ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យអាសូរណាស់! អ​ន្ទិ​ត​​ម្នាក់​ទើប​សឹក​បាន​៣​ថ្ងៃ​ ​ជួបគ្រោះអកុសល​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ គួរ​ឱ្យ​​អាសូរ​ខ្លាំង​ណាស់​ដែល​អ​ន្ទិ​តម្នាក់ ទើបតែ​សឹក​លា​ចាក​សិក្ខាបទ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​បាន​ចាប់​យកមុខរ​បរជា​កម្មករ​សំណង់​ជាមួយ​បងប្រុស​បង្កើត​ម្នាក់​ទៀត ប៉ុន្តែ​ជា​អកុសល​ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ស្រាប់តែ​មាន​រថយន្ត​ដឹក​កុងតឺន័រ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​បុក​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​អ​ន្ទិ​តម្នាក់​នោះ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បងប្រុស​រង​របួសធ្ងន់ ហើយ​ម៉ូតូ​បាន​ជាប់​នៅ​ក្រោម​រថយន្ត​។…

រាជធានី​ភ្នំពេញ ៖​ គួរ​ឱ្យ​​អាសូរ​ខ្លាំង​ណាស់​ដែល​អ​ន្ទិ​តម្នាក់ ទើបតែ​សឹក​លា​ចាក​សិក្ខាបទ​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​បាន​ចាប់​យកមុខរ​បរជា​កម្មករ​សំណង់​ជាមួយ​បងប្រុស​បង្កើត​ម្នាក់​ទៀត ប៉ុន្តែ​ជា​អកុសល​ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ស្រាប់តែ​មាន​រថយន្ត​ដឹក​កុងតឺន័រ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​បុក​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​អ​ន្ទិ​តម្នាក់​នោះ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បងប្រុស​រង​របួសធ្ងន់ ហើយ​ម៉ូតូ​បាន​ជាប់​នៅ​ក្រោម​រថយន្ត​។

គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​បឹង​ធំ​ទី​៣ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​ខាងលើ​​ឈ្មោះ ឌឹ​ម សំភ័ស ភេទប្រុស អាយុ​១៨​ឆ្នាំ ទើបតែ​សឹក​លាចាក​សិក្ខាបទ​បាន​រយៈពេល​៣​ថ្ងៃ​ និង​ចាប់​យកមុខរ​បរជា​កម្មករ​សំណង់ ចំណែក​បងប្រុស​ដែល​របួសធ្ងន់​ឈ្មោះ ឌឹ​ម សិទ្ធិ អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ហើយ​​ជនរងគ្រោះ​​ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល និង​មានស្រុក​កំណើត ភូមិ​សេរី​ចំប៉ា ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ​ជនរងគ្រោះទាំង​​២នាក់​​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​Honda Beat ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 1O-2255​ ។

ចំណែកឯ​រថយន្ត​បង្ក​​មួយគ្រឿង​ខាងលើ​ម៉ាកហ៊្វុយហ្សូ (​FUSO) ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3371 សណ្តោង​កន្ទុយ​រុ​ឺ​ម៉ក​ដឹក​ទូ​កុង​តៃ​ន័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-0902 បើកបរ​បុរស​ម្នាក់ ឈ្មោះ ជុំ នាង អាយុ​៥៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​​ឱ្យ​ក្រុមហ៊ុន​មួយ​ មាន​ទីលំនៅ ភូមិ​ដក់​ទឹក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បា​មន ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២នាក់​បងប្អូន​បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ត្រូវ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នាមក​ដល់​បុក​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​អ​ន្ទិ​ត​ជា​ប្អូន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​យុវជន​ជា​បង​បាន​រង​របួស​ធ្ងន់ធ្ងរ​។

​ក្រោយ​ពេល​កើតហេតុ​ បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើ​ការ​សាកសួរ ដោយឡែក​អ្នក​រង​របួសធ្ងន់​​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ ​ចំណែក​សព​ជនរងគ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត ។ ​បន្ទាប់​មក​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង​នាំយក​​រថយន្ត​បង្ក​ ព្រមទាំង​អ្នកបើកបរ​រថយន្ត និង​ម៉ូតូ​​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​ចាត់ការ​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ