២៩,៣០,៣១​ក្នុងផ្ទះ​អ្នក​កើត​ឆ្នាំ​ទាំ​ង​​៦​ពេញ​ហៀរ​ដោយ​មាសប្រាក់


ពិតជា​មហាលាភ មហា​សំណាង តាម​ការ​ទស្សន៍​ទាយ​របស់​កំពូល​ហោរ​ហុងស៊ុយ​ចិន​សែ​បាន​ប្រាប់​ពី​ការ​ផ្លាស់​ប្ដូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ ជួប​មហា​សំណាង​999 មាន​លាភ​មាស លាភ​ប្រាក់ លាភ​ហេង ដែល​ជា​ការ​កែប្រែ​ជីវិត​ថ្មី​នៅ​ក្នុង​រង្វង់​បី​ថ្ងៃ​គឺ ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ ទី​២៩,៣០,៣១ ចុងខែ​ឧសភា ឆ្នាំ​2020​នេះ 268 បារមី​ទេវតា​ឆ្នាំ​ថ្មី​នាំ​ជោគ​សិរី ​លើករាសី នាំ​លាភ​សំណាង ង៉ូ​វ​ហេង​ល្អ​ដល់​ឆ្នាំ​ទាំង​៦ ជូត ឆ្លូវ មមែ ម្សាញ់ វក មមី ត្រូវ​ទទួល​បាន​លាភសក្ការៈ ទ្រព្យសម្បត្តិ​មហាសាល ។ សូម​លោក​អ្នក​រីករាយ​ជាមួយ​សំណាងល្អ និង​ជោគជតារាសី​ប្រពៃ​ថ្លៃថ្លា​រាល់​ៗ​ថ្ងៃ ។

ឆ្នាំជូត ស្តេច​កណ្តុរស នៅ​រង្វង់​បី​ថ្ងៃនេះ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ មួយ​ជីវិត ។ ពណ៌​នាំ​លាភ​ទឹកក្រូច ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ល្អូកល្អិន​និង​ការ យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំឆ្លូវ ឧសភរាជ មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​រង្វង់​បី​ថ្ងៃនេះ ពណ៌​នៃ​លាភ​បៃតង ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ លុយ​ធំ មានទ្រព្យ​ចូល​មក​ហូរហៀរ រួម​នឹង​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំ មមែ ពពែ​មាស លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត នៅ​រង្វង់​បី​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរ​ហៀរ ។ ពណ៌​នាំ​លាភ ក្រហម រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ​។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ ស្តេចពស់ បារមី​ស័ក្តិសិទ្ធិ​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា មាន​រាសី​ខ្ពស់ត្រដែត នៅ​រង្វង់​បី​ថ្ងៃនេះ ការងារ​រក​ទទួលទាន​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ ។ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ មាស ការងារ​រក​ទទួលទាន រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំវក កំពូល​ពានរ រាសី​ខ្ពស់ត្រដែត លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត នៅ​រង្វង់​បី​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ ពណ៌​នាំ​លាភ ខៀវ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការងារ​រកស៊ី​ជួញដូរ​វិញ​មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។

ឆ្នាំមមី ស្តេចសេះ ពណ៌​នាំ​លាភ ផ្ទៃមេឃ នៅ​រង្វង់​បី​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នក សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​មិន​ដាច់ ការងារ ក៏​អំណោយផល​ល្អ ។ ភាព​ជោគជ័យ​នៃ​បី​ថ្ងៃនេះ​នាំ​មក​ឲ្យ លោក​អ្នក​នូវ​ភាព​រុងរឿង និង​ការ​ពេញចិត្ត ជ្រាលជ្រៅ​ចំពោះ​លទ្ធផល​ខ្លួនឯង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ