ស្ថានភាពអាងស្តុកទឹកនៅទំនប់78 សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំង3ម៉ឺនហិកតា
- សៀមរាប
ខេត្តសៀមរាប ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារសាលាខេត្ត…
ខេត្តសៀមរាប ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារសាលាខេត្ត…
ខេត្តសៀមរាប ៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារសាលាខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទំនប់៧៨ ខណៈដែលទំនប់នេះ មានប្រវែងសរុបជិត៩០គីឡូម៉ែត្រ គ្របដណ្ដប់លើស្រុកក្រុងចំនួន៥ គឺស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងក្រុងសៀមរាប មានសមត្ថភាពផ្ទុកទឹក សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំងប្រហែល៣ម៉ឺនហិកតា ។
លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកអភិបាលខេត្ត ចំពោះការងារបង្កបង្កើនផលរបស់ប្រជាកសិករ ដែលមានដីស្រែស្ថិតក្នុងភូមិសាស្ត្រទំនប់៧៨ ថ្ងៃនេះ ឯកឧត្តមបានដឹកនាំក្រុមការងារ ចុះមកពិនិត្យស្ថានភាពនៅតាមខ្នងទំនប់ និងទ្វារទឹកមួយចំនួនដោយផ្ទាល់ ចាប់ពីស្រុកសូទ្រនិគម រហូតដល់ព្រំប្រទល់រវាងក្រុងសៀមរាប និងស្រុកពួក ។
លោក នួន គ្រឹះស្នា មានប្រសាសន៍ទៀតថា តាមការប៉ាន់ស្មានទំនប់៧៨នេះ មានការខូចខាតប្រហែល៥០ភាគរយ ដែលទាមទារឲ្យមានការសិក្សាជាមុន ដើម្បីរកប្រភពថវិកាសម្រាប់ធ្វើការជួសជុល ។
គួររំលឹកថា ទំនប់៧៨នេះ កសាងឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាឆ្នាំ១៩៧៨ រហូតមកដល់បច្ចុប្បន្ន ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ