ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ត្រៀម​លក់​ចេញ​៦ ជាថ្នូរនាំ​ចូល​២​ នៅ​ទីផ្សារ​ដោះ​កីឡាករ​ខាង​មុខ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រុម​អ្នកមាន​បុណ្យ Barcelona ត្រៀម​បញ្ចេញ​កីឡាករ​ខ្លួន​ចំនួន ៦​នាក់​ជា​ថ្នូរ​ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ Lautaro Martinez ពី​ក្រុម Inter…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រុម​អ្នកមាន​បុណ្យ Barcelona ត្រៀម​បញ្ចេញ​កីឡាករ​ខ្លួន​ចំនួន ៦​នាក់​ជា​ថ្នូរ​ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ Lautaro Martinez ពី​ក្រុម Inter Milan និង​ខ្សែបម្រើ Miralem Pjanic របស់​ក្រុម Juventus នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​។

បច្ចុប្បន្ន Barcelona កំពុង​ឈរ​នៅ​កំពូល​តារាង La Liga ដោយ​នាំមុខ​ក្រុម Real Madrid ត្រឹមតែ ២ ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត ដែល​ត្រូវ​បំពេញ​ពេល​បាល់ទាត់​លី​គ​ត្រឡប់​មក​វិញ​។ ស្រប​ពេល​ដែល​គ្រូបង្វឹក Quique Setién យល់​ថា​ក្រុម​របស់​លោក​មាន​ចន្លោះ​ប្រហោង​មួយ​ចំនួន ដែល​ត្រូវ​បំពេញបន្ថែម​។

ខ្សែប្រយុទ្ធ Lautaro Martinez និង​ខ្សែបម្រើ Miralem Pjanic ស្ថិត​ក្នុង​គោលដៅ​កំពូល​ក្នុង​បញ្ជី​ដែល​ត្រូវ​ទិញ​ចូល​។ បើ​យោង​តាម​ប្រភព​ពី​កាសែត​អេ​ស្ប៉ា​ញ Mundo Deportivo បានឱ្យ​ដឹង​ថា ក្រុម Barcelona នឹង​ត្រៀម​បញ្ចេញ​កីឡាករ​ចំនួន ៦​នាក់​រួម​មាន​៖ Arturo Vidal, Nelson Semedo, Jean-Clair Todibo, Junior Firpo, Moussa Wague និង Rafinha ដែល​សុទ្ធតែ​មានឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​លក់​ចេញ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​នេះ​។

ខ្សែបម្រើ Arturo Vidal និង​ខ្សែការពារ​ស្លាប​ស្តាំ Nelson Semedo ត្រូវ​បាន​ក្លិប Inter Milan កំពុង​តែ​ចែចូវ​ចង់បាន​។ បើ​ទោះ​យ៉ាងនេះ​ក្តី ក្រុម​របស់​លោក Antonio Conte មិន​ចង់ឱ្យ​គោលដៅ​ទាំង​ពីរ​នេះ ក្លាយជា​ការ​ផ្លាស់​ប្តូរ​ជាមួយ Lautaro Martinez នោះ​ទេ​។

ដោយឡែក​សម្រាប់​កីឡាករ Miralem Pjanic ក្លិប Barcelona ធ្លាប់​បាន​ដាក់​សំណើ​ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus ក្នុង​តម្លៃ​ប្រមាណ ២៥​លាន​អឺ​រ៉ូ ដើម្បី​នាំ​យក​ខ្សែបម្រើ​វ័យ​៣០​ឆ្នាំ​រូប​នេះ មក​កាន់​ទឹកដី Nou Camp ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​បដិសេធ​។

មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា បើ​ទោះបីជា​ត្រូវ​លក់​កីឡាករ​ជា​ច្រើន ដើម្បី​ប្រមូលប្រាក់​នាំ​យក​កីឡាករ Martinez និង Pjanic ក៏​គេ​ជឿ​ថា​ក្រុម​របស់​លោក Quique Setién នឹង​អាច​មិន​មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន​នោះ​ដែរ ៕ (ដកស្រង់​ចេញពី SPORTbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ