ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-ថៃ​​ បោះ​បង្គោល​​ប្រឹថពី​វិភាគ​ព្រំ​ដែន​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សូន្យ ណា​រ៉ា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ លោក​នេ​ត សុធា​រៈ ប្រធាន​ការិយាល័យបច្ចេកទេស​វាស់វែង​ដែនដី លោក​វរសេនីយ៍ទោ…

ខេត្តឧត្តរមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សូន្យ ណា​រ៉ា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ លោក​នេ​ត សុធា​រៈ ប្រធាន​ការិយាល័យបច្ចេកទេស​វាស់វែង​ដែនដី លោក​វរសេនីយ៍ទោ លឺ ចាន់​ដា​រ៉ា មេបញ្ជាការ​រង​វរ​សេនា​តូច​លេខ​៧០២ រួម​ជាមួយ​ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​វាស់វែង បោះបង្គោល​ប្រឹថពី​វិភាគ​សម្រាប់​ដាក់​ម៉ាស៊ីន​ស្ទង់​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ។

ដោយឡែក ​ខាង​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​វិ​រៈ​ពល ភ័ក្ត្រ​វិ​ឡៃ ប្រធាន​ក្រុមបច្ចេកទេស​វាស់ វែង​ព្រំដែន លោក​វរសេនីយ៍ត្រី​សំ​ផុង ឆាំ​ណា​ន់​ណៅ មេបញ្ជាការ​រង​កងអនុសេនាធំ​លេខ​២៦,០៨​ឈុត​ខ្មៅ​ថៃ ។ ក្រុមការងារ​កងទ័ព​ទាំង​២​បានឱ្យ​ដឹង​ថា ក្រុមការងារ​បច្ចេកទេស​វាស់វែង​កម្ពុជា និង​ថៃ បាន​ព្រម​ព្រៀង​គ្នា​សម្រាប់​គោលដៅ​ទី​១ សាងសង់​បង្គោល​ប្រឹថពី​វិភាគ​(GPS NETWORK 02-15) នៅ​ត្រង់​ចំណុច​បង្គោល​សីមា​លេខ​១៤UA(៦០២១៥-៩៣១២៧) ដែល​នៅ​ទល់មុខ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ។

សម្រាប់​ការងារ​នេះ​ដែរ នៅ​វេលា​ម៉ោង​៨​និង៣០​នាទី ដល់​ម៉ោង​១០ និង​៥០​នាទី កម្លាំងប៉ុស្តិ៍​ជប់​គគីរ ចំនួន​៨​នាក់ ដឹកនាំ​ដោយ​លោកវរសេនីយ៍ទោ​សុ​ន សុ​ផុ​ន មេបញ្ជាការ​រង​វរៈ៧០២ សហការ​ជាមួយ​កម្លាំង យោធា​ចំនួន​១៣នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ចៅ ប៊ុ​ណ្ណា មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក
រង​ខេត្តឧត្តរមានជ័យ យោធភូមិ​ភាគ​ទី​៤ បានចូលរួម និង​ការពារ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​វាស់វែង​សាងសង់​(GPS)​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​-​ថៃ ក៏​បាន​បោះបង្គោល​ប្រឹថពី​វិភាគ​សម្រាប់​គោលដៅទី​២​ដែរ ។

ក្រុមការងារ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោក​ស្រឺ បូ​រ៉ា អនុប្រធាននាយកដ្ឋាន​បច្ចេកទេស និង​វាស់វែង​នៃ​អាជ្ញាធរ​ជាតិ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ។ ក្រុមការងារ​ចម្រុះ​កិច្ចការ​ព្រំដែន​ថៃ ចំនួន​៥​នាក់ ដឹកនាំ​ដោយលោក​វរសេនីយ៍ត្រី​អភិ​ឆេ​ត​ស៊ុត​ធី​ថាំ ប្រធាន​ក្រុមការងារ​វាស់វែង​ព្រំដែន​ខាង​ថៃ ។

ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​សាងសង់​បង្គោល​ប្រឹថពី​វិភាគ​(GPS NETWORK 02-24) នៅ​ត្រង់​ចំណុច UA(០៦៧៧៨-៨៤៨០៧​ទល់មុខ​ភូមិ​ជប់​គគីរ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។
មន្ត្រី​នានា​មិន​បាន​ផ្តល់​ព័ត៌មាន ភ្លាម​ៗ​ជុំវិញ​ការ​បោះបង្គោល​ប្រឹថពី​វិភាគ​នេះ​ឱ្យ​ច្បាស់លាស់​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហើប​ថា​ដើម្បី​ឈាន​ទៅ​រក​ការ​វាស់​ស្ទង់​មួយ​ពី​ចំណុច​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ៕

អត្ថបទសរសេរ ដោយ