ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចប្រើមនុស្សស្រីធ្វើធ្នាក់ ចុងក្រោយអស់លក្ខណ៍ទាំងក្រុម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ និង​កា​កាប​ទី​១២ បាន​ចុះ​ទៅ​បង្ក្រាប​ជនសង្ស័យ​១​ក្រុម​ដែល​ជា​មុខសញ្ញា​ឆក់​និង​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង រួច​នាំ​យក​ទៅ​ធ្វើការ​សួរនាំ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។ ប្រតិបត្តិការ​ខាងលើនេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ និង​កា​កាប​ទី​១២ បាន​ចុះ​ទៅ​បង្ក្រាប​ជនសង្ស័យ​១​ក្រុម​ដែល​ជា​មុខសញ្ញា​ឆក់​និង​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង រួច​នាំ​យក​ទៅ​ធ្វើការ​សួរនាំ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។

ប្រតិបត្តិការ​ខាងលើនេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយ​ពេល​ដែល​ក្រុម​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​យុវជន​ម្នាក់​បាន​សម្រេច​។

ជនសង្ស័យ​ខាងលើ​រួម​មាន​ ១-​ឈ្មោះ ហែម វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-ឈ្មោះ ឡាយ មក​រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៣-​ឈ្មោះ មិត្ត សុវណ្ណ​នុ​ត ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​និស្សិត ស្នាក់​នៅ​បន្ទប់​ជួល ស្នាក់​នៅផ្ទះ​ក្បែរ​គ្នា ៤-​ឈ្មោះ​ខេ​ម និស្ស័យ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ សិស្ស មាន​ទីលំនៅ​ភ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ​៥-​ឈ្មោះ​បាន​ភក្ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ធ្វើ​​ស្លាក​យីហោ មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៦-​ឈ្មោះ​ស៊ុន សុខ​រក្សា ហៅ​រ័ក្ស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​និង​​៧-​ឈ្មោះ​ជា វណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

រីឯ​ម៉ូតូ​ទាំង​៥​គ្រឿង​ដែល​ត្រូវ​នគរបាល​ដក​ហូត​នោះ​គឺ​​ ១-ម៉ូតូ​ម៉ាក​beat ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HS-3298, ២-ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1I-8704, ៣-ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កំពង់ចាម 1D-5656, ៤-ម៉ូតូ​​ម៉ាក ហុងដា ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-6375 (ម៉ូតូទាំង​​៤គ្រឿងនេះជា​របស់ជនសង្ស័យ) និង៥-​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ឡើង​តែម​ស៊េរីឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FZ-2262 ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​យ៉ា រស្មី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​កិ​ត្តប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បានឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ពេល​កេ​ី​ត​ហេតុ​ ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​ជាមួយ​នារី​២​នាក់ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​សង្ស័យ​ថា​នាង​ទាំង​២​នាក់​នោះ​គឺជា​បក្ខ​ពួក​ និង​ជា​ធ្នាក់​របស់​ក្រុម​ជនសង្ស័យ លុះដល់​វេលា​យប់​រំលង​អា​ធ្រា​ត​ថ្ងៃ​កើតហេតុ​នារី​ទាំង​២​នាក់​មាន​បំណង​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ​ហើយ​ក៏​បាន​ឲ្យ​យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ឌុ​ប​ពួក​នាង​ពី​ម្ដុំ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

តាម​ប្រភពដដែលបាន​បន្ត​ថា លុះ​​ពេល​ឌុ​ប​នារី​ទាំង​២​នាក់​ទៅ​ដល់​ខាងលិច​ប៉ុស្តិ៍​កា​កាប​ទី​២​​បាន​បន្តិច ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​ចំនួន​៨​គ្រឿង ដេញ​ទៅ​តាម​ពីក្រោយ​រួច​ស្ទាក់​ ព្រមទាំង​កៀរ​និង​ធាក់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​យក​ម៉ូតូ​បាន​ហើយ​ ជនសង្ស័យ​បា​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​ ហើយ​នារី​២​នាក់​នោះ​ក៏​បាន​នាំ​គ្នា​គេចខ្លួន​ទៅ​ជាមួយ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ដែរ ប៉ុន្តែ​នៅ​សល់​បក្ខពួក​ម្នាក់ ឈ្មោះ ឡាយ មក​រា រត់ឡើង​ម៉ូតូ​មិន​ទាន់ ​ហើយ​ត្រូវ​ជន​រង​គ្រោះ​ស្រែ​កថា​ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល ភា ប្រុស ចុះ​ទៅ​ចាប់ខ្លួន​បាន នាំ​ទៅ​សាកសួរ​ ។ ​បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​បាន​សហ​ការណ៍​ជា​មួ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប៉ុស្តិ៍​កា​កាប​ទី​១ តាម​ចាប់ខ្លួន​បក្សពួក​៧​នាក់​ទៀត​បាន​បន្តបន្ទាប់​និង​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បក្សពួក​ដែល​នៅ​សេសសល់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ