ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! លី​គ​កំពូល​អង់គ្លេស និង​អុីតា​លីនឹងវិលត្រឡប់នៅខែក្រោយនេះ​ហើយ​

3 ឆ្នាំ មុន

ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League និង​អ៊ី​តា​លី Serie A បាន​ធ្វើការ​ប្រកាស​ពី​កាលបរិច្ឆេទ​វិល​ត្រឡប់​មក​រក​សកម្មភាព​ប្រកួតប្រជែង​រៀងខ្លួន ក្រោយ​ត្រូវ​ផ្អាក​ទាំងស្រុង​កាលពីដើម​ខែមីនា ដោយសារ​តែ​ការ​រីក​រាល​ពី​វីរុស​ជាស​កល «​កូ​វី​ដ​-១៩»​។…

ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League និង​អ៊ី​តា​លី Serie A បាន​ធ្វើការ​ប្រកាស​ពី​កាលបរិច្ឆេទ​វិល​ត្រឡប់​មក​រក​សកម្មភាព​ប្រកួតប្រជែង​រៀងខ្លួន ក្រោយ​ត្រូវ​ផ្អាក​ទាំងស្រុង​កាលពីដើម​ខែមីនា ដោយសារ​តែ​ការ​រីក​រាល​ពី​វីរុស​ជាស​កល «​កូ​វី​ដ​-១៩»​។

ក្រប​ខណ្ឌ​កំពូល Premier League បាន​កំណត់​យក​នៅ​ថ្ងៃ​ទី ១៧ មិថុនា ២០២០ ជា​ចាប់ផ្តើម​លី​គ​ឡើង​វិញ​ពោល​គឺ​រយៈពេល ៣ ខែ​បន្ទាប់​ពី​វា​ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ហើយ​ដំណឹង​នេះ ត្រូវ​បាន​រាយការណ៍​យ៉ាង​ទូលំទូលាយ​កាល​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​ព័ត៌មាន​ធំ​ៗ​នៅ​អង់គ្លេស​ជា​ពិសេស BBC និង Sky Sports ។

ប្រភព​ពី BBC បាន​រាយការណ៍​ថា ការ​ប្រកួត​ដំបូង​គេ​នៅ​ពេល​លី​គ​ត្រឡប់​មក​វិញ​គឺ Aston Villa ទល់​នឹង Sheffield United និង Manchester City ទល់​នឹង Arsenal ។

របាយការណ៍​បាន​បន្ត​ទៀត​ថា កាលវិភាគ​ប្រកួត​ពេញលេញ នឹង​ត្រូវ​លេង​នៅ​ចុង​ស​ប្តា​ហ៍​នៃ​ខែមិថុនា (​ថ្ងៃ​ទី​១៩-២១) ដែល​ប្រព្រឹត្ត​ទៅ​ដោយ​បិទទ្វារ​កីឡដ្ឋាន ខណៈ​នៅ​សល់ ៩២​ប្រកួត​ទៀត​ដែល​ត្រូវ​បំពេញ ដើម្បី​បញ្ចប់​លី​គ​។

ដោយឡែក​នៅ​ប្រទេស​អ៊ី​តា​លី រដ្ឋមន្ត្រីក្រសួង​កីឡា​លោក Vincenzo Spadafora បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រប​ខណ្ឌ​កំពូល Serie A អាច​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី ២០ មិថុនា ២០២០ បន្ទាប់​ពី​អវត្តមាន​អស់​រយៈពេល ៣ ខែ​នៅ​ក្នុង​ប្រទេស​ដែល​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ដោយសារ​កូ​វី​ដ​-១៩​។

បន្ទាប់​ពី​បាន​ធ្វើ​ស​ន្និ​សិ​ទ​តាម​រយៈ​វី​ដេ​អូ (videoconference) ជាមួយ​ប្រធាន​បាល់ទាត់​អ៊ី​តា​លី លោក Spadafora បាន​ថ្លែង​ឱ្យ​ដឹង​ថា «​គណៈកម្មាធិការ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​បាន​ព្រមព្រៀង​លើ​ពិធីសារ ហើយ​សហព័ន្ធ​បាន​ធានា​ដល់​ខ្ញុំ​ថា ខ្លួន​មាន​ផែនការ B និង​ផែនការ C ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ពេល​បាល់ទាត់​ត្រឡប់​មក​វិញ​» ។

សូម​បញ្ជាក់​ថា ក្រប​ខណ្ឌ​កំពូល​ទាំង​ពីរ បាន​អនុញ្ញាត​ឱ្យ​ក្រុម​ទាំងអស់ ធ្វើការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម រួម​ជាមួយ​វិធានការ​តឹង​រឹង ជា​ពិសេស​ការ​ធ្វើតេស្ត​ជា​ប្រចាំ​សម្រាប់​កីឡាករ ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​ទាំងអស់ ៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ