី​អ្នកលក់​បាន​ហៅ​ប្រជា​កា​ពារ​ពារ​ភូមិ​មក​ដល់ ស្រាប់តែ​បុរស​ជា​អ្នក​ផឹកស្រា​រូប​នោះ​បាន​ធ្វើ​ជា​ដេក​ប្រកាច់​ហូរ​ឈាម​តាម​ច្រមុះ​ទៅ​វិញ ប៉ុន្តែ​ពេល​ដែល​ហូប​ផ្លែ​ឡា​ម​នោះ​គឺ​តាម​មាត់ តែ​មិនឃើញ​មាន​មុត​មាត់​ទេ ។

តាម​ប្រភព​ពី​បុរស​ដែល​ផឹកស៊ី​ស្រវឹង​អត់​មាន​លុយ​ឲ្យ​ថ្លៃ​ស្រា​នោះ​បាន​និយាយ​ថា គាត់​បាន​ផឹក​ស៊ី​នៅ​កន្លែង​កើតហេតុ ដោយ​មាន​គ្នា​ផឹក​ជាមួយ​គាត់​២​ទៅ​៣​នាក់ ហើយ​មិត្តភក្តិ​របស់​គាត់​បាន​វាយ​គាត់ ដោយ​យក​វត្ថុ​សាក​សិទ្ធ ចែកាច់ រួច​ពួក​គេ​ក៏​គេចខ្លួន​បាត់ បណ្តាល​ឲ្យ​បុរស​ខាងលើ​រង​របួស​ប៉ោង​មុខជា​ច្រើន​កន្លែង ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​អ្នកលក់​ស្រា​សុំ​បញ្ចប់​មិន​ទាមទារ​លុយ​ថ្លៃ​ផឹកស៊ី​ទៀត​ទេ ព្រោះ បុរស​ខាងលើ​មិន​មាន​លុយ​ឲ្យ ។ ចំណែក​លោក​មេ​ភូមិ​ក៏​បាន​នាំ​បុរស​រូប​នេះ​ទៅ​ចំណតរថយន្ត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ