ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates គិត​ពី​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​តតាំង​ពី ២៥​ឆ្នាំ​មុន​មក​ម្លេះ !

3 ឆ្នាំ មុន

អ្នក​នាំមុខ​ក្នុង​វិស័យ​កុំព្យូទ័រ គឺ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចំណាយពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ធ្វើការ​ដើម្បី​សម្រេច​គោលដៅ​របស់​លោក​មួយ​គឺ ធ្វើ​ឲ្យ​គ្រប់​គ្រួសារ​ទាំងអស់​មាន​កុំព្យូទ័រ​ប្រើ…

អ្នក​នាំមុខ​ក្នុង​វិស័យ​កុំព្យូទ័រ គឺ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចំណាយពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ធ្វើការ​ដើម្បី​សម្រេច​គោលដៅ​របស់​លោក​មួយ​គឺ ធ្វើ​ឲ្យ​គ្រប់​គ្រួសារ​ទាំងអស់​មាន​កុំព្យូទ័រ​ប្រើ ។

ដូច្នេះ​វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ នៅ​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ ១៩៩០ ដែល​លោក ហ្គេ​ត​ស៍ ស្ថិត​ក្នុង​ចំណោម​នាយក​ប្រតិបត្តិ​មួយ​ចំនួន​ដែល​ទទួលស្គាល់​ពី​សក្តានុពល​របស់​អ៊ី​ន​ធើ​ណេ​ត ។

កាលពី ២៥​ឆ្នាំ​មុន ឬ​នៅ​ថ្ងៃ​ទី ២៦​ខែឧសភា​ឆ្នាំ ១៩៩៥ លោក ហ្គេ​ត​ស៍ បាន​សរសេរ​សេចក្តីជូនដំណឹង​មួយ​ដល់​បុគ្គលិក​មួយ​ចំនួន​របស់ Microsoft ដើម្បី​ប្រាប់​ពី​អត្ថប្រយោជន៍​នៃ​ការ​បង្កើន​វត្តមាន​របស់​ក្រុមហ៊ុន​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។

លោក​បាន​ប្រាប់​ថា អ៊ី​ន​ធើ​ណេ​ត​ផ្លាស់​ប្តូរ​ច្បាប់ទម្លាប់ និង​ជា​ឱកាស​ដ៏​អស្ចារ្យ ខណៈ​ដែល​ជា​ឧបសគ្គ​ដ៏​អស្ចារ្យ​ដែរ ។ អ្វី​ដែល​លោក​ចង់​និយាយ​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ​គឺ​អ៊ី​ន​ធើ​ណេ​ត​កំពុង​តែ​ក្លាយជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​បាន​ផ្លាស់​ប្តូរ​វិធី​ដែល​មនុស្ស និង​អាជីវកម្ម​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​រៀងរាល់ថ្ងៃ ។

លោក ហ្គេ​ត​ស៍ គិត​ថា​អ៊ី​ន​ធើ​ណេ​ត​ជា​កន្លែង​មួយ​ដែល Microsoft ត្រូវ​តែ​ចាប់​យក​ឱកាស​ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ដល់​អតិថិជន​របស់​ខ្លួន ។ លោក​បាន​បន្ថែម​ថា ការ​ល្អ​ប្រសើរ​ឡើង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​សេវា​អ៊ី​ន​ធើ​ណេ​ត​ដែល​អាច​ផ្តល់​សំឡេង និង​វី​ដេ​អូ​កាន់តែ​ច្បាស់​ជាង​មុន គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ចាប់​យក​អត្ថប្រយោជន៍​នៃ​អ៊ី​ន​ធើ​ណេ​ត ។

មិន​ត្រឹមតែ​លោក​ចង់​បង្កើត​ការ​ទិញ​ផលិតផល Microsoft អន​ឡាញ​ទេ តែ​លោក​ថែម​ទាំង​ជំរុញ​ឲ្យ​មានការ​ច្នៃ​គេហទំព័រ​របស់​ក្រុមហ៊ុន​ថែម​ទៀត​ដើម្បី​អនុញ្ញាត​ឲ្យ​អតិថិជន​ទទួល​បាន​ព័ត៌មាន​ពី​ក្រុមហ៊ុន និង​ផលិតផល​បាន​គ្រប់គ្រាន់ ។

នៅ​ឆ្នាំ ១៩៩៥ លោក ហ្គេ​ត​ស៍ បាន​ព្យាករណ៍​ថា​ក្នុង​រយៈពេល ១០​ឆ្នាំ មនុស្ស​នឹង​មើល​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​ការ​កម្សាន្ត​ផ្សេង​ៗ​លើ​អ៊ី​ន​ធើ​ណេ​ត​ជា​ប្រចាំ ។ ១០​ឆ្នាំ​ក្រោយមក YouTube ត្រូវ​បាន​បង្កើត​ឡើង ហើយ ២​ឆ្នាំ​កន្លង​មក​ទៀត Netflix ត្រូវ​បាន​បង្កើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ