ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ម្យ៉ាងដែរ​​! ខណៈ​អ្នកគាំទ្រ​នៅ​ឆេ​ក​អាច​ទស្សនាការ​ប្រកួត​ក្រៅ​ទីលាន​បាន

3 ឆ្នាំ មុន

សាធារណរដ្ឋ​ឆេ​ក ៖ ការ​ប្រកួត​បាល់ទាត់​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន ក្នុង​នោះ​សាធារណរដ្ឋ​ឆេ​ក​ក៏​បាន​អនុវត្ត​ដូច​គ្នា​ផង​ដែរ ប៉ុន្តែ​អ្នកគាំទ្រ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទស្សនាការ​ប្រកួត​បាន​នៅ​ខាងក្រៅ​កីឡដ្ឋាន​។ ជាក់ស្តែង​ការ​ប្រកួត​រវាង​ក្រុម Sparta Prague និង​ក្រុម…

សាធារណរដ្ឋ​ឆេ​ក ៖ ការ​ប្រកួត​បាល់ទាត់​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន ក្នុង​នោះ​សាធារណរដ្ឋ​ឆេ​ក​ក៏​បាន​អនុវត្ត​ដូច​គ្នា​ផង​ដែរ ប៉ុន្តែ​អ្នកគាំទ្រ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទស្សនាការ​ប្រកួត​បាន​នៅ​ខាងក្រៅ​កីឡដ្ឋាន​។

ជាក់ស្តែង​ការ​ប្រកួត​រវាង​ក្រុម Sparta Prague និង​ក្រុម Viktoria Plzen កាលពី​ម្សិលមិញ អ្នកគាំទ្រ​អាច​ទស្សនាការ​ប្រកួត​ក្រុម​របស់​ពួក​គេ​បាន​ពី​ក្នុង​រថយន្ត តាម​រយៈ​អេ​ក្រង់​យក្ស​នៅ​ខាងក្រៅ​កីឡដ្ឋាន ។

ក្លិប​បាន​បំពាក់​អេ​ក្រង់​ខ្នាត​ធំ​បែប (Drive-in Cinema) សម្រាប់​អ្នកគាំទ្រ​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​បើកឡាន​ចូល​ទស្សនាការ​ប្រកួត​។ ក្នុង​នោះ​មាន​តែ​អ្នកគាំទ្រ​ចំនួន ៣០០ នាក់​ប៉ុណ្ណោះ ដែល​មានសំណាង​ទទួល​បាន​ឱកាស​មួយ​នេះ​។

វា​បាន​បង្កើន​ភាព​សប្បាយ​យ៉ាង​សម្រាប់​អ្នកគាំទ្រ បើ​ទោះបីជា​ពួក​គេ​មិន​អាច​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​។ ពួក​គេ​បាន​នាំ​យក​ទាំង​ម្ហូបអាហារ អាហារ​សម្រន់ និង​ស្រា​បៀរ​មក​ជាមួយ​ផង​ដែរ ។

ក្នុង​ការ​ប្រកួត​នេះ​ក្រុម​ម្ចាស់ផ្ទះ Sparta Prague បាន​ចាញ់​ក្រុម Viktoria Plzen ដោយ​លទ្ធផល ២-១ ដែល​ជា​ការ​ប្រកួត​ស​ប្តា​ហ៍​ទី ២៥​។ បច្ចុប្បន្ន​ក្រុម Sparta Prague ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​តារាង​បណ្តោះអាសន្ន ខណៈ​ក្រុម Viktoria Plzen នៅ​ចំណាត់ថ្នាក់​លេខ​២ តាម​ក្រោយ​ក្រុម​កំពូល​តារាង Slavia Prague ចំនួន ៨​ពិន្ទុ​។

សូម​បញ្ជាក់​ថា ក្រប​ខណ្ឌ​កំពូល​ឆេ​ក Fortuna liga បាន​ត្រឡប់​មក​វិញ​កាលពី​ថ្ងៃ​ទី​២៣ ឧសភា បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​កាលពីដើម​ខែមីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ