ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ចៃដន្យ​! បុរស​ម្នាក់​ឡើង​កា.ប់​ដើម​ឫស្សី បែរជា​ធ្លាក់​ចំ​ពីលើ​ភ្នក់ភ្លើង​កំពុង​ឆេះ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយ​បុរស​ម្នាក់​ធ្លាក់​ពីលើ​ចុង​ឬ​ស្សី​ចំ​ពីលើ​ភ្នក់ភ្លើង​សន្លប់​ឈឹង ខណៈ​ភ្លើង​កំពុង​ឆេះ បណ្តាល​ឲ្យ​ភ្លើង​ឆេះ​រោល​ពេញ​រា​ង្គ​កាយ​របស់​ជន​រង​គ្រោះ​គួរ​ឲ្យ​សង្វេគ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​១៨​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយ​បុរស​ម្នាក់​ធ្លាក់​ពីលើ​ចុង​ឬ​ស្សី​ចំ​ពីលើ​ភ្នក់ភ្លើង​សន្លប់​ឈឹង ខណៈ​ភ្លើង​កំពុង​ឆេះ បណ្តាល​ឲ្យ​ភ្លើង​ឆេះ​រោល​ពេញ​រា​ង្គ​កាយ​របស់​ជន​រង​គ្រោះ​គួរ​ឲ្យ​សង្វេគ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​១៨​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ សំ សា​រិ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មុខរបរ​ជាង​ផ្ទះ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​ខាងលើ​។

បើ​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ជាង​ផ្ទះ​បាន​ដុត​ភ្នក់ភ្លើង​នៅ​ក្រោម​គុម្ព​ឬ​ស្សី រួច​ក៏​ឡើង​កាប់​ដើម​ឬ​ស្សី​នៅ​លើ​គុម្ព​កម្ពស់​៣​ម៉ែត្រ ខណៈ​ពេល​កាប់​ដើម​ឬ​ស្សី​ដាច់​ដួល​គល់​ឬ​ស្សី ក៏​បាន​វាត់​ត្រូវ​ចិញ្ចើម​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ចុះ​មក​ក្រោម​ចំ​ពីលើ​ភ្នក់ភ្លើង​ដែល​កំពុង​ឆាបឆេះ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​សន្លប់​នៅ​ក្នុង​ភ្នក់ភ្លើង​នោះ​តែ​ម្តង​។
ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ពេល​នេះ​សំណាងល្អ ដែល​មាន​អ្នក​ជិតខាង​ឃើញ​ទាន់​ក៏​រត់​មក​ជួយ​លើក​ចេញពី​ភ្នក់ភ្លើង ហើយ​ពន្លត់ភ្លើង​ដែល​ឆេះ​ជន​រង​គ្រោះ រួច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​។

តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​ឡើង​កាប់​ដើម​ឬ​ស្សី​នោះ គឺ​គោលបំណង​ដុត និង​គាស់​គល់​ឬ​ស្សី​ដុត​ចោល ដើម្បី​ចាក់​ដី​លើក​ពង្រីក​ភូមិ ហើយ​ពេល​កាប់​ដើម​ឬ​ស្សី​ដួល​មក​ក៏​វាត់​គល់​ឬ​ស្សី​ត្រូវ​ចិញ្ចើម​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​មក​ចំ​ពីលើ​ភ្នក់ភ្លើង​កំពុង​ឆេះ​សន្លប់ និង​ឆេះ​រលាក​រលួយ​ពេញ​ដងខ្លួន​រង​របួស​ស្បែក​ធ្ងន់ធ្ងរ​តែ​ម្តង​។

ប្រភព​បាន​បន្ត​ទៀត​ថា នៅ​ពេល​នោះ​ក៏​មាន​អ្នក​ជិតខាង​ឃើញ​ទាន់ ក៏​រត់​មក​ជួយ​លើក​ជន​រង​គ្រោះ​ចេញពី​ភ្នក់ភ្លើង និង​ហៅ​រថយន្ត​ដឹក​បញ្ជូន​ជន​រង​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ដើម្បី​សង្គ្រោះ​។ នេះ​ជា​គ្រោះ​ដ៏​អាក្រក់​មិន​គួរ​ដុត​ភ្នក់ភ្លើង​ពីក្រោម ហើយ​ឡើង​កាប់​ពីលើ​បែប​នេះ​សោះ សូម​មានការ​ប្រុង​ប្រយ័ត្ន​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ